Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណាល់ ត្រាំ ស្នើ​​ឲ្យ​អ៊ុយ​ក្រែន និង​ចិន​ស៊ើប​អង្កេត​លើ​គូ​ប្រ​ជែង​សម្រាប់​ការ​បោះ​ឆ្នោត​របស់​ខ្លួន រឿង​ជួយ​ជ្រោម​ជ្រែង​ជំ​នួញ​​របស់​កូន​ប្រុស

spot_img

ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានស្នើឲ្យប្រទេសអ៊ុយក្រែន​និង​ចិន​ធ្វើការស៊ើប​អង្កេតលើ​អ្នក​​នយោបាយ​បក្សប្រជាធិបតេយ្យ លោកគឺលោក Joe Biden ដែលនឹងក្លាយជាដៃគូប្រជែងរបស់ខ្លួន សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ខាងមុខ។

មុនពេលចាកចេញទៅកាន់រដ្ឋ Florida លោកត្រាំ បានថ្លែងប្រាប់អ្នកសារពត៌មានដូច្នេះថា គាត់ជឿជាក់ថា ទីក្រុងប៉េកាំង​គួរ​ធ្វើការស៊ើបអង្កេតលើលោក Biden និងកូនប្រុសរបស់លោកឈ្មោះ Hunter Biden ដែលជាអ្នកជំនួញ។

លោកថ្លែងថា “ចិនគួរចាប់ផ្តើមធ្វើការស៊ើបអង្កេតលើលោក Biden ពីព្រោះអ្វីដែលបានកើតឡើង​នៅចិនគឺវាអាក្រក់ដូចអ្វីដែល​បានកើតឡើងនៅប្រទេសអ៊ុយក្រែន”។

លោកត្រាំ និងមេធាវីរបស់លោកឈ្មោះ Rudy Giuliani បានចោទប្រកាន់លោក Joe Biden ដែលជាអតីតប្រធានាធិបតីថា ជួយជ្រោមជ្រែងជំនួញកូនប្រុសរបស់លោកដោយមិនសមរម្យ នៅក្នុងប្រទេសអ៊ុយក្រែន និងចិន។ ទោះយ៉ាងណា លោកត្រាំ មិនបានបង្ហាញ់ភស្ថុតាងនោះទេ។

លោកត្រាំ បានស្នើលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy តាមទូរស័ព្ទកាលពីខែកក្កដាកន្លងទៅ ដើម្បីឲ្យធ្វើការ​ស៊ើប​អង្កេតលើលោក Biden និងកូនប្រុសរបស់គាត់ពីបទពុករលួយ។ លោក Hunter Biden គឺជាសមាជិកក្រុមប្រឹក្សា​របស់ក្រុម​ហ៊ុន​សាំងអ៊ុយក្រែន។

ការស្នើរបស់លោកត្រាំ បណ្តាលឲ្យប្រធានសភាតំណាងរាស្រ្តលោក Nancy Pelosi ប្រកាសការស៊ើបអង្កេតប្រឆាំងលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។

លោកត្រាំ បានបង្កកប្រាក់ជំនួយចំនួន ៤០០លានដុល្លាទៅឲ្យប្រទេសអ៊ុយក្រែន មុនពេលគាត់បានស្នើឲ្យប្រធានាធិបតី​អ៊ុយ​ក្រែន​ធ្វើតាមសំណើររបស់គាត់ ដែលទង្វើរបស់លោកត្រាំ បណ្តាលឲ្យមានការចោទប្រកាន់ពីខាងបក្សប្រជាធិបតេយ្យថា លោកត្រាំ បានប្រើប្រាស់គោលនយោបាយអាមេរិចដើម្បីបំរើផលប្រយោជន៍ខ្លួនឯង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ channelnewsasia

spot_img
×