Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ៖ ជន​ក្បត់ជាតិ សម រង្ស៊ី កំពុង​ដើរ​ដល់​បន្ទាត់​ក្រហម​

spot_img

​ភ្នំពេញ ​៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​បញ្ជូន​ដីកាចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី ដល់​បណ្ដា​ប្រទេស​អាស៊ាន​គ្រប់​អស់ហើយ ពីព្រោះ​ជន​ក្បត់ជាតិ សម រង្ស៊ី កំពុង​ដើរ​ដល់​បន្ទាត់​ក្រហម​មាន​លក្ខណៈ​ផ្នែក​ច្បាប់ និង​ផ្នែក​នយោបាយ ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់ ‘’​បទល្មើស​ឧបឃាត​” ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ហើយ​កំណត់ថា​ក្បត់ជាតិ គៀងគរ​កម្លាំង​បង្កើត​កម្លាំង​ឧទ្ទាម​ខុសច្បាប់ ដើម្បី​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២ ខែតុលា ឆ្នាំ​២០១៩ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អនុញ្ញាតឱ្យ​សេនានុព័ន្ធ​យោធា​ថៃ​ចាស់ និង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ជម្រាបលា និង​សម្តែង​ការគួរសម នៅ​បន្ទប់​សវនាការ អគ្គបញ្ជាការដ្ឋាន​។​

​នៅក្នុង​ឱកាស​នោះដែរ លោក នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់​អំពី​សភាព​ការណ៍​ខ្លះៗ​មួយចំនួន ជុំវិញ​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​កំពុង​ដើរ​ដល់​បន្ទាត់​ក្រហម​មាន​លក្ខណៈ​ផ្នែក​ច្បាប់ និង​ផ្នែក​នយោបាយ​។ សម រង្ស៊ី ត្រូវ​តុលាការ​ចោទប្រកាន់ ‘’​បទល្មើស​ឧបឃាត​” ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ហើយ​កំណត់ថា​ក្បត់ជាតិ គៀងគរ​កម្លាំង​បង្កើត​កម្លាំង​ឧទ្ទាម​ខុសច្បាប់ ដើម្បី​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រមាថមើលងាយ​ព្រះមហាក្សត្រ ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ ចង់​ប្ដូរ​របប​ដឹកនាំ​ដែល​ខុសពី​រដ្ឋធម្មនុញ្ញ​បានកំណត់​។ ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​បញ្ជូន​ដីកាចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី ដល់​បណ្ដា​ប្រទេស​អាស៊ាន​គ្រប់​អស់ហើយ​។​

​លោក អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ព ក៏ដូចជា រដ្ឋាភិបាល​ព្រះរាជាណាចក្រ​ថៃ ដែល​តែងតែមាន​កិច្ចសហប្រតិបត្តិការ​ល្អ ទាំង​ក្នុងការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ និង​ព័ត៌មាន​ផ្សេងៗ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ភេរវកម្ម ជាងនេះទៅទៀត នាពេល​កន្លងមក ភាគី​មិត្ត​ថៃ មានការ​យកចិត្តទុកដាក់ ក្នុង​ការជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ ជាមួយគ្នា​នោះ លោក វង្ស ពិ​សេន បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ បន្ត​ជួយ​បណ្ដុះបណ្ដាល ធនធានមនុស្ស​របស់​កងយោធពល​ខេមរភូមិន្ទ​​បន្ថែមទៀត​៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×