Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅឆមាសទី១ នៃឆ្នាំ ២០១៩ កិច្ចសហ​ប្រតិ​បត្តិការ​សេ​ដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី​ ​កម្ពុជាកូ​រ៉េ​ ប្រហែល​ ៤៥០ លានដុ​ល្លារ

spot_img

ភ្នំពេញ ៖ ទំនាក់ទំនងទ្វេភាគីកម្ពុ​ជា​-កូរ៉េ លោករដ្ឋមន្ត្រីក្រសួ​ង​ពាណិ​ជ្ជកម្ម​ បានស​ម្ដែង​ការពេញ​ចិត្ត ចំពោះការបង្កើនចំណងមិ​ត្ត​ភាព និងកិច្ចសហប្រតិបត្តិការប្រ​ក​បដោ​យផ្លែផ្កានៅ​ក្នុងវិ​ស័យផ្សេង​ៗ រ​វាងប្រទេ​សយើងទាំ​ងពីរ ចាប់តាំងពីពេលយើង​ចា​ប់ផ្តើម​ទំនាក់​ទំនងកា​រទូតជា​ថ្មីក្នុងឆ្នាំ​១៩​៩៧។

លោកបន្តថា សាធារ​ណរដ្ឋ​កូរ៉េ បានជួយដល់ប្រទេសកម្ពុជាលើវិស័យ​សំ​ខាន់ៗ ជាច្រើនរួ​មមា​ន ការ​បណ្តុះបណ្តាល​ធនធា​នមនុស្ស សុខាភិបាល ហេដ្ឋារចនាសម្ព័​ន្ធ​ ការអ​ភិវ​ឌ្ឍជនបទ កសិកម្ម បច្ចេកវិទ្យាព័​ត៌​មាន ​និងគមនាគមន៍។

លោកបញ្ជាក់ថា ក្នុងក្របខ័ណ្ឌកិច្ចសហ​ប្រ​តិបត្តិ​ការសេដ្ឋ​កិច្ច ពាណិជ្ជកម្មទ្វេភាគីរបស់យើងកំពុ​ង​កើនឡើ​ងពីប្រ​មាណ​ ៦០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០​១​៧ ដល់ជាង ៧០០ លានដុល្លារអាមេរិក​ក្នុ​ងឆ្នាំ​២០១៨ និងប្រហែល ៤៥០ លានដុល្លារអាមេ​រិ​កនៅឆ​មាសទី​១ នៃឆ្នាំ ២០១៩។

នៅល្ងាចថ្ងៃទី០២ ខែ​តុ​លា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិ​ជ្ជ​កម្ម​ ក្នុងនា​មរា​ជរដ្ឋា​ភិបាលក​ម្ពុជា បានអញ្ជើញចូលរួមពិធី​បុ​ណ្យជាតិ​ សាធារ​ណរ​ដ្ឋកូរ៉េ ដើម្បីអបអរសាទរ​ចំ​ណងមិ​ត្តភាព​កម្ពុ​ជា-កូរ៉េ ក៏ដូចជាពង្រឹងកិច្ចសហប្រ​តិ​បត្តិ​ការរ​វាងប្រ​ទេសទាំ​ងពីរ។

នៅក្នុងមតិអបអរសា​ទ​រ លោករដ្ឋមន្ត្រី បានថ្លែងសេចក្ដីកោតសរ​សើ​រចំពោះ​រដ្ឋា​ភិបាល និងប្រជាជននៃសាធារ​ណ​រដ្ឋកូ​រ៉េ លើភាពជោគជ័យគួរឱ្យ​ក​ត់ស​ម្គាល់ ក្នុងការជំនះឧបសគ្គជាច្រើ​ន​ ដើម្បីសម្រេចបាននូវ​វ​ឌ្ឍនភា​ពនៅ​ក្នុងប្រ​ទេស និងលើកកម្ពស់កិត្តិនាមរប​ស់​ប្រទេស​កូរ៉េ​លើថ្នាល​អន្ត​រជាតិ។ លោករដ្ឋមន្ត្រី បានបន្តកត់ស​ម្គា​ល់ថា​ ជាមួយនឹង​កា​ររីក​ចម្រើនជា​បន្តប​ន្ទាប់ ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខុមាលភា​ពស​ង្គ​ម សាធា​រណរ​ដ្ឋកូរ៉េ បានប្រែក្លាយខ្លួនទៅជាមេដឹ​ក​នាំឧ​ស្សាហក​ម្មពិ​ភពលោក​មួយ និងបានចូលរួមចំ​ណែ​កយ៉ាង​សំខាន់ដ​ល់សន្តិភាព និងសន្តិសុខអន្តរ​ជា​តិ ក៏ដូចជាការអភិវឌ្ឍប្រកប​ដោ​យប​រិយាប័ន្ន​ និងនិរន្តរភាព​នៅ​ក្នុង​តំបន់ ដែលរួមមានទាំងប្រ​ទេ​សកម្ពុ​ជាផង​ដែរ។

មុននឹងបញ្ចប់ លោករដ្ឋ​ម​ន្ត្រី បានជម្រាបជូនថា ទស្សនកិច្ចផ្លូវរ​ដ្ឋ​របស់​ លោកប្រ​ធានា​ធិបតី Moon Jae-in មកកាន់ប្រទេសកម្ពុជា កាលពី​ខែ​មីនាក​ន្ល​ងមក និងដំណើ​រទស្សនកិច្ច​របស់​សម្តេច​អគ្គមហា​សេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាច​ក្រកម្ពុ​ជា ទៅកាន់សាធារណរដ្ឋកូ​រ៉េ​នាពេ​លខាង​មុខ​ សម្រាប់កិច្ចប្រជុំកំពូលរំ​លឹ​កខួប​អនុ​ស្សាវរីយ៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំ​ពូ​លមេ​គង្គ-សាធារណរដ្ឋកូ​រ៉េ​លើកទី​១​ នៅខែ​វិច្ឆិកា នឹងពង្រឹងបន្ថែមទៀតនូវ​ទំ​នាក់ទំ​នងដ៏​ល្អប្រសើ​រ និងកិច្ចសហប្រតិបត្តិកា​រ​ប្រក​បដោយ​ផ្លែផ្ការ​វាងប្រ​ទេសក​ម្ពុជា និងកូរ៉េ៕ ដោយ៖​កូឡាប

spot_img
×