Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ម្នាក់ ប្រើ​ច្រវា​ទូក វាយ​សម្លាប់​ប្រពន្ធនៅលើផ្ទះ

spot_img

​ស្ទឹងត្រែង ៖ ចាប់តាំងពី​ថ្ងៃ​ម្សិ​ញ​មិញ រហូតមកដល់​ព្រឹក ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង នៅ​ពុំទាន់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​៧០១ នៅ​ក្រុង​ស្ទឹងត្រែង ដែល​ប្រើ​ច្រវា​ទូក វាយ​សម្លាប់​ប្រពន្ធ​នៅផ្ទះ​របស់ខ្លួន​។​

​ហេតុការណ៍​វាយ​សម្លាប់​ជនរងគ្រោះ ឈ្មោះ ផៃ ណា ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជា​ប្រពន្ធ ចំណែក​ជនដៃដល់​ជា​មន្ត្រីនគរបាល​ឈ្មោះ តី ឯក​សូ​គី ។ ករណី​ឃាតកម្ម ប្តី ប្រើ​ច្រវា​ទូក វាយ​សម្លាប់​ប្រពន្ធ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​លើផ្ទះ ស្ថិតក្នុង​ភូមិ​កោះ​ខន​ឌិន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​ឃាតករ​ជា​ប្តី ប្រើ​ច្រវា​ទូក វាយ​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ បន្ទាប់ពី​ពិនិត្យ​រួច នគរបាល​ជំនាញ សម្រេច​ប្រគល់​សាកសព ជនរងគ្រោះ ជូន​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×