Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម​ហា​ជន​ក្នុង​បណ្តា​ញ​សង្គម​រិះ​គន់​ស​មត្ថ​កិច្ច​ស្រុក​សំរោង អ​ស​ម​ត្ថ​ភាព​ក្នុង​ការ​បង្ក្រាប​យុវ​ជន​មួយ​ក្រុម​ដែល​ប្រ​ព្រឹត្ត​អំ​ពើ​អសីល​ធម៌ នៅ​កណ្តាល​ហ្វូង​មនុស្ស

spot_img

តាកែវ ៖ អធិ​ការ​ស្រុក​សំរោង​រង​ការ​រិះ​គន់​ខ្លាំង​ពី​មហា​ជន​ថា​អសមត្ថភាព​ក្រោយគ្មានវិធានការ​ផ្លូវច្បាប់អ្វីសោះ​លើយុវជន​មួយ​ក្រុម​ដែលធ្វើ​សកម្មភាព​ប្រទូស​កេរ្តិ៍ខ្មាសលើនារីខ្មែរនៅរម្មណីដ្ឋានត្នោតទេ នៅកណ្តាលហ្វូងមនុស្ស ដោយ​គ្មាន​ខ្លាច​ញញើត​។

រូបលោកមឿន សារុន អធិការសំរោង

សកម្មភាពយ៉ាងអណាធិបតេយ្យ ដែលថតបានដោយស្ត្រីម្នាក់បង្ហោះ ចូលទៅក្នុងបណ្តាញសង្គមហ្វេសបុក នាឱកាសបុណ្យភ្ជុំ បិណ្ឌ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានបង្ហាញអំពីសកម្មភាព ដែលសង្គមខ្មែរស្អប់ខ្ពើមនោះ​ដោយយុវជនមួយ​ក្រុម បានធ្វើការស្ទាក់ម៉ូតូនារី២នាក់ រួចជះទឹក នឹងនាំគ្នាលូកលាន់ពួកនាង និងចាប់ថើប​ប៊ឺតមាត់នៅកណ្តាលហ្វូងមនុស្ស​ដែល​មក​លេង​កំសាន្តនៅរម្មណីដ្ឋានត្នោតទេ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ ។

ក្រោយឃើញរូបភាពនេះនៅក្នុងបណ្តាញសង្គមហ្វេសបុក មហាជនជាច្រើនបានធ្វើការរិះគន់ លើអំពើអសីលធម៌ ដែលយុវជន​មួយ​ក្រុមនេះ​បានប្រព្រឹត្តិ និងស្នើសុំអោយអង្គភាពពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចប៉ូលីស​ធ្វើការស្វែងរកយុវជនមួយក្រុមនោះ​មកអនុវត្តទៅតាមច្បាប់ ក៏បន្តែមកដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩នេះ នូវមិនទាន់មានវិធានការ ឬតំណឹងថា ប៉ូលីសស្រុក​សំរោង ដែលមានលោក មឿន សារុន ជាអធិការស្រុក ធ្វើការស្រាវជ្រាវរកយុវជនមួយក្រុមនោះនៅឡើយទេ បើទោះបីជាមាន​រូបភាព វីដេអូ ថតជាប់មុខយ៉ាងណាក៏ដោយ ៕ ដោយ ៖ តាកែវ

spot_img
×