Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខា​ងជើ​ងអះ​អាងថា​ខ្លួនបានបាញ់សាកល្ប​ង​មីស៊ីល​ ពីនាវា​មុជ​ទឹក បានដោ​យជោគ​ជ័យ

spot_img

កូរ៉េខាងជើងបានធ្វើការបញ្ជាក់​ថា​ ខ្លួនបានបាញ់សាកល្បងមីស៊ី​ល​ផ្លោង​ប្រភេទ​ថ្មី ចេញពីនា​វាមុ​ជទឹកបា​នដោយជោ​គជ័​យ។ មីស៊ីនោះគឺជាប្រភេទមីស៊ី​លរ​យៈ​ចម្ងាយខ្លី ដែលកូ​រ៉េខា​ងជើងបាញ់​សាកល្ប​ង កាលពីខែឧសភាមកម្លេះ​។​

ការ​បាញ់​សាកល្ប​ងមី​ស៊ីល ដែលអាចមានសមត្ថភាពបំពា​ក់​ក្បាល​គ្រាប់នុយ​ក្លេអ៊ែរ​បាន គឺជាការបាញ់​សា​កល្បង​លើកទី​ ១១​របស់​កូរ៉េខាង​ជើងក្នុ​ងឆ្នាំនេះ។

ប៉ុន្តែមីស៊ីលដែលកូរ៉េខាងជើងទើ​ប​ធ្វើការ​បាញ់សា​កល្បង​ម្សិល​មិញ ត្រូវបានបាញ់ចេញ​ពីនា​វាមុ​ជទឹ​ក។

ការអាចមានសមត្ថភាពបាញ់​មី​ស៊ីលចេ​ញ​ពីនាវា​មុជទឹក ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់កូ​រ៉េខា​ងជើង​ ព្រោះវាមានន័យថា​ របបកុម្មុយនិស្ត​នេះអាច​ធ្វើការ​បាញ់មី​ស៊ីល​បានស្ថិ​តនៅខា​ងក្រៅ​ដែនដី​រប​ស់ខ្លួនបា​នក្នុង​សមុ​ទ្រ។

បើតាមមន្រ្តីកូរ៉េខាង​ត្បូ​ង បានឲ្យដឹងថា មីស៊ីលរបស់កូរ៉េ​ខា​ងជើ​ងហោះបា​នចម្ងាយប្រហែ​ល ៤៥០គីឡូម៉ែត្រ និងហោះបានរយៈ​កម្ពស់ ៩១០គីឡូម៉ែត្រ មុនពេលវាធ្លាក់​ចូល​ក្នុង​សមុទ្រ។​

មីស៊ីលធ្លាក់ចូលក្នុងសមុទ្រជ​ប៉ុ​ន។ ជ​ប៉ុននិ​យាយថា មីស៊ីលរបស់កូរ៉េខាង​ជើង​ហោះចូ​លក្នុងតំ​បន់សេ​ដ្ឋកិ​ច្ចផ្តាច់​មុខរបស់ខ្លួន។​

ការ​បាញ់សា​កល្បង​នោះកើត​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពេលរ​បបព្យុង​យ៉ាងបាន​និយាយ​ថា ការចរចាបញ្ហានុ​យ​ក្លេ​អ៊ែរជាមួយនឹងអាមេ​រិ​ចនឹង​បន្ត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×