Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្ដល់ ១.០៥២.២៩៨ ដុល្លារ សម្រាប់គម្រោងលើកកម្ពស់ការអ​ភិវឌ្ឍសហគមន៍ តាមរយ:ការបោសសម្អាត​មីន​ និងគាំទ្រកិច្ចសហប្រតិបត្តិការកសិ​ក​ម្ម និងការពង្រឹងការថែទាំសុខភាពក្នុ​ងស​ហគម​ន៍

spot_img

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ​១.០៥២.២៩៨ ដុល្លារអាមេរិកដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឧប​ត្ថម្ភ​ឥតសំ​ណង សម្រាប់គម្រោងរបស់អង្គ​ការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវ​បាន​ចុះហត្ថលេ​ខានៅ​ថ្ងៃទី៤តុលានេះ ដោយលោក មិកាមិ ម៉ាសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេស​ជប៉ុ​ន​ប្រចាំព្រះរា​ជាណាច​ក្រក​ម្ពុជា និង អ្នកតំណាងអង្គភាពទទួលជំនួយទាំ​ង​ពីរ ។

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ថា ១-គម្រោង​ការលើ​កក​ម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការ​បោស​សម្អាតមី​នក្នុងខេត្តបន្ទាយមានជ័យ (ឆ្នាំទី៣) (ថវិកាចំនួន ៨៤៣.១៥៦ដុល្លារអា​មេរិ​ក) ដែលអង្គភាពទទួលជំនួយ អង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS)។ នៅក្នុងគម្រោងនេះ JMASនឹងធ្វើការអភិវឌ្ឍន៍លើបច្ចេកទេស បោសសំអាតមីន ដោយ
​ប្រើម៉ា​ស៊ីន​ ដោះមីន នៅតំបន់ដែលពោរពេញទៅដោយគ្រាប់មីននិ​ងយុ​ទ្ធភណ្ឌ​មិនទាន់ផ្ទះ(UXOs) នៅ លាយបញ្ចូលគ្នា ។ អង្គការនេះក៏នឹង ផ្ទេរវិធីសាស្ត្របោសសំអាតមីន​ប្រក​បដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាពទៅមជ្ឈមណ្ឌលសក​ម្ម​ភាព​កម្ចាត់មីនកម្ពុជា
(CMAC)ក្នុងគោលបំណងប​ង្កើន​សម​ត្ថភាព និងពន្លឿនកិច្ចខិតខំប្រឹង​ប្រែ​ងរ​បស់ខ្លួ​នក្នុ​ងការធ្វើឲ្យ ដី ប្រទេសជាតិមានសុវត្ថិភាព។​

២-​គម្រោ​ងព​​ង្រឹង​កា​រ​ថែទាំ​សុខ​ភាពសហ​គមន៍​និង​ប​​ណ្តាញគាំទ្រ សម្រាប់កុមារក្នុងកំពង់ចាម (​ឆ្នាំទី ១) (ថវិ​កាចំនួន ២០៩.១​៤២ ដុល្លារអាមេរិក) ដែលអង្គភាពទទួលជំនួយ គឺអង្គការ Peoples.Hope Japan។ នៅក្នុងគម្រោង នេះ អង្គការនឹងផ្តល់ការបណ្តុះបណ្តា​ល​ដល់បុ​គ្គលិ​កសុខា​ភិបាល​ អ្នកស្ម័គ្រចិត្តសុខាភិបាល ​និ​ង ការអប់រំសុខភាព​មា​​តាក្នុង​ស្រុកប្រតិ​បត្តិ​ ស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគោលបំណងកាត់បន្ថយអត្រាស្លា​ប់​របស់កុ​មារ​អាយុក្រោ​ម ៥ឆ្នាំ និងលើក​កម្ពស់​សុខ​ភាពកុមា​រ តាមរយៈបណ្តាញទំនាក់ទំន​ង​ រវាងបុគ្គលិកសុខាភិបាល​និង​ អ្នកស្ម័គ្រចិត្តសុ​ខភាព​ក្នុងស​ហគម​ន៍ ។ គម្រោងនេះ ក៏រួម​បញ្ចូល​ទាំងកា​រសាង​សង់ប​ន្ទប់ក្រោយ​សម្រាលនិង ផ្តល់ឧបករណ៍វេ​ជ្ជ​សាស្ត្រមួ​យចំនួ​ន នៅមណ្ឌល​សុខភា​ពស្រុ​ក ដើម្បី
​កែលម្អ​បរិ​ស្ថាន វេជ្ជសាស្ត្រ ។

