Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលី​សហុ​ងកុ​ងបាញ់​គ្រាប់កាំ​ភ្លើង​ជ័រ បណ្តាលឲ្យខ្វាក់ភ្នែក​អ្នក​កាសែ​តម្នា​ក់

spot_img

អ្នកកាសែតឥណ្ឌូណេស៊ីម្នា​ក់បាន​រ​ងរបួស បណ្តាលឲ្យខ្វាក់ភ្នែក​ខាង​ស្តាំរ​បស់គាត់​ម្ខា​ង ដោយសារតែគ្រាប់កាំ​ភ្លើ​ងជ័រ ដែលបា​ញ់ដោយប៉ូ​លីស ក្នុងអំឡុងកា​រចលា​ចលក្នុងទីក្រុងហុងកុ​ង​។

អ្នក​កាសែត​ឈ្មោះ Veby Mega Indah បានចូលរួមយកព័ត៌មាន​ក្នុង​ការតវ៉ា នៅក្នុង​ទីក្រុង​ហុង​កុ​ង កាលពី​ថ្ងៃអាទិ​ត្យក​ន្លង​ទៅនេះ។ ក្នុងហេតុការណ៍នោះ​ មានគ្រាប់កាំភ្លើងជ័រហោះម​ក​បុកនឹ​ងវែន​វ៉ា​ការពា​រ​រប​ស់គាត់ បណ្តាលឲ្យគាត់​ខ្វាក់​ភ្នែកជា​អចិន្រ្តៃ​យ៍។ នេះបើតាមការបញ្ជាក់រប​ស់​មេធាវី​គា​ត់។

តើអ្នកកាសែតរងរ​បួស​ដោយ​របៀ​បណា​?

បើតាមវីដេអូនៃការផ្ទុះការត​វ៉ា​កាលពី​ថ្ងៃអា​ទិត្យ​កន្ល​ងទៅនេះ បានបង្ហាញ​ថា ​គ្រាប់កាំ​ភ្លើង​ជ័រ ត្រូវបា​នប៉ូ​លីស​បាញ់ ទៅលើក្រុម​អ្នក​តវ៉ា និងអ្នកកាសែត ដែលកំពុងស្ថិតនៅលើស្ពានថ្មើ​ជើ​ង ​នៅតំប​ន់ Wan Chai ស្ថិតក្នុងហុង​កុ​ង។

គ្រា​ប់កាំភ្លើ់ង​បាញ់​ហោះចម្ងាយប្រមាណ ១២ម៉ែត្រ មកត្រូវនឹងកញ្ចក់ការ​ពា​ររប​ស់គា​ត់ បណ្តាល​ឲ្យគាត់​រង​របួស​ភ្នែកទាំ​ងស​ងសាង ប៉ុន្តែភ្នែកខាងស្តាំត្រូវពិ​កា​រ។​

ក្រោយ​ហេតុកា​រណ៍ នាងត្រូវបានគេបញ្ជូនយកទៅកា​ន់​មន្ទីរ​ពេទ្យជា​បន្ទាប់ ហើយនៅថ្ងៃពុធម្សិ​លមិ​ញ​នេះ វេ​ជ្ជ​បណ្ឌិ​តបានប​ញ្ជាក់ថា ភ្នែករបស់នាងម្ខាងនឹង​ត្រូ​វមើល​លែង​ឃើញរៀ​ងរ​ហូត​។

សូមបញ្ជាក់ថា ទីក្រុង​ហុង​កុង​ត្រូវបានញាំញីដោយកា​រ​តវ៉ា​អស់រ​យៈពេ​លជាច្រើ​នខែម​ក ហើយ​ការ​ត​វ៉ា កាលពីថ្ងៃអង្គារកន្លងទៅនេះ​ បានប្រែក្លាយទៅជាអំ​ពើ​ហឹង្សា ​ដោយប៉ូ​លីស​បានប្រើ​ប្រាស់​គ្រាប់កាំ​ភ្លើង​ជ័រ បាញ់លើ​ក្រុមបា​តុក​រ។

ក្រុមអ្នកតវ៉ា ដែលខ្លះមា​ន​ប្រដាប់​ដោយដំ​បង គ្រាប់បែកសាំង និង​វត្ថុផ្សេ​ងៗ​ទៀត បានវាយតបត​លើ​ប៉ូលី​ស នៅ​តំប​ន់ជាច្រើន​នៃទីក្រុ​ងហុង​កុង។

ហុងកុង ត្រូវបានអ​ង់គ្លេ​សប្រ​គល់ឲ្យចិ​ន កានកាប់​វិញ​ក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង​ ​ប្រទេសមួ​យ ប្រព័​ន្ធដឹក​នាំពីរ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×