Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបក្រុមចោរឆក់ប្លន់៧នាក់ ធ្លាយដល់ ករណីឃាតកម្មសម្លាប់មនុស្ស

spot_img

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិ​ការ​ដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្ក្រាប​ក្រុម​ចោរ​ឆក់ប្លន់ ចំនួន៧នា​ក់ ក៏បែកធ្លា​យក្នុងចំណោមបក្ខ​​ពួក​ មានក្រុមជ​នសង្ស័​យ ចំនួន៣​នាក់ ជាជន​ដៃដ​ល់ ករណី​ឃាត​កម្មស​ម្លាប់ម​នុស្ស នៅខណ្ឌព្រែកព្នៅ កាលពី២​ខែមុន។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ ​បានឲ្យដឹ​ងនៅ​ថ្ងៃទី៣​ ខែតុលា ឆ្នាំ២០១៩ថា ក្រោយពីកម្លាំងជំនាញ បានធ្វើការបង្ក្រាបក្រុមចោរឆ​ក់​និងប្ល​ន់ទាំ​ងនោះ ដោយធ្វើការសាកសួរ អស់រយៈពេលមួយយប់មួយ​ថ្ងៃ​ ទើបបែកធ្លាយក្រុមជនសង្ស័​យ​ចំនួន​៣នាក់ ជាឃាតករបានវាយសម្លា​ប់​បុរស​ម្នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅម្តុំវត្តពោធិ៍​ នៅខណ្ឌ​ព្រែកព្នៅ​ កាល​ពី២​ខែមុន។ ឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោងជាង១០ ​ព្រឹ​កថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៩ ដោយគេ​ប្រទះ​ឃើញ​សាកស​ពបុ​រសម្នាក់ ត្រូវឃាតកម្មកាប់សម្លា​ប់​នៅក្នុ​ងផ្ទះ ស្ថិតនៅភូមិត្រពាំង​ពា​យ ជិតផ្សា​រព​ញាព​ន់ សង្កាត់ពញា​ព​ន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ​។​

លោក យឹម សារ៉ាន់ បានបន្តថា ជនសង្ស័យដែលជាប់ក​រ​ណីឃាត​កម្ម ទី១៖ ឈ្មោះ សៀង តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងពិតាន មា​​នទីលំ​នៅភូ​មិស្វាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ២៖ ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មាន​ទីលំនៅ​ភូមិចុ​ង​ថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង៣៖ ឈ្មោះ យ៉ុង សហសវត្សន៍ អាយុ២៣ឆ្នាំ ស្នា​ក់នៅសង្កាត់ស្នោ។

