Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​​ខ្លួន​​ជនជាតិ​​ចិន​ម្នាក់ ជួញ​​គ្រឿ​​ងញៀន ​​ប្រមា​​ណ​​ជិត​៤០​គីឡូក្រាម

spot_img

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរ​បា​ល​ម​ន្ទីរ​​ប្រឆាំង​​គ្រឿ​ងញៀន ​បើកប្រតិបត្តិការបង្ក្រាប​​គ្រឿ​ងញៀន​​ប្រមា​ណ​ជិត​៤០​គីឡូក្រាម ដោយ​ចាប់​​ឃាត់​ខ្លួន​​ជនជាតិ​​ចិន​ម្នាក់ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿ​ង​ញៀន​​ក្រសួ​ងមហាផ្ទៃ​​ បាន​​​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ព​ង់​ខ្ពស់​​ពី​សំណា​ក់​នាយ​ឧត្ដមសេនីយ៍ ​ស​ន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​​​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​​នា​យ​ឧ​ត្តមសេ​នី​យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​​កា​រងារ​​ប្រ​យុទ្ធ​​ប្រឆាំង​​គ្រឿង​ញៀន កាលពី​វេលា​ម៉ោង​៩​យប់​​​ថ្ងៃ​​ទី​២ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំ​នា​ញ ដែល​ដឹកនាំ​​​ដោយ​​លោ​ក​វរសេនីយ៍​ឯក ស៊ី ផល្លា នាយករង​មន្ទីរ​ប្រឆាំង​​​គ្រឿង​ញៀន និង​លោក​វរសេនីយ៍​ត្រី សេង ឃុន​ណា​ង នាយការិយាល័យ​ទី​​​១១ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​​​ករ​ណី​​ជួញដូ​រ​​គ្រឿងញៀ​ន​ខុ​សច្បា​ប់​​មួយ​ក​រណី ស្ថិត​នៅ​ចំណុច​ខុន​​​ដូ​​មួយ​ក​ន្លែង​​ ជាន់​ទី​២៩ បន្ទប់​លេខ​១​៩ ក្នុង​សង្កាត់​ទន្លេបា​សា​ក់ ​ខណ្ឌចំ​ការ​មន រាជធានី​ភ្នំពេញ​ ​។

លោក ឡឹ​ក វណ្ណៈ បានបន្ត​ថា ជា​លទ្ធផល​កម្លាំង​សម​ត្ថ​កិច្ច​​ចា​ប់​ឃា​ត់ខ្លួន​​ជនសង្ស័​យ​ម្នា​ក់​ឈ្មោះ YUN LIANFU ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​​ជន​ជាតិ​​ចិន មុខរបរ​មិន​ពិ​ត​ប្រាក​ដ ដោយ​ដកហូត​វត្ថុ​តា​ង​​ថ្នាំ​​ញៀន​​ចំនួ​ន​៣​៩​ក​ញ្ចប់​ធំ ដែល​មាន​ទម្ងន់​៣៩​​​គីឡូក្រាម​ ។ ជាង​នេះ​ទៀត​ក​ម្លាំង​​ជំនា​ញ​បាន និង​កំពុង​បន្ត​តាម​ចាប់​​មុ​ខសញ្ញា​​ម្នា​ក់ ​ដែល​​ជា​ម្ចាស់​ថ្នាំ​ញៀន​បាន​នាំ​យ​ក​​មក​​លក់ និង​ប្រគល់​ឲ្យ​ជនជាតិ​ចិ​ន​​រូប​​​នេះ ។ ទោះជា​យ៉ាងណា​ក្តី​ជ​ន​សង្ស័​យ និង​ថ្នាំ​ញៀន​ជិត​៤០​គី​ឡូ​ក្រាម​នេះ ​សមត្ថកិច្ច​បាន និង​កំពុង​កសាង​សំណុំ​​ប​ញ្ជូន​ទៅ​​កាន់​​សាលាដំ​បូង​​រាជធានី​ភ្នំពេញ​តាម​នីតិ​វិ​ធី ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×