Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បោះពុម្ព​ក្រដាសប្រាក់​គំរូ​ថ្មី ១៥០០០​រៀល និង​ជូន​កាក់​មាស​ដល់​សិស្ស​និទ្ទេស A ចំនួន ៤៤៣​នាក់ ដើម្បី​អបអរសាទរ​គម្រប់​ខួប​១៥​ព្រះវស្សា នៃ​ការឡើង​គ្រងរាជ្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ ​៖ បើតាម​ការផ្សាយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​៣​តុលា​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បោះពុម្ព​ចេញផ្សាយ​នូវ​ក្រដាស​ប្រាក់រៀល​គំរូ​ថ្មី (១៥០០០​រៀល​) ដែល​រៀបចំឡើង ដើម្បី​អបអរសាទរ​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​១៥​ព្រះវស្សា ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងពេល​ខាងមុខនេះ​។​

​ដំណឹង​នៃ​ការបោះពុម្ព​ក្រដាសប្រាក់​គំរូ​ថ្មី​១៥០០០​រៀល ដែល​នឹង​គ្រោង​ដាក់​ឲ្យ​ចរាចរណ៍ នៅពេល​ខាងមុខនេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះ​រាជានុញ្ញាត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ចូល​ក្រាបថ្វាយបង្គំ​គាល់ នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ក្នុង​ព្រះ​បរម​រាជ​វា​ងំ​។

​សូមជម្រាបថា នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០១៩​ខាងមុខនេះ គឺជា​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៥ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។​

​ផេ​ក​ព្រះបរមរាជវាំង​បាន​ផ្សាយ​ថា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​បរម​រាជានុញ្ញាត​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ទូលថ្វាយ​អំពី​របាយការណ៍​ការងា​រ​និង​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ​ព្រះបរមរាជវាំង​នា​វេលា​ព្រឹក​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០១៩​។​

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​ថ្វាយ​នូវ​កាក់​មាស​អនុស្សាវរីយ៍​និង​ក្រដាសប្រាក់​គំរូ​ថ្មី​ទូលថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​១៥​ព្រះវស្សា​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុងពេល​ខាងមុខនេះ​។​

​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​បរម​រាជានុញ្ញាត​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ទូលថ្វាយ​នូវ​កាក់​មាស​អនុស្សាវរីយ៍ និង​ក្រដាស​ប្រា​រៀល​គំរូ​ថ្មី ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​បរម​រាជានុញ្ញាត​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​នូវ​កាក់​មាស​អនុស្សាវរីយ៍ ២​ប្រភេទ ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប ១៥​ព្រះវស្សា ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចែកជូន​ដល់​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស A ចំនួន ៤៤៣​នាក់ ក្នុងសម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ ក្នុងពេល​ខាងមុខនេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×