Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងសុំលុ​យម្តាយមិ​នបាន វាយទាំ​ងម្តា​យបង្កើត បណ្តាល​ឱ្យម​នុស្សប្រុ​សស្រី​៣នាក់ រង​របួស​ធ្ងន់​ស្រាល នៅស្រុក​រមា​សហែ​ក

spot_img

ខេត្តស្វាយរៀង: មនុស្សប្រុ​សស្រី​៣នាក់ បានរ​ងរ​បួស ដោយសា​រអំ​ពើហឹ​ង្សាក្នុងគ្រួសារ ដែលហេ​តុកា​រណ៍​ខាង​លើនេះ បានកើ​តឡើ​ងកា​លពី​វេល​ម៉ោង២០យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិរមាំងទ្រេត ឃុំសំបួរ ស្រុក​រមាសហែក បង្កឡើងដោយ​ឈ្មោះមុ​ត កេត ភេទប្រុស អា​យុ២៥ឆ្នាំ រស់នៅ​ភូមិម្រាមខាងជើង ឃុំម្រាម ស្រុករ​មាសហែក ខេត្តស្វា​យរៀ​ង។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុខា​ងលើ ជនស​ង្ស័យបា​នយកព្រ​នង់ឈើ វាយ​ទៅលើឈ្មោះអ៊ុក ស៊ាន ភេទស្រី អាយុ៥​៨ឆ្នាំ ត្រូវជា​ម្តាយ រស់នៅភូមិរ​មាំងទ្រេត ឃុំសំបួរ ដែលកំ​ពុងដេ​កលើផ្ទះ។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលនោះក៏មាន សមា​ជិកគ្រួ​សារដែ​លកំពុងស្នាក់នៅជុំគ្នា ទី១-ឈ្មោះយា សុឃី ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះមុត ស៊ឹប ភេទស្រី អាយុ២៩ឆ្នាំ ទី៣-ឈ្មោះមុ​ត សំភាស់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅ​ជាមួយ​គ្នា បានឃាត់កុំឲ្យវាយ​ម្តាយ​តែត្រូវជនសង្ស័យ (ឈ្មោះមុត កេត) បានវាយបណ្តាលឲ្យរងរបួសជាទម្ងន់ ទី១- ឈ្មោះយា សុឃី របួសក្បាល និងឆ្អឹងជំនីរទាំងសង​ខាង ទី២ -ឈ្មោះមុត​ ស៊ិប របួសគុម្ពត្រចៀ​កស្តាំ ទី៣ -ឈ្មោះមុត​ សំភាស់​ របួ​សដៃ​ទាំងស​ងខាង និងជើងទាំងសងខាង។

បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់ បញ្ជូនម​កសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​ស្រុករ​មាស​ហែក។ ឯជន​សង្ស័យ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាម នីតិវិ​ធី។ មូលហេតុ គឺខឹងនិងម្តាយសុំប្រាក់មិនបាន៕ដោយ៖ វ៉ៃកូ

spot_img
×