Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការបន្ត​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​សម្រួល​ទីតាំង​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ក្នុង​ទីតាំង​អ៊ី​ន​ធឺ​ណែ​ត​

spot_img

​រាជធានី​ភ្នំពេញ ៖ អនុវត្តន៍​តាម​បទបញ្ជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅវេលា​ម៉ោង ១៦ ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​ថ្មី​៣ សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ផ្សារ​ថ្មី​៣ បាន​បើក​ការបង្ក្រាប​ករណី​ជួញដូរ ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​សូរិយា​ម៉​ល ផ្ទះ​លេខ​៦២Eo ផ្លូវ​៥១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១​នាក់ ស្រី​៥​នាក់ រួមមាន ៖ ១-​ឈ្មោះ យូ អ៊ឹង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ (​ជួញដូរ​)
២-​ឈ្មោះ នូ​ច តារា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ៣-​ឈ្មោះ នួន ភា​រុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ៤-​ឈ្មោះ ប៊ុន ស៊ី​ណាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ៥-​ឈ្មោះ ស៊ិន ចាន់ឌីណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ៦-​ឈ្មោះ ឈូក ម៉ា​រុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ៧-​ឈ្មោះ ជា ដា​នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ៨-​ឈ្មោះ យ៉ាន ស្រី​ឡង់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ៩-​ឈ្មោះ ភួ​ន ស៊ីណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ១០-​ឈ្មោះ វ៉ាន់ ពៅ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ (​ប្រើប្រាស់​) ១១-​ឈ្មោះ គីម ភេទ​ស្រី ជនជាតិ​វៀតណាម (​ប្រើប្រាស់​)​។ វត្ថុតាង​ចាប់យក​រួមមាន ១-​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​១២​កញ្ចប់ ២-​ដាវ​កែច្នៃ​ចំនួន​១​ដើម ៣-​ថ្នាំ​គ្រាប់​សង្ស័យ​ជា​ថ្នាំញៀន ចំនួន​១២​គ្រាប់ ៤-​ទូរស័ព្ទដៃ ចំនួន​២​គ្រឿង ៥-​ប្រាក់រៀល ចំនួន ១៧៥៥០០​រៀល ៦-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×