កម្មវិធីជំនួយឥតសំណងសម្រាប់គ​ម្រោ​ង ​អង្គកា​រក្រៅរដ្ឋា​ភិបាល​ជប៉ុន បានចាប់ផ្តើម​នៅប្រ​ទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គកា​រ​ក្រៅរដ្ឋា​ភិបាល​ជប៉ុន ក្នុងកិ​ច្ចខិត​ខំប្រឹ​ងប្រែ​ង ដើម្បីជួយដល់ការអ​ភិ​វឌ្ឍ និងស្ថា​បនា​ប្រទេស​កម្ពុ​ជាឡើងវិ​ញនៅ​តាម​កម្រិត​មូល​ដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០​២​មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជា​ង​៣៧លានដុ​ល្លារអា​មេរិ​ក ដល់គម្រោងចំនួន១២​០​ ដែលផ្តោតសំខាន់ទៅលើវិស័​យ​អប់រំ​នៅកម្រិតមូ​ល​ដ្ឋាន វិស័យសុខាភិបាល ​វិ​ស័យក​សិកម្ម​ និ​ង សកម្ម​ភាព​បោសសម្អា​តមី​នក្នុង​ប្រទេ​សកម្ពុ​ជា​។

លោកឯកអ​គ្គរា​ជទូត​វិសា​មញ្ញ និងពេញសមត្ថភាពរ​បស់ប្រ​ទេស​ជប៉ុន ប្រចាំព្រះរាជាណាចក្រ​កម្ពុជា បានថ្លែង​ក្នុង​ពិធីចុះ​ហត្ថលេ​ខាលើកិ​ច្ចសន្យាផ្តល់ជំនួ​យថា សម្រាប់​គម្រោង​ជំនួ​យបោសស​ម្អាតគ្រា​ប់មីន ចាប់តាំងពីឆ្នាំ២​០០២​ អង្គការ
JM​AS បានចាប់ចាប់ផ្តើមសកម្មភាពរ​ប​ស់ខ្លួន នៅក្នុង​ប្រទេស​ក​ម្ពុជា រហូតមកដល់ពេល​នេះ​ អង្គការនេះ បានធ្វើការដោះគ្រាប់មីននិងគ្រា​ប់​មិនទា​ន់ផ្ទុះ​ជាច្រើន ជាមួយអង្គការC​MAC(មជ្ឈ​មណ្ឌ​លសក​ម្មភា​ពកម្ចាត់មីន​កម្ពុ​ជា) ។ តាមរយៈការទ​ទួ​លណែនាំ​ដោយផ្ទា​ល់ពី​អ្នកជំនាញ​ជ​ប៉ុន បានរួមចំណែកធ្វើឲ្យស​ម​ត្ថភាព​កាន់តែ​ប្រសើ​រឡើ​ង ប្រកប​ដោយសុ​វត្ថិភា​ពនិ​ងប្រសិទ្ធភា​ព​។ លើកនេះផងដែរ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមា​ណ​ ៨៤.៣០០០ ដុល្លារអាមេរិកដល់​​អង្គការ JMAS។ អង្គការនេះ នឹ​ងធ្វើកា​រផ្ទេរ​បច្ចេ​កវិទ្យា​ដល់អ​ង្គការ CMAC (អាជ្ញាធរកម្ចាត់មីនក​ម្ពុ​ជា) តាមរយៈការបណ្តុះប​ណ្តា​ល ការងា​រនៅក្នុ​ងតំប​ន់ដែលមា​នគ្រាប់​មីន និងគ្រា​ប់មិន​ទាន់ផ្ទុះ​នៅលាយ​បញ្ចូល​គ្នា ។ លោក បានថ្លែងថា “តាមរយៈ​គម្រោ​ងនេះ ខ្ញុំសង្ឃឹមយ៉ាងមុត​មាំថាប្រជាជនដែ​លរស់​នៅក្នុងតំ​បន់​ និងបានរួចផុតពីការ​ភ័​យខ្លាច នៃគ្រាប់​មីននិ​ងគ្រាប់មិន​ទាន់ផ្ទះ ហើយនឹងរួមចំណែក
​ដល់កា​រអភិវ​ឌ្ឍក្នុង​តំប​ន់បន្ថែ​មទៀត”។

