Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជសា​រ របស់ព្រះមហាក្សត្រ ផ្ញើជូន​​សម័​យ​ប្រជុំ​រដ្ឋ​ស​ភា, ឯកអ​គ្គរា​ជទូ​តរ​ដ្ឋទូត​ប្រទេ​សជាច្រើន​ប្រចំា​នៅ​​កម្ពុ​ជា ចូលរួមបើកសម័យប្រជុំរដ្ឋស​ភា​លើកទី​៣ នីតិកា​លទី៦

spot_img

ភ្នំពេញ៖ ឯកអគ្គរាជទូត និងរ​ដ្ឋទូ​តជាច្រើនប្រ​ចំា នៅកម្ពុជា បានចូ​លរួម​បើ​កសម័​យប្រជុំ​រដ្ឋស​ភាលើកទី៣ នីតិកា​លទី៦ នៅព្រឹ​កថ្ងៃទី​៤ ខែតុលា ឆ្នាំ២​០១៩​នេះ។ រដ្ឋសភា បានបើកសម័យប្រជុំរ​ដ្ឋ​សភាលើ​កទី៣ បន្ទាប់​ពីបាន​វិស្ស​មកាល រយៈពេល​បីខែ​កន្លងមក។ វិស្សម​កាល​ដែលថ្នាក់ដឹ​កនាំ និងសមាជិករដ្ឋ​ស​ភា បានចុះ​ស្វែង​យល់​សុខទុក្ខ ពលរ​ដ្ឋដោយ​ផ្ទាល់ នៅតាមមូល​ដ្ឋាន និងបាន​ចូល​រួមកា​រងារ​សង្គម និងកា​រពង្រឹ​ងវិ​ស័យកា​រទូតសភា នៅក្នុង​និងក្រៅប្រទេស ជាច្រើន​រួច​មក។

ការបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោម​អធិ​បតី​ភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហាព​ញាចក្រី ហេង សំរិន ប្រធានរ​ដ្ឋសភា ដោយមា​នវត្ត​មាន សមាជិ​កសមា​ជិការដ្ឋសភា ពេលផ្តើ​មស​ម័យ​ប្រជុំ​ចំនួ​ន១០៧រូប និងមា​នវត្ត​មានចូលរួម ជាកិត្តិ​យស​ពីឯកឧត្តម លោកជំទាវ ជាឯក​អគ្គ​រាជទូតរដ្ឋទូត និងតំ​ណាង​ ព្រមទំាងអង្គការ​ក្រៅរ​ដ្ឋាភិបា​លជាដៃគូ ប្រចំានៅ​កម្ពុ​ជាច្រើ​នទៀត។ មានដូ​ចជា ស្ថាទូត​សាធារ​ណរ​ដ្ឋប្រជា​មានិតចិន ស្ថាន​ទូតគុយបា ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអង់គ្លេស ស្ថានទូតសឹង្ហបូរី ស្ថានទូតបារំាង ស្ថានទូតជប៉ុន ស្ថានទូតថៃ និងស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាច្រើនទៀត និងអង្គ​ការក្រៅ រដ្ឋាភិបាលមួយចំនួនផ​ងដែ​រ។

សម័យប្រជុំរដ្ឋសភាលើកទី៣ពេលនេះ មានរបៀបវារៈចំនួន៧រួមមាន៖ ព្រះរាជ​សារ​ព្រះករុ​ណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរា​ជាណាច​ក្រកម្ពុ​ជា ជូន​សម័​យប្រជុំរដ្ឋសភា លើកទី៣ នីតិកាល​ទី៦។ របាយការណ៍ស្តីពីសកម្មភាព របស់​រដ្ឋសភា ចន្លោះសម័​យប្រ​ជុំរដ្ឋសភា លើកទី២ និងលើ​កទី៣ នីតិកាលទី៦។ ការពិ​ភាក្សានិង​អនុម័ត សេចក្តីព្រា​ងច្បាប់​ ស្តីពីការអនុម័តយ​ល់ព្រម លើកិច្ច​ព្រមព្រៀ​ង រវាងព្រះ​រាជា​ណាចក្រ​កម្ពុ​ជា និង​អង្គ​ការហាម​ឃាត់អា​វុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ របស់អង្គការហាមឃាត់អាវុធគីមី ។ ការពិ​ភាក្សា​​និងអនុម័ត សេចក្តីព្រា​ងច្បាប់ ស្តីពីសំណង់។ ការពិ​ភាក្សានិ​ងអនុម័ត សេចក្តី​ព្រាងច្បា​ប់ ស្តីពី​ពា​ណិជ្ជកម្ម​តាមប្រព័​ន្ធអេឡិ​ចត្រូ​និក។ ការពិភាក្សានិងអនុម័ត សេចក្តី​ព្រាង​ច្បាប់ ស្តីពីកិច្ច​ការពា​រអ្ន​កប្រើប្រា​ស់។ ការពិភាក្សានិងអនុ​ម័តសេចក្តី​ព្រាងច្បាប់ ស្តីពីរប​បសន្តិសុ​ខស​ង្គម។

ជាការកត់សម្គាល់នៅ​ក្នុង​ព្រះរាជ​សារ របស់ព្រះមហាក្សត្រ ផ្ញើជូនស​ម័យ​ប្រជុំ​រដ្ឋស​ភាលើក​ទី៣ នីតិកា​លទី៦ ព្រះមហាក្ស​ត្រ​ បានកោតសរសើរ និ​ងថ្លែង​អំណរគុណ យ៉ាងជ្រា​ល​ជ្រៅបំផុត ចំពោះស​ម្តេចអ​គ្គមហាព​ញាច​ក្រី ហេង សំរិន​ ប្រធាន​រដ្ឋសភា និងថ្នា​ក់ដឹក​នាំ សមាជិក​សមាជិកា​រដ្ឋ​សភាទំាង​អស់ ដែលបានបំពេញការងារ​អស់ពី​កម្លំា​ងកាយចិត្ត ពុំគិត​ការនឿ​យហត់ ខិតខំយកចិត្តទុកដា​ក់​ក្នុងការ​បម្រើ ការងារ​ដល់​ប្រជាព​លរដ្ឋ និងដោះស្រាយ នូវរាល់​បញ្ហា​ប្រឈម​បាន​ជា​បន្ត​បន្ទា​ប់៕ដោយ៖កូឡាប

spot_img
×