Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់បា​នស​ម្រស់​ស្អាត និងក្មេងជាង​វ័​យ ចូរទ​ទួ​លទាន​ផ្លែឈើទាំ​ងនេះឲ្យ​ច្រើន

spot_img

ផ្លែឈើ មិនត្រឹមតែល្អ ចំពោះសុខភាពនោះទេ ប៉ុ​ន្តែ វាពិតជាអាច ជួយឲ្យអ្នកស្រស់ស្អាត ​និងក្មេង​ជាងវ័​យថែមទៀ​តផង។

ផ្លែឈើ ជួយឲ្យស្បែកភ្លឺ មានសំណើម និងមិន​ងាយ​ជ្រីវ​ជ្រួញ​។

ល្អបំផុត អ្នកគួរតែញ៉ាំផ្លែ​ឈើ​ ឲ្យបានពីរបី​មុ​ខ ឆ្លាស់គ្នាជារៀងរាល់ថ្ងៃ​ ​ដើម្បីទទួ​លលទ្ធ​ផល គួរជាទីពេញចិ​ត្ត​។ អញ្ចឹ​ង តើផ្លែឈើអ្វីខ្លះ ​ដែលយើ​ងគួរទ​ទួលទាន ឲ្យបានច្រើន​នោះ​? ផ្លែអី ក៏បានដែរ! ផ្លែអី ក៏មានប្រយោ​ជ​ន៍ដែរ​!

ផ្លែប៉ោម
ផ្លែប៉ោម អាច​ផ្តល់សំ​ណើម​ និងធ្វើឲ្យស្បែកម៉​ត់​ល្អ​។ ផ្លែប៉ោម ជួយកម្ចាត់ជាតិពុ​ល​ បញ្ហា​មុន និ​ងស្នាម​ជាំខ្មៅៗ។ វីតាមីននៅក្នុងផ្លែប៉ោម អាច​ជួយ​ឲ្យស្បែ​ក មើលទៅស្រស់ថ្លា និងរស់រវើក។

​ទំពាំង​បាយ​ជូរ
សារ​ធាតុ flavonoids ដែលមាននៅក្នុងទំ​ពាំ​ងបាយ​ជូរ ពិតជាល្អ ចំពោះស្បែក និងសុខភាព។ ទំពាំងបាយជូរ មានផ្ទុក​ទៅ​ដោយ ​អង់ទី​អុក​ស៊ីដង់ និងសារធាតុប្រឆាំងអុក​ស៊ី​តក​ម្ម ដែលវាអាចជួយ​ក​ម្ចាត់មុ​ន និងសម្លាក​បា​នផង​ដែរ​។

ល្ហុ​ង
ល្ហុង ជាផ្លែឈើផ្តល់សំណើមលេខមួយ ​ហើយថែមទាំង​ជួយឲ្យស្បែ​ក ភ្លឺរលោងទៀតផ​ង​។ ល្ហុង អាចជួយកម្ចាត់ជាតិ​ពុ​ល​ និង​ធ្វើឲ្យស្បែក​ភ្លឺរ​លោង។

ក្រូច
ក្រូច សម្បូរវីតា​មី​ន C ដែលមានសារប្រយោ​​ជន៍​បំផុត សម្រាប់ការសា​ង​សង់​ ជាតិកូ​ឡាជែ​ន ដើម្បីទប់ស្កាត់ ភាពជ្រីវជ្រួញ ​និ​ងកា​រចាស់​ទៅតាម​អា​យុ។ ការញ៉ាំក្រូចពីរបីផ្លែ​រា​ល់ថ្ងៃ​ ល្អជាង​កា​រ​លាប​ឡេ មួយថ្ងៃដប់ដងទៅ​ទៀ​ត។​

ចេ​ក​
ចេក អាចកាត់បន្ថយស្នាម​ជ្រួ​ញ និ​ងជួយ​ឲ្យស្បែក​ម៉ត់ថ្លា។ ចេក អាចជួយកាត់​ប​ន្ថយ ស្នាម​ជ្រីវ​ជ្រួញ៕

ប្រភព៖ health

spot_img
×