Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ចំនួន​៣​នាក់ សារភាពថា បាន​ប្រើ​ដំបង​ដែក​ទីប​ជ្រុង ដេញ​វាយ​ប្លន់​យក​ម៉ូតូ របស់​ជនរងគ្រោះ ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ កាលពី​ថ្ងៃទី​៣​ខែតុលា បានចេញ​របាយការណ៍ ស្ដីពី លទ្ធផល​ស្រាវជ្រាវ​បង្ក្រាបបាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដំបង​ដែក​ទីប​ជ្រុង​វាយ​ប្លន់​យក​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​) ដោយ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​៦​នាក់​។ ជនសង្ស័យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពិតជា​បានធ្វើ​សកម្មភាព ប្រើ​ដំបង​ដែក​ទីប​ជ្រុង ដេញ​វាយ​ប្លន់​យក​ម៉ូតូ របស់​ជនរងគ្រោះ ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ស្ថិតនៅ​សង្កាត់​ទឹកល្អក​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​លុយ​ចែកគ្នា​ស៊ីចាយ​ប្រាកដ​មែន​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​រំលឹក​ពី​សាវតា​នៃ​រឿងនេះ​ថា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ១ និង ២០ នាទី ត្រង់ចំណុច​បុរី​សាន់​ស៊ី​មិច ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជនរងគ្រោះ​ឈ្មោះ ស៊ុយ កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើការ​តាមដាន ស្រាវជ្រាវ​តាមរយៈ​ជំនាញ កម្លាំង​សមត្ថកិច្ច​បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅវេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​គឺ ១-​ឈ្មោះ ស៊ុំ ពេជ្រ​រស្មី ហៅ ឌុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ សំ សម្បត្តិ ហៅ វ៉ា​ត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

៣-​ឈ្មោះ ឈិន ចាន់​អ៊ូ​រ៉ា​ន់ ហៅ រ៉ា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​សាយ​គៀច ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ វត្ថុតាង​ចាប់យក​បាន ទូរស័ព្ទដៃ​៣​គ្រឿង , ម៉ូតូ​៣​គ្រឿង និង​បង្កាន់ដៃ​បញ្ចាំ​ម៉ូតូ ១​សន្លឹក ។​

​នគរបាល​ខណ្ឌដង្កោ បានបញ្ជាក់​ពី​ហេតុការណ៍​នេះ​ថា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១​និង​២០​នាទី ជនរងគ្រោះ​ឈ្មោះ ស៊ុយ កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​មិត្តភក្តិ​ចំនួន​២​នាក់​ទៀត ទី​១ ឈ្មោះ វណ្ណា រក្សា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​២ ឈ្មោះ យិន ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១១០ (​សង់​ប៊ិច​) ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​(​មិន​ចាំ​) ទៅ​អង្គុយលេង​នៅ​កញ្ចុះ​ក្នុង​បុរី​សាន់​ស៊ី​ម៉ិច ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពេល​កំពុងតែ​អង្គុយ​និយាយ​គ្នា​លេង​បណ្តើរ ហូប​នំ​ប៉ាវ​បណ្តើរ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មិន​ស្គាល់ឈ្មោះ មាន​គ្នា​ប្រហែល​ចំនួន​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ទី​១ ម៉ាក ហុងដា​សេ​១១០ ពណ៌​ខ្មៅ មិន​ស្គាល់​ផ្លាកលេខ លេខ​តួ និង​លេខ​ម៉ាស៊ីន (​ពាក់​ផ្លាកលេខ​តាកែវ​1H-4038 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​8010226) ទី​២​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ក្រហម មិន​ស្គាល់​ផ្លាកលេខ លេខ​តួ និង​លេខ​ម៉ាស៊ីន (​ពាក់​ផ្លាកលេខ​កណ្តាល​1AE-2925 