Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីគ្រឿងញៀនជិត ៤០គីឡូក្រាម នគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនជនជាតិចិនជាមេខ្លោង ៤នាក់

spot_img

ភ្នំពេញ ៖ ជនជាតិចិន ចំនួន ៤នាក់ មេខ្លោងជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលមន្ទីរប្រ​ឆាំង​គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនបានជាបន្តបន្ទាប់។

នគរបាល បានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ YUN LIANFU ភេទប្រុស អាយុ ៥១ឆ្នាំ ជាជនជាតិចិន ត្រូវបានសមត្ថកិ​ច្ចឃា​ត់​ខ្លួន នៅក្នុងប​ន្ទាប់​ខុនដូ​មួយ​ នៅជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។

ប​ន្ទាប់មក​សមត្ថ​កិច្ចបា​នស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួ​ន ៣នា​ក់ទៀត ជាជនជាតិចិនតៃវ៉ាន់ម្នាក់ និងចិនហុងកុង ២នាក់។

នៅពេលចុះបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចបានរកឃើញ ​និងដកហូតគ្រឿងញៀនមានទម្ងន់ប្រ​មា​ណ ​៣៩គីឡូក្រាម រួមមាន៖ មេ​តំហ្វេ​តាមីន​ (ICE) ហៅ ម៉ាទឹកកក ទម្ងន់ ៣៥,៦៩ គីឡូក្រាម កេតាមីន (Ketamine) ទម្ងន់ ២,៩៨ គីឡូក្រាម និងអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ០,៥៧៦គីឡូក្រាម។ ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ច​ជំ​នាញ នាំយ​កទៅក្រ​សួងម​ហា​ផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូ​ន ទៅសាលា​ដំបូ​ងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×