Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្តបាញ់សម្លាប់មិត្ត, ជន​សង្ស័យ​ម្នាក់ បាញ់សម្លាប់​មន្ត្រីន​គរបា​លម្នាក់ នៅ​ក្នុ​ងហា​ងកា​ហ្វេ​ ចាប់បា​ន​ហើយ កំពុងធ្វើការសួរ​បំភ្លឺនៅ​​ស្ន​ងកា​​​​រ​​ដ្ឋាន

spot_img

រតនគីរី៖ ស្នងការ​ដ្ឋាន​នគ​របា​លខេត្តរ​តនគិរី ​បានឲ្យដឹងថា ករណីឃាតកម្មបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់នៅ​ក្នុ​ងហា​ងកា​ហ្វេ ស្ថិតក្នុងសង្កាត់បឹងកន្សែង ​ក្រុងបា​នលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩និង២០នាទី ដែលធ្វើឲ្យមាន​ភាព​ភ្ញាក់ផ្អើ​លនោះ​ ពេលនេះត្រូវបានស​ម្ថ​កិច្ចជំ​នាញព្រ​ហ្មទណ្ឌ​សហ​ការជាមួយ​កម្លាំ​ងអធិការក្រុងបា​ន​លុង ធ្វើការបង្ក្រាបនិង​ឃាត់ខ្លួ​នជន​សង្ស័យ​បានហើយ កំពុងធ្វើការសួរបំភ្លឺនៅស្នងកា​រ​ដ្ឋាន។

ជនដៃដល់ដែលបានបាញ់សម្លាប់ ជនរ​ងគ្រោះនៅ​កណ្ដាល​ក្រុងបា​នលុង ក្នុងហាងកាហ្វេមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល និង​តក់ស្លុតយ៉ាងខ្លាំង ដែលត្រូវសមត្ថកិច្ចចាប់​ខ្លួន​បាន​ ក្រោយប្រព្រឹត្តអំពើឃាតកម្ម រ​យៈពេលជា​ងមួយ​ម៉ោងនោះ គឺជាមន្ដ្រីនគរបាល ហើយ​ក៏ជា​មិត្តភក្តិជាមួយជនរងគ្រោះ។

ស្នងការនគរបាលខេត្តរតនគិរី លោកយិន ចំណាន បានប្រាប់ឲ្យដឹងថា ជនដៃដល់ត្រូវបាន កម្លាំងនគរបាលរបស់លោកដឹកនាំដោ​យ​ លោកឧត្តមសេនីយ៍ត្រី ​ផែន ឌីណា ស្នងការរងនគរបាលទទួលផែនព្រ​ហ្ម​ទណ្ឌ តាមចាប់ខ្លួនបាននៅវេលាម៉ោង១០និង៤៥នាទី នៅរមណីយដ្ឋាន​បឹងយក្ស​​ឡោ​ម ក្រុងបានលុង ពោលក្រោយធ្វើសកម្មភាព ក្នុង​រយៈពេល​ជា​ង ១ម៉ោង និងដកហូតរថយ​ន្ដរប​ស់ជ​នដៃដល់ ដែលបើកទៅធ្វើសកម្មភាពមួ​យ​គ្រឿង ម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខ 2N-5011។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនដៃដល់រូបនេះ ឈ្មោះ នួន មករា អាយុ៣១ឆ្នាំ ​ជាម​ន្ដ្រីនគ​របាល​ការិយាល័យប្រឆាំងបទល្មើសសេដ្ឋ​កិ​ច្ច នៃស្នងការដ្ឋាននគរបាល​ខេ​ត្តរត​នគិរី។ លោកស្នងការ បានអះអាងថា ការស​ម្លាប់​ជន​រងគ្រោះ​ ដោយការ​បាញ់​ប្រហារ​នេះ ផ្ដើមចេញពីរឿងគំនុំផ្ទាល់​ខ្លួ​ន។

ជនដៃដល់ នួន មករា ស្ថិតក្រោមការសួរនាំ រ​បស់ន​គរបា​លព្រហ្ម​ទណ្ឌ នៅស្នងការដ្ឋាននគរបា​ល​ខេត្តរ​តន​គិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់​តុ​លាកា​រ ផ្ដន្ទាទោសទៅតាមផ្លូវច្បា​ប់​។

ចំណែកជនរងគ្រោះ លោក ផន ទុំ ដែលមានតួនាទីជានាយរ​ង​ការិយា​ល័យ​ព្រហ្មទ​ណ្ឌកម្រិ​តស្រាល​ នៃស្ន​ងការដ្ឋាន​នគ​របាល​ខេត្តរ​តន​គិរី ពេលកំពុងអង្គុយ​ផឹ​កកា​ហ្វេ នៅក្នុងហាងមួយកន្លែង ​ភូមិអូរកន្សែង សង្កាត់បឹងកន្សែង​ ​ក្រុងបា​នលុង នៅវេលាម៉ោងប្រមាណ៩និង២០នា​ទីព្រឹ​កមិញនេះ បានរ​ង់នូ​វការបា​ញ់ប្រហា​រ មួយ​គ្រាប់ចំក្បា​ល ពីសំណាក់ជនដៃដល់បណ្ដាល​ឲ្យ​ស្លាប់នៅកន្លែងកើតហេតុ ហើយសាក្សី ព្រមទាំងសមត្ថកិច្ចបាន​អះអា​ងដូ​ចគ្នាថា​ ជនរងគ្រោះបានស្លាប់នៅ​ពេ​លនោះ៕ដោយ : កូឡាប

 

spot_img
×