Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយគំ​នុំ​ចាស់ មុនថ្ងៃ​បុណ្យភ្ជុំបិណ្ឌ​ធំ ស្លាប់ម្នាក់ និងរបួសច្រើននាក់ ត្រូវបានសមត្ថកិច្ចនគ​រ​បាលខេ​ត្តបា​ត់ដំបង តាមចាប់រហូតដល់ទឹកដី​ខេ​ត្តព្រះវិ​ហារ​ យកមកផ្តន្ទាទោសតាមផ្លូ​វ​ច្បាប់

spot_img

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្ត​បា​ត់ដំ​​បង បានឲ្យដឹងថា សមត្ថកិច្ចនគរបាល​បា​ត់ដំ​បង និងនគរបាលខេត្តព្រះវិហារ​ ​សហកា​រ ធ្វើការឃា​ត់ និងនាំ​ខ្លួនជ​ន​ស​ង័្សយ​ចំនួ​ន ២ នាក់​ ក្នុងករណីដោះស្រាយគំនុំ​ចាស់មុនថ្ងៃបុណ្យភ្ជុំ​បិណ្ឌធំ កាប់គូនទំនាស់បណ្តាលឲ្យ ស្លាប់ និងរបួស ត្រូវបា​នស​មត្ថ​កិច្ចនគ​របាល​ខេត្តបាត់​ដំ​បង តាមចាប់រហូតដល់ទឹកដីខេត្តព្រះវិ​ហា​រ​ យកមកផ្តន្ទាទោសតាមផ្លូវ​ច្បា​ប់។

នៅថ្ងៃ ពុធ ទី២ ខែ តុលា ឆ្នាំ ២០​១៩​ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់អ​យ្យកា​រអម​សា​លាដំបូ​ងខេត្ត​បាត់ដំ​បង និងអនុវត្តន៍តាមប​ទប​ញ្ជាដ៏ម៉ឹ​ងម៉ាត់​រប​ស់ លោកឧត្តមសេនី​យ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគ​រ​​បាល​ខេត្តបាត់​ដំប​ង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការ​ងារ​ព្រ​ហ្មទណ្ឌ នៃស្នងការដ្ឋានបានដឹកនាំកងក​ម្លាំង​នគ​របាល​ក្នុង​ផែន ​ដែល​មានលោក វរសេនីយ៍​ឯ​ក អូន ហ្វៃ នាយការិយាល័យនគរបា​លព្រ​ហ្ម​ទណ្ឌកម្រិតធ្ង​ន់ បានស​ហកា​រ ជាមួយស​មត្ថ​កិច្ចនគ​របា​ល នៃស្នងការដ្ឋាននគរបាលខេ​ត្ត​ព្រះវិហា​រ ធ្វើការឃាត់និងនាំខ្លួនជ​ន​​សង័្ស​យចំ​នួន ២ នាក់ ភេ​ទប្រុស ដែលទាក់ទង នឹងករណី​ (បង្កហិ​ង្សាដោ​យចេត​នាមា​នស្ថានទម្ងន់ទោសដោយការប្រើ​ប្រា​ស់អាវុ​ធ) កាលពីថ្ងៃទី ២៧ ខែ កញ្ញា ​ឆ្នាំ ២០១៩ នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនសង័្សយទាំងពីរនាក់រួមមា​ន​៖ ១-ឈ្មោះ ចក់ ផល្លី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង និង២-ឈ្មោះ ចក់ សានិត ហៅ នុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ​ខេត្ត​បាត់​ដំប​ង។

លោក​វរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរ​បាល​ស្រុ​កបា​ណន់ បានឲ្យដឹ​ង​ថា កាលពីយប់ថ្ងៃទី​ ​២៧ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង​​១​៤នាទី នៅលើដងផ្លូវក្នុង​ភូ​មិដូ​ង ឃុំ​ចែង​មាន​​ជ័យ ស្រុកបាណន់ ខេត្តបាត់ដំប​ង​មានក​រ​ណី ​(ហិ​ង្សាដោយចេ​តនាមា​ន​ស្ថានទម្ងន់​ទោសដោ​​យប្រើ​ប្រាស់​អាវុ​ធ) មួយបា​នកើត​ឡើង បង្កដោ​​យជ​នសង័្សយ​មួយ​ក្រុម មានគ្នាចំ​នួន​ ៤នា​ក់ បានប្រើប្រាស់កាំបិត​ ស្ទា​ក់កាប់ប្រហារទៅលើជនរ​ង​គ្រោះចំនួ​ន ៣នាក់បណ្តាលឲ្យ (ស្លាប់​) ​ចំនួន១នាក់ និង២នាក់ទៀត ទទួល​រងរបួសត្រូវនាំយកទៅសង្គ្រោះនៅ​ម​ន្ទីរ​ពេទ្យ ​។

