Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនជាតិចិនតៃវ៉ាន់ម្នាក់ ប្រើកាំភ្លើងខ្លីបាញ់មិត្តភក្តិ ក្នុងទំនាស់ ខឹង​ជ​​ន​​រ​ង​​​គ្រោះ​ជំ​ពាក់​​ប្រាក់​​១៥០០​០​​ដុល្លារ​​ ហើយមិនព្រម​​ស​ង

spot_img

ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិ​ន​តៃវ៉ាន់ម្នាក់ ​ដែល​បាញ់​សម្លាប់​មិ​ត្តភក្តិ​​មិន​​បាន​​សម្រេច ​ត្រូវ​បាន​កម្លាំង​នគ​រ​បាល​​ព្រហ្មទ​ណ្ឌ​​កម្រិត​ស្រា​ល ​នៃ​ស្នងការ​​ន​គរបា​ល​​រាជធានី​​ភ្នំ​ពេញ ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បង្ហាញ​មុខជា​សា​រ​ណៈ កាលពី​វេលា​ម៉ោង​​ប្រ​មាណ​​ជាង​​១​រសៀល ថ្ងៃ​ទី​៤ ខែតុលា​នេះ​ហើយ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល បានឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​​ន​គរបាល​របស់​លោក​សហ​កា​រ​ជាមួយ​កម្លាំង​អធិកា​ដ្ឋា​ន​​ន​គរបាល​​ខណ្ឌ​ទួល​គោក កម្លាំង​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​​ច្បារ​​អំពៅ និង​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តក​ណ្តាល​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​​ម៉ោ​ង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២ ខែតុលា​នេះ ពី​បទ​ឃាតកម្ម​គិត​​ទុក​ជា​​មុន (​ប្រើ​អាវុធ​ខ្លីម៉ាកSIG SAUER P៣២០SPលេខ៥៨C៣៩២៦៧៧ បាញ់​ទៅ​លើ​មិត្តភក្តិ​របស់​​​ខ្លួន ចំនួន​៣​គ្រាប់​ដែល​បាន​ប្រព្រឹត្ត​​កា​ល​​ប្រព្រឹ​ត្ត​កា​លពី​វេ​លា​ម៉ោង​​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខទ្វារ​ច្រកចូល​​​ភោជនី​យដ្ឋាន​​និង​​កាហ្វេ​​ហ្គ្រី​ន ភូមិ​៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

