Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តរតនគិរី និង​ខេត្ត​យ៉ា​ឡាយ បន្ត​រុករក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​ពលី​ក្នុងសម័យ​សង្គ្រាម លើ​ទឹកដី​កម្ពុជា​

spot_img

​រតនគិរី​ ៖ គណៈកម្មការ​ជំនាញ​ខេត្តរតនគិរី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង គណៈកម្មការ​ជំនាញ ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួបប្រជុំគ្នា​ស្តីពី​សហប្រតិបត្តិ ការរុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​នៅក្នុង​សម័យ​សង្គ្រាម​នៅ កម្ពុជា​សម្រាប់​រដូវប្រាំង​ឆ្នាំ ២០១៩-២០២០​។ កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​២ ខែ តុលា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​រតនគិរី ក្រោម​អធិបតីភាព​លោក គិត ទ្រី អភិ បាល​រង​ខេត្ត និង ជា​ប្រធាន​គណកម្មការ​ជំនាញ​ខេត្តរតនគិរី និង លោកស្រី ហួញ នឺ​ធូ​ហា អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម ។​

កិច្ចប្រជុំ​ខាងលើនេះ​ភាគី​ទាំង​២ បានធ្វើការ​ពិភាក្សា និង​ឯកភាព​អំពី​កិច្ច​សហប្រតិបត្តិ ការរុករក​អដ្ឋិធាតុ និង​ធ្វើ​មាតុភូមិនិវត្តន៍​សម្រាប់​រដូវប្រាំង ឆ្នាំ​២០១៩-២០២០ ដោយពេល វេលា​នៃ​ការរុករក​គិត​ចាប់ពី ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ ដល់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ ២០២០ ដោយមាន​ក្រុម​រុករក​ចំនួន​មួយក្រុម មាន​ចំនួន ២៣ នាក់ ហើយ​ទីតាំង​ឈរជើង របស់​ក្រុម K52 នៅ​ចំណុច​វរៈ​សេនា​តូច​លេខ​១ អនុ​តំបន់សឹករង​ខេត្ត ក្នុង ឃុំ​តា​អង ស្រុក​កូន​មុំ ។ ហើយ​ភូមិសាស្ត្រ​នៃ​ការរុករក អដ្ឋិធាតុ​គឺ​នៅ ស្រុក​អូរ​យ៉ា​ដាវ បរ​កែវ លំផាត់ កូន​មុំ និង ក្រុង​បាន​លុង ។​

​គួរ​បញ្ជាក់ថា យោងតាម​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀម និង​កិច្ចប្រជុំ​លើក ទី​១៥ រវាង​រដ្ឋា​ភិ បាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា នៅ​ទីក្រុង​ហូ​ជី​មី​ញ កាលពី ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ ២០១៧ ស្តីពី​ការបន្ត​រុករក អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង ជំនួយការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុង សម័យ​សង្គ្រាម​នៅ​កម្ពុជា​។ ដែល​ក្នុង​រយៈពេល ១៩​ឆ្នាំ គឺ​ពី​ឆ្នាំ​២០០០ ដល់ ឆ្នាំ​២០១៩ គណកម្មការ​ជំនាញ​ខេត្ត​ទាំង​២ ( រតនគិរី​-​យ៉ា​ឡាយ ) បានរួម សហការគ្នា​យ៉ាងសកម្ម​ក្នុងការ​រុករក គាស់​លើក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ខេត្ត​យ៉ា​ឡាយ នៅក្នុង ភូមិសាស្ត្រ ខេត្តរតនគិរី បាន​ចំនួន ៥២០ អដ្ឋិធាតុ​រួចមកហើយ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×