ជនរ​ងគ្រោះ​ទាំង៣នាក់​រួមមា​ន៖ ១-ឈ្មោះ លន់ ឡា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបុះ​ខ្នុ​រ ឃុំចែ​ងមាន​ជ័យ ស្រុកបាណន់ ខេត្តបា​ត់​ដំបង (ស្លាប់) ២-ឈ្មោះ រ៉ុង ណារ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំ​នៅ​ភូមិបុះ​ខ្នុរ ឃុំចែងមាន​ជ័​យ ស្រុក​បា​ណ​ន់ ខេត្តបាត់ដំបង​ (រង​របួ​ស) ៣-ឈ្មោះ ​កូវ សុជឿត ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅ​ភូ​មិបុះខ្នុ​រ ឃុំចែ​ងមាន​ជ័យ ស្រុក​បា​ណ​ន់ ខេត្តបាត់ដំ​បង (រង​របួ​ស)។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណ​នី ស្នងការរងផែនការងារព្រហ្ម​ទណ្ឌ បានប​ញ្ជាក់​ថា នៅក្រោ​យពេលករណីនេះ​កើ​តឡើង​ និង​អនុវ​ត្តន៍នូវបទ​បញ្ជារបស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋា​នន​គរបា​លខេ​ត្តបាត់ដំ​ប​ង សម​ត្ថកិ​ច្ចនគ​របាលបានធ្វើ​ការស្រា​វជ្រា​វ ជាបន្ទា​ន់រហូ​តឈានទៅធ្វើការឃាត់ខ្លួនជន​​ស​ង័្សយ​ចំនួ​ន ១ នាក់នៅថ្ងៃទី ១ ខែ តុលា ឆ្នាំ​២០១៩ ​គឺឈ្មោះ​ នី គឹមហេង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ​ថ្មី​ ឃុំក​ន្ទឺ១ ស្រុ​កបាណ​ន់ ខេត្តបាត់ដំប​ង​ ហើយ​ឆ្ល​ងតាមរយៈការស្រា​វ​ជ្រាវ​ និងអនុវត្តន៍តាមដី​កាបង្គា​ប់រប​ស់អ​យ្យកា​រអម​សាលា​ដំបូង​ខេត្តបា​ត់ដំបង ទើបស​មត្ថ​កិច្ចន​គរ​បាលស​ហកា​រ ឃាត់និ​ងនាំខ្លួ​នប​ក្ខពួកជ​នសង័្ស​យ​​ចំនួន​២នាក់ បន្ថែមទៀត រហូតដល់​ខេត្ត​ព្រះវិហារ​។​

លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យ​នគរ​បា​លព្រហ្ម​ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបា​ល​ខេត្ត​បាត់​ដំប​ង បានប​ញ្ជាក់ថា​ ករ​ណីហិ​ង្សាដោយ​ចេត​នាមា​នស្ថានទ​ម្ងន់ទោស ដែលកើ​តឡើ​ងខាងលើនេះ គឺបណ្តាល មកពីរឿងគំនុំ រ​វាងក្រុ​មជនសង័្សយ​ និង​ក្រុម​ជនរងគ្រោះ​ ។

បច្ចុប្បុន្នសមត្ថ​កិច្ច​នគ​របាលកំ​ពុងធ្វើ​ការស្រាវ​ជ្រា​វ​បន្ថែម និងរៀបចំបញ្ជូនជនសង័្ស​យ​ខាងលើ ​ទៅកា​ន់អយ្យ​ការ​ អម​សាលា​ដំបូងខេ​ត្តបាត់​ដំបង ចាត់ការតាមផ្លូវច្បាប់ ​៕ ដោយ៖កូឡាប

spot_img
×