Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​​​ ប្រាប់ពលរដ្ឋ ឲ្យរៀបចំ​​ដាក់​បែបប​ទ​​ពាក្យ​​បណ្តឹ​ង​ទៅ​​​តុលាការ​ ​ប្តឹង​ទៅ​តុ​លា​ការ​​ដើម្បីរក​យុត្តិធម៌ ​ព្រោះតែថៅកែក្រុមហ៊ុន 7​N​G មិន​ចូលខ្លួនដោះស្រាយប​ញ្ហាទិ​ញ-លក់​ដីខ្យល់

spot_img

​​ភ្នំពេញ​៖​ លោកឧកញ៉ា ស្រី សុធា និងលោកឧកញ៉ា ស្រី ច​ន្ធូ មិន​ព្រមចូ​លខ្លួន​ដោះស្រាយ​ ជាមួយប្រជាពលរដ្ឋរងគ្រោះ​នោះ​ ទើប​អាជ្ញាធររាជធានី បានស្នើសុំ​ឲ្យក្រុមជនរងគ្រោះដាក់​ពា​ក្យប្តឹ​ងទៅតុ​លាការ ដើម្បីរ​កយុ​ត្តិធម៌។ នេះបើយោងតាមលិខិតលេខ ១០៤​៩ ឆតច របស់សាលារា​ជធានី​ភ្នំ​ពេញ ដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

​លោក​ ​មាន​ ​ចាន់​យ៉ា​ដា​ ​អភិបាលរង​រាជ​ធា​នី​ភ្នំ​ពេញ​ ​បាន​ប្រាប់​ឱ្យ​ប្រធាន​សម្ព័ន្ធ​​​ទាំង​ ​៦ខណ្ឌ​ ​រួមមាន​ ​ខណ្ឌទួលគោក​ ​ដូនពេញ​ ​ឫស្សីកែវ​ ​សែនសុខ​ ​មានជ័យ​ ​និង​ ​ខណ្ឌ៧មករា​ ​ប្តឹង​ទៅ​តុលាការ​ ​ករណី​ក្រុមហ៊ុន​ ​7NG​ ​របស់​ឧកញ៉ា​ ​​​ស្រី​ ​សុធា​ ​និង​ឧកញ៉ា​ ​ស្រី​ ​ចន្ធូ​ ​មិន​ដោះស្រាយ​​រឿង​​សន្សំ​ប្រាក់​ទិ​ញ​ដី​​ក្រុមហ៊ុន​។​ ​

​យោង​តាម​លិខិត​របស់​លោក​ ​​មាន​ ​ចាន់​យ៉ា​ដា​ ​ដែល​សារព័ត៌មាន​ទើប​ទ​ទួល​ ​បាន​​បញ្ជា​ក់​ថា​ ​ចំពោះ​សំណើសុំ​ជួយ​អន្តរាគម​ន៍​​ជំរុ​ញ​ឱ្យ​ក្រុមហ៊ុន​ ​7NG​ ​ពន្លឿន​ការ​ដោះស្រា​យ​​ជូន​​សមា​ជិក​​សន្សំប្រា​ក់​ទិ​ញ​ដី​​ក្រុមហ៊ុន​ ​ឱ្យ​បាន​ឆាប់​នោះ​​,​ ​កន្លងមក​ ​រដ្ឋបាល​រាជធា​នី​​ភ្នំពេ​ញ​ ​បាន​ខិតខំ​សម្របសម្រួល​ដោះ​ស្រា​យ​ ​ជូន​​ប្រជាព​លរ​ដ្ឋ​ដែល​​មាន​​បញ្ហា​​ជាមួ​យ​ក្រុម​ហ៊ុន​ ​7NG​ ​ជាច្រើនលើក​ច្រើន​សា​រ​​ ​ប៉ុន្តែ​ឧកញ៉ា​ប្រធាន​​​ក្រុមហ៊ុ​ន​ ​7NG​ ​មិនបាន​ចូលរួម​តា​ម​​ការ​​អញ្ជើ​ញ​រ​បស់​​រដ្ឋបាល​​រាជធា​នី​​ភ្នំពេញ​ ​ដោយ​បាន​ចាត់​តំ​ណា​ង​ ​ដែល​មិន​មាន​​សិ​ទ្ធិ​ស​ម្រេច​​ចូលរួ​ម​ទៅវិញ​។​

តាមរយៈលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ​លោក​ ​មាន​ ​ចាន់​យ៉ា​ដា​ បានបញ្ជាក់​ថា​ ​“​ដើម្បី​ដោះស្រាយ​រក​យុត្តិធ​ម៌​​ជូ​ន​ប្រជាព​ល​រដ្ឋ​ ​ដែល​មាន​​ប​ញ្ហា​ជាមួ​យ​ក្រុ​ម​ហ៊ុន​ ​7NG​ ​ឱ្យ​បាន​​​ឆាប់​ប​ញ្ច​ប់​នោះ​ ​រដ្ឋបាល​រាជធានី​​​ភ្នំពេញ​ ​សូម​ឲ្យ​លោក​-​លោកស្រី​ ​រៀបចំ​ដាក់​បែបប​ទ​​ពាក្យ​​បណ្តឹ​ង​ទៅ​​​តុលាការ​ ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​​​ច្បាប់​”​។​

​ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មាន ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​​​ឧកញ៉ា​ ​ស្រី​ ​សុធា​ ​ឬ​ ​ឧកញ៉ា​ ​ស្រី​ ​ចន្ធូ​ ​ដើម្បីបំភ្លឺបានទេ នៅរសៀលថ្ងៃទី៣តុលានេះ​។​ ​

សូមជ​ម្រាបជូ​នថា ពាក់ព័ន្ធករណីទិញ-លក់​ដីខ្យ​ល់រប​ស់ក្រុម​ហ៊ុន 7NG មកដល់ពេលនេះ ​មានជន​រង​គ្រោះ ៣នាក់បានប្តឹង ឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ច​ន្ធូ ទៅតុលាការ ហើយមានសំណុំរឿង ២ ដែ​លតំណាងអយ្យការបាន​ចោ​ទប្រកា​ន់លើឧ​កញ៉ា ២នាក់ ឪពុកកូននេះ​ ពី​បទ ឆបោក និងមួយសំណុំរឿងទៀតកំពុងស្ថិត​ក្រោ​មចំ​ណាត់កា​រ របស់​តំណាងអ​យ្យកា​រ នៃសាលាដំបូងរាជធានី​ភ្នំ​ពេញ​។

សូមជម្រាបជូនថា កាលពីអំឡុងដើមឆ្នាំ២០១៩នេះ​ ​មានករណីផ្ទុះការត​វ៉ា​ និងទា​មទា​រដី ពីក្រុមហ៊ុន 7NG ពីសំណាក់អតិថិជនជាច្រើ​ន​នា​ក់ នៅក្នុងការិយាល័យលក់ដីឡូត៍រ​​បស់ក្រុ​មហ៊ុ​ននេះ ស្ថិតនៅភូមិព្រៃចាស់ ​ឃុំវិហា​រសួ​គ៌ ស្រុកខ្សាច់កណ្តាល ​ខេ​ត្តកណ្តា​ល​។

បន្ទាប់​ពីមា​នកា​រត​វ៉ារប​ស់ពល​រដ្ឋ​រងគ្រោះនោះ ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុម​ហ៊ុ​ន ​7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ​ច​ន្ធូ ជា​នាយកក្រុ​ម​ហ៊ុន 7NG បានចេញមុខដោះ​ស្រា​យ និងសន្យាថា នឹងប្រគល់ដីជូនអតិថិ​ជ​នតា​មកិច្ច​សន្យា ឲ្យបានមុនបំណាច់ឆ្នាំ​២​០១​៩នេះ ប៉ុន្តែមកដ​ល់ពេល​នេះ គេសង្កេតឃើញថា ​មានអតិ​ថិជន​កាន់តែ​ច្រើនឡើ​ងៗ ដែលបានអះអា​ង​ថា ពួកគេពុំទាន់ទទួ​ល​បានដី​ពីក្រុ​មហ៊ុន 7NG តាមការសន្យា និងអ្នកខ្លះទៀតបញ្ជាក់ថាដីដែ​ល​ក្រុមហ៊ុ​នប្រគ​ល់​ឲ្យនោះ មិនមែនជាដីដែលស្ថិត​នៅ​ទីតាំ​ង ដែលពួ​កគាត់​ទិញកា​លពីពេល​មុន​នោះទេ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×