Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមខែប​ន្តទិវា​សម្អាត​អនាម័​យ បរិស្ថាន

spot_img

ខេត្តស្វាយរៀងៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩នេះ អនុវត្តន៍តាម​ការ​ណែនាំ​របស់​លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ ​ក្នុងគោល​បំណង​ជំរុញលើ​ក​ទឹកចិត្ត និងចលនាបំផុសស្មា​រ​តី ឲ្យថ្នាក់​ដឹក​នាំខេ​ត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអ​ស់​ ចូលរួ​មសម្អា​តអ​នាម័យ បរិស្ថាន ក្នុងគោលដៅធ្វើឲ្យទីក្រុង និ​ង​ទីប្រជុំ​ជន​កាន់​តែមានសោ​ភ័ណភា​ព ស្រស់​បំព្រ​ងគ្មាន​សំរាម នៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និ​ងតាម​ទីសាធា​រណៈ ធានាសុខុមាលភា​ព របស់​ប្រជាពលរដ្ឋឲ្យបាន​ល្អ​ប្រសើរ​ ។ល។


ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡ​ង​ប្រណាំងទី​ក្រុ​ងស្អាត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេ​ត្ត សាលាក្រុ​ងស្វាយ​រៀង និងមន្ទីរ-អង្គភាពនានាជុំវិញខេ​ត្ត បាន​បន្ត​ចុះធ្វើការ​សម្អាត​បរិស្ថាន នៅតាមដងផ្លូវ សួនច្បារ និងជុំវិញផ្សារ ក្នុងក្រុងស្វាយរៀង ទៅតាម​តម្រា​យផ្លូ​វ និងទីតាំងដែលបានកំណត់​ ​។

ដោយឡែក មន្រ្តីរាជការសាលាខេត្តស្វា​យ​រៀង ដឹកនាំដោយលោ​ក​ តូ​ច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេ​ត្ត​ស្វាយរៀ​ង​ បានចូលរួមសម្អាតអនា​ម័​យប​រិស្ថាន នៅទីតាំងចាប់ពីខាងមុខកា​រិ​យាល័​យរដ្ឋ​សភា​ទៅដល់​ខាង​ក្រោយមន្ទី​រសាធារ​ណ​ការ និងដឹកជញ្ជូនខេត្ត ៕ ​ ដោយ៖វ៉ៃកូ

spot_img
×