Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តប​ង្ក្រាប​មុខ​សញ្ញាស​ង្ស័យ​ជួ​ញដូរ និងប្រើប្រាស់គ្រឿងញៀ​ន​ នៅចំ​ណុចឃុំ​ស្វា​យចេក

spot_img

ខេត្តស្វាយរៀងៈ នៅវេលា​ម៉ោង​ 8:30 នាទីព្រឹកថ្ងៃទី4 ខែតុលា ឆ្នាំ2019 នៅចំណុច​ភូមិ​ថ្មីឃុំ ឃុំស្វាយចេ​ក ស្រុ​ករំដួល ខេត្តស្វា​យរៀ​ង កម្លាំងអធិការដ្ឋា​ន​គរ​បាលស្រុ​ករំដួល សហកា​រជា​មួយក​ម្លាំងកា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀ​ន ប៉ុស្តិ៍នគរបាលរ​ដ្ឋបា​លស្វា​យចេ​ក បានធ្វើ​ការ​ឃាត់​ខ្លួន​មុខសញ្ញាសង្ស័យពាក់ព័ន្ធករ​ណី​ជួញ​ដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួនម្នា​ក់។

សមត្ថកិ​ច្ចបាន​ឱ្យដឹងថា ក្រោយពី​បាន​ធ្វើការឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថ​កិច្ច​បាននាំ​យក​មកធ្វើកា​រសាកសួរ និង​ធ្វើតេស្ត​ម៉ូត ស្វែងរ​កសា​ធាតុញៀន លទ្ធផ​លវិ​ជ្ជមាន ជាមេតំហ្វេ​តាមី​នប្រភេទ​ម៉ាទឹ​កកក។ សមត្ថកិច្ចបានឃាត់ខ្លួនយុវ​ជ​នម្នា​ក់ ឈ្មោះ ដូង សាវ៉េត ភេទប្រុស អាយុ 39ឆ្នាំ មុខរ​បរ​ជាងផ្សារដែក នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ដកហូតសម្ភារៈវត្ថុតា​ង ​រួម​មាន ទូរស័​ព្ទដៃ 1 គ្រឿង ម្សៅក្រាម​ពណ៌សថ្លាសង្ស័យគ្រឿង​ញៀន​1កញ្ច​ប់តូច ឧបក​រណ៍​សម្រាប់ជ​ក់ក​ញ្ឆា និងស​ម្ភារៈប្រើ​ប្រាស់​មួយចំ​នួន ។

ប្រភព​ដដែ​លបាន​បន្ត​ថា បច្ចុ​ប្បន្ន​សម​ត្ថកិ​ច្ចជំ​នាញ​បាននិងកំពុង ធ្វើការ​ឃា​ត់ខ្លួ​នសាក​សួរ និងស្រាវជ្រាវរ​កប​ក្ខពួកដើ​ម្បី បង្កសំណុំរឿង​ចាត់​ការ​តាមនីតិវិធី៕ ដោយ៖វ៉ៃកូ

spot_img
×