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​5521032) ទី​០៣​ម៉ាក​ហុងដា Beat ពណ៌​ខៀវ មិន​ចាំ​ផ្លាកលេខ លេខ​តួ និង​លេខ​ម៉ាស៊ីន (​ពាក់​ផ្លាកលេខ កណ្តាល​1AF-5112 មាន​លេខ​តួ 9016701 និង​លេខ​ម៉ាស៊ីន​9016691) មកដល់​ក្បែរ​កន្លែង​ជនរងគ្រោះ​អង្គុយ រួច​ចុះ​ពីលើ​ម៉ូតូ​រត់​សំដៅ​មករក​ជនរងគ្រោះ ប្រដាប់​ដោយ​ដំបង​ដែក​ទីប​ជ្រុង​កាន់​នៅ​នឹង​ដៃ រួច​ស្រែក​គំរាមថា ហ្នឹងហើយៗ ។ ពេលនោះ​ជនរងគ្រោះ​និង​មិត្តភក្តិ​មានការ​ភ័យខ្លាច ក៏បាន​នាំគ្នា រត់គេចខ្លួន ចោល​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១១០ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ​ខាងលើ និង​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក អាយ​ហ្វូ​ន​សេ​វេន​ផ្លឹ​ស ដែល​ជនរងគ្រោះ​ទុក​នៅ​តុ​កញ្ចុះ កន្លែងកើតហេតុ ។ ហើយ​ក្រុម​ជនសង្ស័យ​ក៏បាន​យក​ម៉ូតូ និង​ទូ​ស័ព្ទ​ដៃ​ម៉ាក Iphone 7plus របស់​ជនរងគ្រោះ​ជិះ​គេច​ខ្លូន​បាត់​តែម្តង រួច​ជនរងគ្រោះ​និង​មិត្តភក្តិ ក៏​បានមក​រាយការណ៍​ប្រាប់ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​ជួយ​អន្តរាគមន៍ ។ ហើយ​សមត្ថកិច្ច​យើង​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅក្នុង​បុរី​សាន់​ស៊ី​ម៉ិច កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​បានធ្វើ​សកម្មភាព​ខាងលើ ក្នុងចំណោម​៦​នាក់​នោះ ទី​១ ឈ្មោះ ស៊ុំ ពេជ្រ​រស្មី ហៅ​ឌុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​២ ឈ្មោះ យន្ត ប៊ុនលី ហៅ អា​ត្នោត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ហើយ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង ចំឈ្មោះ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​បក្ខពួក ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង ។ លុះដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៥០​នាទី កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ និង​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ខណ្ឌដង្កោ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ខាងលើ បាន​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ ត្រង់ចំណុច​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​១ ឈ្មោះ ស៊ុំ ពេជ្រ​រស្មី ហៅ ឌុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​២ ឈ្មោះ សំ សម្បត្តិ ហៅ វ៉ា​ត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ ទី​៣ ឈ្មោះ ឈិន ចាន់​អ៊ូ​រ៉ា​ន់ ហៅ រ៉ា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រួម​និង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ តាម​នីតិវីធី​ច្បាប់ ។ ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ថា ពួកគេ (​ជនសង្ស័យ​) និង​បក្ខពួក​កំពុង​រត់គេចខ្លួន​ចំនួន​៣​នាក់​ទៀត ទី​១ ឈ្មោះ អឿង វិ​រៈ ហៅ ច​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​២ ឈ្មោះ យន្ត ប៊ុនលី ហៅ អា​ត្នោត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៣ ឈ្មោះ យុទ្ធ ភេទ​ប្រុស អាយុ​ប្រហែល​២៤​ឆ្នាំ ពិតជា​បានធ្វើ​សកម្មភាព​ប្រើ​ដំបង​ដែក​ទីប​ជ្រុង ដេញ​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ស្ថិតនៅ​សង្កាត់​ទឹកល្អក​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​លុយ​ចែកគ្នា​ស៊ីចាយ​ប្រាកដ​មែន​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×