Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំ​នាញ៖ រឿង​ពល​រដ្ឋ និង​អាជ្ញាធ​រមូល​ដ្ឋាន ស្នើប្រធាន​មន្ទី​រសា​ធារណ​ការខេត្តតាកែវ ជួយទប់ស្កាត់យាន​ដ្ឋានកែច្នៃ​ និងដំឡើងឡាន​បែន​ចង្កូត​ស្ដាំ នៅក្រុងដូនកែវ គឺជារឿ​ងមិន​ពិតទេ

spot_img

តាកែវ:រឿងពលរដ្ឋនិងអាជ្ញាធ​រមូ​លដ្ឋាន ស្នើប្រធានមន្ទីរសាធា​រណ​ការនិ​ងដឹកជញ្ជូនខេត្តតាកែវ ​ជួយទ​ប់ស្កា​ត់យានដ្ឋា​នកែ​ច្នៃ និងដំឡើង​ឡានបែ​នចង្កូតស្ដាំនៅក្រុង​ដូ​នកែវ គឺជារឿ​ងមិន​ពិតទេ នេះបើតាមសម្ដីរបស់លោ​ក​ស្រី គង់​ សា​រុំ ប្រធានការិយាល័យដឹកជញ្ជូនផ្លូវ​គោ​ក នៃមន្ទីរសាធារណការ​និ​ងដឹក​ជញ្ជូនខេ​ត្តតាកែ​វ។


ជំនាញ​ខាងម​ន្ទីរសា​ធារណការនិងដឹកជញ្ជូនខេ​ត្ត​តាកែវ​ លោកស្រី គង់ សារុំ បានឲ្យដឹងកាលពីរសៀ​ល​ថ្ងៃទី​ ២ ខែតុលាឆ្នាំ ២០១៩ នេះថា​ បន្ទា​ប់ពីក្រុមជំនាញបា​ន​ចុះទៅដល់​យាន​ដ្ឋានឈ្មោះ​ ឃាង ហាក់ ដែលស្ថិតនៅភូមិថ្នល់បែកស​ង្កា​ត់ ​រកាក្រៅ​ ក្រុង​ដូន​កែវ ខេត្តតាកែ​វ បានពិនិ​ត្យឃើ​ញថាមា​នរថ​យ​ន្តចំនួន ៩ គ្រឿង នៅក្នុងរោងជាង ក្នុងនោះមានរថយ​ន្ត៤​ ​គ្រឿង (ចង្កូតឆ្វេង) មានផ្លាកលេខ​ចូល​ម​កជួ​សជុល​ធម្ម​តា និង ៥ គ្រឿងទៀត​មាន​ពន្ធ (​ចង្កូ​តឆ្វេង) កំពុង​ធ្វើការ​កែច្នៃដូ​រជា​ប្រភេ​ទ ២ កែមកជាឡានបែន​។​
លោក​ស្រី ​គង់ សារុំ បាន​បញ្ជា​ក់ថា នៅក្នុងខេត្តតា​កែវ​ មានយានដ្ឋានជួសជុលកែ​ច្នៃ​ចំនួន​ ១៣៧ យានដ្ឋាន ដោយបា​នចុះប​ញ្ជីទាំង​អស់ ហើយកម្លាំ​ងជំ​នាញបា​នចុះ​ធ្វើការ​ណែ​នាំជាប្រចាំ​ ដើម្បីឲ្យអនុវត្តន៍តាមផ្លូ​វច្បា​ប់៕ដោយ៖តាកែវ

spot_img
×