កម្លាំងនគរបាលនៃអធិការរដ្ឋានខណ្ឌ​ពោធិ៍​សែន​ជ័យ បានបើកប្រតិបត្តិកា​រ តាម​បង្ក្រាបក្រុ​មចោរ​ឆក់​ប្លន់ដ៏សកម្ម បានចំនួន៧នាក់ ​ក្រោយក្រុម​ជនសង្ស័​យ​ទាំងនោះ បានធ្វើសកម្មភាពរាប់មិ​ន​អស់ នៅក្នុងទឹកដីខណ្ឌ​កំ​បូល និងខណ្ឌពោធិ៍សែនជ័​យ​ ព្រមទាំង​ខណ្ឌ​នានាទៀ​តផ​ងដែរ និងដកហូតមធ្យោបាយធ្វើស​ក​ម្មភាព​ម៉ូតូ៤​គ្រឿង​។ ប្រតិបត្តិការបង្ក្រាបខាងលើ​នេះ​ បាន​ធ្វើឡើ​ងនៅថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១៖១០​នាទី ចំណុ​ចផ្លូវ​មហាវិ​ថីវិមា​នឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ ​សង្កាត់​សំរោង​ក្រោម ខណ្ខពោធិ៍សែនជ័យ ​រាជធានី​ភ្នំ​ពេញ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត​ខ្លួ​ននេះ​៖ ទី១- ឈ្មោះ សៀង តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងពិតាន​ មានទីលំនៅភូមិស្វាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ។ ​ទី​២- ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅ​ភូមិចុង​ថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ទី៣- ឈ្មោះ សន ប៊ុនធិម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងកាត់សក់ មានទី​លំនៅ​ភូមិស្រែអំ​ពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែ​ន​ជ័យ​។ ទី៤- ឈ្មោះ យ៉ុង សហសវត្ស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់កា​ហ្វេ មានទី​លំនៅភូ​មិ​ស្នោ សង្កា​ត់ស្នោ ខណ្ឌពោធិ៍សែនជ័យ។ ទី​៥- ឈ្មោះ កាក់ សំរេច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាង​ទឹក​ភ្លើង មានទីលំនៅភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌពោ​ធិ៍សែន​ជ័យ។ ទី៦- ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ​ មានទីលំនៅភូមិស្រែ​អំ​ពិ​ល សង្កាត់ស្នោ ខណ្ឌ​ពោធិ៍សែ​នជ័យ។ ទី៧- ឈ្មោះ រឿន សារ៉ូត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ា​ស៊ីន​ត្រ​ជាក់ មានទីលំនៅភូមិ ស្រែរាជ្ជះ សង្កាត់សំរោងក្រោម​ ​ខណ្ខ​ណ្ឌពោធិ៍​សែ​នជ័​យ។ រួមទាំងវត្ថុតាង​ ត្រូ​វ​ដកហូតថ្នាំក្រាមសថ្លា ចំនួន១​ក​ញ្ចប់ថ​ង់តូ​ចម៉ូ​តូ៤គ្រឿង, ម៉ាកហុងដាសេ១​២​៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំ​ពេ​ញ1GW-4373, ម៉ាកហុង​ដា​សេ១​២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HD-9258. ម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HN​-0663, ម៉ាកហុងដាសេ១២៥ព​ណ៌ខ្មៅ ពាក់​ផ្លាកលេខភ្នំពេញ1HP-2321 ទូរស័ព្ទដៃ២គ្រឿ​ង iPhone 6 និង iPhone 7,ខ្សែក២ខ្សែ និងចិ​ញ្ចៀន​១វង់ និងលុយចំនួន១០០០០​រៀល។

ចំណែក​ឯ​ជន​រង​គ្រោះ ទី១៖ ឈ្មោះ មាន ចរិយា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាអិន​ ​សង្កា​ត់ស្នោ ខណ្ឌ​ពោធិ៍សែន​ជ័យ និងទី២៖ ឈ្មោះ ស្រស់ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីភូមិត្រ​ពាំង​ពោ​ធិ៍ សង្កាត់ឪឡោក​ ខណ្ឌកំ​បូល​ វត្ថុតាងត្រូវបាត់​ប​ង់ម៉ូតូ​១គ្រឿង ម៉ាកហុងដាប៊ិត ពណ៌ផ្កាឈូក ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ​ភ្នំពេ​ញ 1HU-8226 ជារបស់ជនរ​ង​គ្រោះមាន​ឈ្មោះ ​មាន ចរិយា។

លោក យឹម សារ៉ាន់ បានបន្តទៀតថា សកម្មភា​ពចុ​ងក្រោយ​របស់ក្រុ​មជន​សង្ស័យ ទាំងបានធ្វើសកម្មភាព​ដេញកា​ប់ប្លន់​ម៉ូតូ នៅមុខវ​ត្តភ្នៀត ក្នុងទឹកដីសង្កាត់សំរោង​ក្រោ​ម តែមិនបានសម្រេចក្នុ​ង​អំឡុងខែ​កញ្ញា និង១ករ​ណីទៀត​ គឺឆក់ទូរស័ព្ទ​ម៉ា​ក iphone7 plus នៅមុខវ​ត្តតា​​ភេម ក្នុងទឹកដីខណ្ឌ​កំ​បូល៕ដោយ៖បញ្ញាស័ក្តិ

spot_img
×