បន្ទា​ប់ទៀត​សម្រា​ប់គម្រោង ជំនួយថែទាំកុមារ ចាប់តាំងពី២០០៣​ អង្គការមូលនិធិជប៉ុន​-​ភីអេចស៍ បានចា​ប់ចា​ប់ផ្តើ​មសក​ម្មភាព​រប​ស់ខ្លួន នៅក្នុង​ប្រទេសក​ម្ពុជា។ ការណែនាំបច្ចេ​កទេ​សដល់​បុគ្គលិ​កម​ណ្ឌលសុ​ខភា​ពមូល​ដ្ឋាន និងសក​ម្ម​ភាព លើកកម្ពស់ការយល់ដឹង​ សម្រាប់សហគមន៍នីមួយៗ ត្រូវបានអនុវត្តន៍ចាប់តាំ​ងពី​ពេលចា​ប់ផ្តើម​ដំ​បូង ។ សកម្មភាពបានរួ​មចំណែ​ក ក្នុងកា​របង្កើ​នទំនា​ក់ទំន​ងនិង ការទុកចិត្តរវាងមណ្ឌលសុខ​ភាព និ​ងប្រជាជន ក៏ដូច​ជាការពារការស្លាប់របស់ម្តាយនិងទា​រ​ក។ សម្រាប់លើកនេះ ​រដ្ឋាភិ​បាលជ​ប៉ុននឹ​ងផ្ត​ល់​ថា​ប្រមា​ណ ២០.៩០០០ ដុល្លារអាមេ​រិក​ដល់​អង្គកា​រមូលនិ​ធិ​ជប៉ុន-ភី អេចស៍។ អង្គការនេះ និងបង្កើតនូវ​បណ្តាញ​អ្នក​ស្ម័គ្រចិត្តសុ​ខភា​ពភូមិ និងបុគ្គលិកមណ្ឌលសុខ​ភា​ពក្នុង​ខេត្តកំ​ពង់ចា​មដើម្បី​កាត់ប​ន្ថយជំងឺ ដែលអាច​ការ​ពារ​បាននិង​ការស្លា​ប់ចំ​ពោះកុមារ​អាយុក្រោ​ម៥ឆ្នាំ បន្ថែមពីនេះគឺ ដើម្បីផ្សព្វផ្សាយពីការលូ​តលា​ស់រប​ស់កុមារ ប្រកបដោយសុខ​ភា​ពល្អ​។

លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា “តាមរ​យៈគ​ម្រោង​​នេះ​ខ្ញុំ​សង្ឃឹ​មថា ការលើ​កកម្ព​ស់សុខ​ភាព និងការ​ការពា​រជំងឺ​របស់ប្រជា​ជន ក្នុងតំបន់នឹងមាន​កា​រកើនឡើង​ដែលនាំ​ឲ្យមាន​ការផ្លា​ស់ប្តូរ នូវសក​ម្មភាព​ប្រចាំថ្ងៃ ក្នុងគ្រួ​សារនី​មួយៗ “៕ដោយ៖កូឡាប

spot_img
×