Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្ម បង្កដោយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​

spot_img

​ភ្នំពេញ​៖ ការផ្សព្វផ្សាយ​ស្រវឹង​បែប​អាណាធិបតេយ្យ បាន​អូសទាញ និង​ពង្វក់ស្មារតី​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​វ័យក្មេង​​ឲ្យ​សេព​គ្រឿង​ស្រវឹង កាន់តែ​ច្រើនឡើងៗ ដែលនាំឱ្យ​មាន​សោកនាដកម្ម​ជាច្រើន បាន​កំពុង​កើតឡើង​ក្នុងសង្គម​កម្ពុជា នាពេល​បច្ចុប្បន្ន​​ដូចជា គ្រោះថ្នាក់​ចរាចរ អំពើហិង្សា និង​ជំងឺ​ផ្សេងៗ​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គកា​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ពាន​ជ័យលាភី កម្មវិធី​ប្រកួត​បង្កើត​វីដេអូ​៖ សោកនាដកម្ម​បង្កដោយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា កូរ៉េ ថា ដោយ​មើលឃើញ​ពី​ការសេព​គ្រឿង​ស្រវឹង ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា មានការ​ក៏​ឡើង​ខ្ពស់​ក្នុង​កម្រិត​ប្រកាសអាសន្ន​។ ទន្ទឹមគ្នានេះ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​គ្រឿង​ស្រវឹង មាន​ភាពអណាធិបតេយ្យ​យ៉ាងខ្លាំង ដែល​ឃើញ​មាន​ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា​ក្បែរ​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​ឡើយ​។

​លោក​វេជ្ជបណ្ឌិត បាន​ថ្លែងថា ការផ្សព្វផ្សាយ​បែបនេះ បាន​អូសទាញ និង​ពង្វក់ស្មារតី​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន​​ឲ្យ​សេព​គ្រឿង​ស្រវឹង​កាន់តែ​ច្រើនឡើងៗ ដែលនាំឱ្យ​មាន​សោកនាដកម្ម​ជាច្រើន បាន​កំពុង​កើតឡើង​ក្នុងសង្គម​កម្ពុជា នាពេល​បច្ចុប្បន្ន​ ​ដូចជាគ្រោះថ្នាក់​ចរាចរ អំពើហិង្សា និង​ជំងឺ​ផ្សេងៗ​ជាដើម​។​

​អង្គកា​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រ​គួ​ត​បង្កើត​វីដេអូ​ថ្មី ក្នុង​គោលបំណង​ឱ្យ​យុវជន អាច​ចូលរួម​ផ្សព្វផ្សាយ​ផល​ប៉ះ​​គ្រឿង​ស្រវឹង និង​គាំទ្រ​ឱ្យមាន​វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ក្នុង​វត្ត​បំណង​បង្ការ​កុំឱ្យ​មាន​​ជន​រង​ព្រោះ​បន្ទាប់​។​

​តាមរយៈ​វីដេអូ​ដែល​ជាក់​ចូលរួម​ប្រកួត​បេក្ខជន បានបង្ហាញ​ការប្រើប្រាស់​គ្រឿង​ស្រវឹង បង្ក​ឲ្យ​មាន​សោកនាដកម្ម​ជាច្រើន​រួមមាន​​គ្រោះថ្នាក់​ចរាចរ អំពើហិង្សា និង​ជំងឺ បរាជ័យ​ក្នុងការ​សិក្សា និង​ការរំលោភបំពាន ជាដើម​។ ហើយ​វិធាន​ការដែល​បេក្ខជន​បានលើកឡើង ដើម្បី​កាត់បន្ថយ​កុំ​ឲ្យ​មាន​ជនរងគ្រោះ​បន្ទាប់​មានដូចជា​៖

1. ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រប់​ទម្រង់ គឺ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺជា​ចលក​ជំរុញ​ឲ្យ​ប្រជាជន​សេព​គ្រឿង​ស្រវឹង កាន់តែច្រើន និង​កាន់តែ​ញឹកញាប់​។ មិន​
​តែប៉ុណ្ណោះ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ក៏​ជា​មូលហេតុ​ចម្បង ដោយមាន​ការសេព​គ្រឿង​ស្រវឹង ក្នុងចំណោម​យុវជន​វ័យក្មេង និង​ស្ត្រី​ផងដែរ​។​

2 កាត់បន្ថយ​ភាព​ងាយ​រកបាន​នៃ​ផលិតផល​គ្រឿង​ស្រវឹង គឺ​ដូចជា វិធាន​ការផ្តល់​អាជ្ញាប័ណ្ណ ដល់​កន្លែង​ដែល​អាច​លក់​គ្រឿង​ស្រវឹង និង​វិធាន​ការកំណត់​ម៉ោង​លក់​គ្រឿង​ស្រ​វី​ង​ជាដើម​ ។​

3 កំណត់​អាយុ​ដែល​អាច​ទិញ​និង​ប្រើប្រាស់​គ្រឿង​ស្រវឹង គឺ​កា​កំណត់​អាយុ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង អាច​បញ្ចៀស​មិន​ឲ្យ​កុមារ និង​យុវជន​វ័យក្មេង ពី​ការសេព​គ្រឿង​ស្រវឹង​

4 ដំឡើង​ពន្ធ​ផលិតផល​គ្រឿង​ស្រវឹង គឺ​ការដំឡើង​ពន្ធ​ផលិតផល​គ្រឿង​ស្រវឹង ជា​វិធានការ​ឈ្នះ​-​ឈ្នះ ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់ ដែល​បង្កឡើង​ពី​ការប្រើប្រាស់ គ្រឿង​ស្រវឹង និង បង្កើន​ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ជា​រៀងរាល់ឆ្នាំ មនុស្ស​ប្រមាណ​៣​លាន​នាក់ បាន​ស្លាប់ ដោយសារ​ផលប៉ះពាល់ ដែល​បង្ក​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ ការប្រើប្រាស់​គ្រឿង​ស្រវឹង បង្ក​ឲ្យ​មាន​ជំងឺ​ជាង​២០០​មុខ ដូចជា ជំងឺមហារីក​បំពង់​អាហារ មហារីក​ថ្លើម លើស​សំពាធ​ឈាម ស្ទះ​សរសៃឈាម​បេះដូង​-​ខួរក្បាល ក្រិន​ថ្លើម រលាក​លំពែង វិកល​វិបល្លាស​ជាដើម​។ ក្រៅពី​ផលវិបាក​នៃ​សុខភាព ការប្រើប្រាស់​គ្រឿង​ស្រវឹង បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ អំពើហិង្សា ការខាតបង់​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ជាច្រើន​ទៀត​។​

​នៅ​ប្រទេស​កម្ពុជា ការប្រើប្រាស់​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ទី​២ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​។ តាមរយៈ​របាយការណ៍ ស្តីពី​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍​ផ្លូវ​​គោក បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ស្លាប់​២៥០​នាក់ ដោយសារ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ ហើយ​ថវិកា​ប្រមាណ ៤៤​លាន​​ដុល្លារ ​ត្រូវបាន​ខាតបង់​ដោយសារ​ការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​សាធារណៈ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×