Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថ​កិច្ចឃា​ត់ខ្លួ​ន ឃាតករសម្លាប់ជនរង​គ្រោះ​កាត់​ជាបីកំ​ណាត់ បានហើយ

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបា​ល​ខេត្តព្រះសី​ហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី​៤​ ខែតុលា ឆ្នាំ២០១៩ នេះ ថា ដោយមានការស្រាវជ្រាវយ៉ាងយកចិត្ត​ទុ​កដា​ក់ របស់សមត្ថកិច្ចជំនាញពាក់ព័ន្ធ​ទាំ​ងអ​ស់ ក្រោមការដឹកនាំពី លោកនាយឧត្តមសេនីយ៍ នេត ​សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលរដ្ឋបា​ល​ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបា​ល​ខេត្តព្រះ​សីហនុ​ ព្រមទាំងមានការសម្របសម្រួលនីតិ​វិ​ធីច្បា​ប់ដោយ លោក សៀង​ សុខ​ ព្រះរាជ​អាជ្ញា​ ​អម​សាលាដំបូង​ខេត្ត​​​ព្រះសីហនុ​​។

សមត្ថកិច្ច បានបំបែកសំណុំរឿង​ ​ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពមិនស្គាល់អត្តស​ញ្ញា​ណ ​នៅចំណុចដីឡូត៍មួយកន្លែង​ ​ស្ថិតនៅ​អូរត្រេះ​២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពេលនេះ ត្រូវបានបង្រ្កាប និងឃាត់ខ្លួ​នជន​សង្ស័យបា​នជន​ជាតិ​ចិនម្នាក់។ ជនសង្ស័យរូបនោះមាន​ឈ្មោះ​ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រា​ក់ ​លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំ​ង​ស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសី​ហ​នុ។

ជនសង្ស័យ បានសារភាពថា៖ ឃាតកម្មនេះ កើតឡើងដោយសារ ជនរ​ងគ្រោះ​ ឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ​១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ ED7591553 បានទំនាក់ទំនងទៅ​ជ​នសង្ស័​យ ​ដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក​ ​ចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអា​មេរិច​)។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី ​៣០ លុះខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ជនរងគ្រោះបាន​ទៅ​ហាង​ប្តូប្រា​ក់ របស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូ​រ​ប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរ​ងគ្រោះ​បាន​វេរប្រាក់ទៅ​ឲ្យជនស​ង្ស័យរួច​រា​ល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កា​ប់​ និងចាក់សម្លាប់ជន​រ​ងគ្រោះ​តែម្តង។

បន្ទាប់ពីសម្លាប់ជនរ​ង​គ្រោះរួច​ហើយ ជនសង្ស័យបានកាត់សាកសព​ របស់​ជនរ​ង​គ្រោះជា ៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវ ដែលធ្វើសកម្មភា​ព ​និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ០១ រំលងអធ្រាត្រ ឈានចូ​ល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយ​ន្ត​ ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2AH-161​1 ដើម្បីដឹកសាកសព របស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែង​ផ្សេ​ងៗ​ពីគ្នា ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ​យ​កទៅប្លុ​ងចោល​នៅដីឡូ​ត៍​មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យ​កទៅ​ប្លុងចោ​លនៅដី​ឡូត៍មួ​យកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ដល់​បា​តជើង​ យកទៅប្លុងចោលនៅ​ក្នុ​ងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះឃាតកម្មខាងលើ​នេះ មន្ត្រីនគរបាល ការិយាល័យនគរបាលព្រហ្មទ​ណ្ឌ​កម្រិ​តស្រា​ល ​ស្នងការដ្ឋាននគរបាលខេត្តព្រះ​សី​ហ​នុ កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅ​សា​លាដំបូ​ងខេ​ត្តព្រះសី​ហ​នុ ដើម្បីចាត់ការតាមផ្លូវច្បាប់​។​

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទី មានប្រជាពលរដ្ឋបានរាយកា​រ​ណ៍ប្រាប់​សមត្ថ​កិច្ច​ថា បានប្រទះឃើញមានសាកសពមិន​ស្គា​ល់អត្ត​សញ្ញាណ នៅចំណុចដីឡូត៍មួ​យ​កន្លែង ស្ថិតនៅអូរត្រេះ២ ​ភូ​មិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់​ពី​បានទ​ទួល​ដំណឹងនេះ​ភ្លាម កម្លាំងសមត្ថកិច្ចជំនាញស្នងការ​ដ្ឋា​នខេត្ត​ព្រះសីហ​នុ ក៏បានចុះទៅដល់ទីតាំង ដែល​ព​លរ​ដ្ឋប្រទះ​ឃើញសាក​ស​ពនោះ។ ហើយបន្ទាប់ពីបើកភួយ ដែលគ្រប់បិទបាំងសាក​ស​ពនោះរួ​ចមក ក៏បានឃើញសាកសព ជនរងគ្រោះ ភេទប្រុស ត្រូវបានឃាតករ ស​ម្លា​ប់ដោ​យកាត់​ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំប៉ិ​ត​ រួចកាត់ផ្តាច់សាក​ស​ពជា​បំណែក​ៗ បន្ទាប់មកទើបយកបំណែ​ក​សាកស​ព​ខាងលើ (ពាក់កណ្តាល់ខ្លួន​ដ​ល់ក្បា​ល) យកមកប្លង់ចោល​តែ​ម្ត​ង។

សមត្ថកិច្ចឲ្យដឹងដូច្នេះ រួ​ច​បញ្ជា​ក់ថា បន្ទាប់ពីធ្វើការពិនិត្យសាកសព និងប្រមូលភស្តុតាង​ក​ន្លែង​កើតហេ​តុរួ​ចមក កម្លាំងជំនាញផែននគរបាល​ព្រ​ហ្មទ​ណ្ឌ បានបន្តធ្វើការស្រាវជ្រាវយក​ចិ​ត្តទុក​ដាក់ យ៉ាងស្រស្រាក់ស្រស្រាំ ​ប្រើ​ប្រាស់ជំ​នាញ​របស់​នគរ​បាល​ចូលជ្រៅ រហូតធ្វើឃាត់ខ្លួនបាន​ជ​ន​សង្ស័យ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២ និង០០នាទី រំលងអធ្រា​ត​ នៅ​ចំណុច​ហាង​ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ WU ​C​HENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ​ ​ED7591553 សាកសព របស់ជន​រង​គ្រោះ​ ត្រូវបានកាត់ជា ៣កំណាត់ ដោយកំណាត់ទី១ ពីក្បា​ល​ដល់​ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គ​ង់​ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើ​ង​៕ ដោយ៖ ដែន សីមា

 

spot_img
×