ជនសង្ស័យរូបនោះ ក៏ជាប់ចោទពីបទរ​ក្សាទុក ដោយខុ​សច្បា​ប់នូវសា​រធាតុ​ញៀន និងបទប្រើប្រាស់ដោយខុ​ស​ច្បាប់ នូវសារធាតុញៀ​ន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ឡេងសុផាន ប​ន្ទប់លេខ​២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ កាល​ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៤៥នាទី និងចាប់យកវត្ថុតាងបញ្ជូនមក ​ការិ​យាល័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជនសង្ស័យឈ្មោះLAI SUNG MAO ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរប​រពា​ណិជ្ជករ កាន់លិខិតឆ្លងដែនលេខ៣០៦៧០១៩៧១ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ មានទីលំនៅស្នាក់នៅផ្ទះ​សំណា​ក់យី​ហោឡេ​ងសុផាន បន្ទប់លេ​ខ២២ ផ្លូវលេ​ខ៦៤៤ ភូមិដើ​មអំពិ​ល សង្កា​ត់ច្បារ​អំពៅ១ ខណ្ឌច្បា​រអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ អាវុធខ្លីម៉ាក SIG SAUER P៣២០SP លេខ៥៨C៣៩២៦៧៧ ចំនួន១ដើម បង់កាំភ្លើ​ងចំនួន១ និងគ្រា​ប់ចំ​នួន៣០គ្រាប់ លិខិតឆ្លងដែនចំនួន២ក្បាលលេខ ៣០៦​៧០​១៩៧១ និងលេខ០៣​៦៦៧១៩១ ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកIPhone7 ពណ៌ខ្មៅ និងម៉ាកHAUWEI ពណ៌ទឹកប៊ិច ម្សៅពណ៌ស (សង្ស័​យជាគ្រឿ​ងញៀ​ន) ចំនួន១០កញ្ចប់ ថ្នាំគ្រាប់ម៉ាកហ្វាយ (សង្ស័យជាគ្រឿងញៀន) ចំ​នួន៥គ្រាប់ ថ្នាំគ្រាប់ព​ណ៌ខៀវ និង​ពណ៌ផ្កាឈូក (សង្ស័យ​ជាគ្រឿង​ញៀន) ចំនួន១៨គ្រាប់ កាបូបព​ណ៌ខ្មៅ​ចំនួ​ន១ កូនសោរថយ​ន្តចំនួ​ន១ កូនសោម៉ូតូចំនួន១ រថយន្តម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាសលេខតួ JTFGD២១A៥១០០១៧៥៥៦ ពាក់ផ្លាកលេខភ្នំពេញ ២AY ៩២២៣ អាវយឺតដៃខ្លីពណ៌ខ្មៅមានអក្សរHUGO BOSS(SPRONG/SUMMER 2018) ចំនួន១ ខោជើងខ្លីពណ៌ត្រួយចេក (មាន​ខ្សែ​ចងពណ៌​ខ្មៅ​) ចំនួន១ ស្បែកជើង​សង្រែក​ពណ៌​ខ្មៅចំ​នួនមួយ​គូ​រ។

ជនរងគ្រោះឈ្មោះXIAO HONG JE ភេទប្រុស អាយុ​៣៧ឆ្នាំ ជនជា​តិចិន ស្នាក់នៅ​ផ្ទះជួលផ្លូវលេខ៣៩៦ សង្កាត់ទួ​លទំពូង ខណ្ឌ​ចំការមន រាជធានីភ្នំពេញ មុរខ​រប​រពា​ណិជ្ជករ និងឈ្មោះស្រូរិ​ទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជា​តិខ្មែរ ស្នាក់នៅ​ ផ្ទះលេខ៣៧២ ផ្លូវលេ​ខ១​១៣សេ ភូមិអូរ​បែ​កក្អម សង្កាត់អូរបែកក្អម ខណ្ឌសែ​ន សុខរាជធានីភ្នំពេញ មុរខរបរគ្រូបង្រៀន។ មុនឈាន​ទៅ​​បាញ់​​ស​ម្លាប់​មិត្តភក្តិ​ខ្លួនឯង​​ គឺផ្តើម​​​ចេញពី​​​ទំនាស់ ដែល​ជន​ដៃដល់​ខឹង​ជ​ន​​រង​​គ្រោះ​ជំពាក់​ប្រាក់​១៥០០​០​​ដុល្លារ​​ ហើយមិនព្រម​​សង ហើយ​ជិះ​រថយន្ត​​ម៉ា​ក​T​OYOTA HIGHLANDER ពណ៌​ទឹកមាស ពាក់​ផ្លាក​លេខ​ភ្នំពេញ ​២AY៩២២៣ ​ទៅ​បាញ់​សម្លាប់ មិត្តភក្តិ​​ចំនួន​​៣​គ្រាប់ តែ​ពុំ​បណ្តាល​ឲ្យរ​ងរ​បួស ។ បន្ទាប់​ពី​មាន​ករណី​​ឃាត​កម្ម ​សមត្ថកិច្ច​បាន​ធ្វើកា​រ​​ស្រាវជ្រា​វ ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័​យ​​តែ​​ម្តង ។

បច្ចុប្បន្នជនសង្ស័យ និងវ​ត្ថុតាង​ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូន​ទៅ ​សាលាដំបូងរាជធានីភ្នំពេញចា​ត់​ការតា​មនីតិ​វិធី៕ ដោយ៖កូឡាប

spot_img
×