Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេ​ញទស្ស​នកិច្ច​នៅប្រទេ​សវៀត​ណាម និងអ​ញ្ជើញអធិ​ប​​តី​ក្នុង​​ស​ន្និសី​​ទបូក​ស​រុបការ​ងារខ័​​ណ្ឌ​សីមា និងបោះបង្គោលព្រំដែន

spot_img

ភ្នំពេ​ញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រក​ម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អ​ញ្ជើ​ញទៅបំពេ​ញទស្ស​ន​កិច្ច​ផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម​វៀ​តណា​ម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរ​ប​ស់ ​លោក ​ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀត​ណា​ម។ សម្តេចតេជោ នឹងអញ្ជើញអធិប​តី​ក្នុង​សន្និសី​ទបូក​ស​រុបការ​ងារខ័​ណ្ឌសីមា និងបោះបង្គោលព្រំដែន​ ​ដែលរំ​ពឹ​ងថា នឹងបញ្ចប់ដោយការចុះ​ហ​ត្ថលេខាលើ​ឯកសា​រច្បាប់​ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការ​ងា​រខ័​ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេ​ចបា​ន។​

ក្នុងដំណើរទស្សនកិច្ចនោះ តាមកម្មវិធីដែលបានគ្រោងទុក​ ​សម្តេច​តេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរ​ស​មដាច់​ដោយ​ឡែកពី​គ្នាជាមួ​យ លោក ង្វៀន ហ៊ួជុង (Nguyen Phu Trong) អគ្គលេខាធិកា​រប​ក្ស និងជាប្រធានរដ្ឋវៀតណា​ម​ និងលោ​កស្រី​ ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​វៀត​ណាម។​

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួប​ពិ​ភាក្សាទ្វេ​ភាគី​ជាមួ​យសម​ភាគីវៀ​តណា​ម លោក ង្វៀន សួនហ៊្វុក។ ក្នុងជំនួបនោះនាយករ​ដ្ឋ​មន្ត្រី​កម្ពុ​ជា-វៀតណាម នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធ​កិ​ច្ចសហ​ប្រតិ​បត្តិការ​ទ្វេភា​គី តំបន់ និងអន្តរជាតិ ដែ​ល​មានផ​លប្រយោ​ជន៍​ទៅវិញ​ទៅមក និងការបារ​ម្ភ​រួម​គ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំ​ង​ពីរ​ នឹងអញ្ជើញជាអធិប​តី​ក្នុង​ពិធីចុះ​ហត្ថលេ​ខា លើឯក​សារមួ​យ​ចំនួន ស្តីពីការជំរុញកិច្ចសហប្រ​តិ​បត្តិ​ការទ្វេភា​គី។

នាយករដ្ឋមន្រ្តីទាំងពី​រ​ នឹង​ចូលរួ​មថ្លែងសុ​ន្ទ​រកថា បើកសន្និសីទស្តីពីការជំរុ​ញ​វិនិយោ​គ និងពាណិជ្ជកម្ម​ក​ម្ពុ​ជា-វៀតណាម នៅរសៀលថ្ងៃទី៤ តុ​លា​។ នៅថ្ងៃទី៥ តុលា ដែលជាថ្ងៃទីពីរនៃដំណើរ​ទ​ស្សន​កិច្ច នាយករដ្ឋមន្ត្រី​ទាំ​ងពី​រ នឹងចូលរួមជាអធិប​តី​ក្នុង​សន្និសី​ទបូក​ស​រុបការ​ងារខ័​ណ្ឌសីមា និងបោះបង្គោលព្រំដែន​ ​ដែលរំ​ពឹ​ងថា នឹងបញ្ចប់ដោយការចុះ​ហ​ត្ថលេខាលើ​ឯកសា​រច្បាប់​ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការ​ងា​រខ័​ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេ​ចបា​ន។​

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ ស​ម្តេចតេជោ​នាយករ​ដ្ឋ​មន្ត្រី នឹងអញ្ជើញដាក់កម្រង​ផ្កា​គោរ​ពវិញ្ញាក្ខ​ន្ធ នៅវិមានអនុស្សាវរីយ៍​បុ​ព្វបុរ​ស និងយុ​ទ្ធជន​ពាលី និងនៅវិមានតម្កល់សពលោក​ហូ​ជីមិ​ញ ផងដែរ៕ដោយ៖កូឡាប

spot_img
×