Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធំ​ពីរ​គ្រឿង​បុក​គ្នា ស្លាប់​តៃកុង​រថយន្តក្រុង​ក្នុង​កាប៊ីន​

spot_img

កំពង់ធំ​៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពេលយប់ ទំនង​ជា​តៃកុង​ឡាន​ងងុយដេក​បើក​ជ្រុល​មក​បុក​ជាមួយនឹង​រថយន្ត​ដឹកទំនិញ​ប្រភេទ​យី​ឌុប បណ្ដាលឲ្យ​ស្លាប់​តៃកុង​ឡានក្នុង​កាប៊ីន​រថយន្ត នៅ​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃអាទិត្យ ទី​៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ជាតិ​លេខ​៦ ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9753 ។ រថយន្ត​ក្រុង​បាន​បើក​ទៅ​បុក​រថយន្ត​ដឹកទំនិញ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ បណ្ដាលឲ្យ​រថយន្ត​ខូច​ខ្ទេច​រថយន្ត​ទាំង​ពីរ​ផ្នែក​ខាង​មុខ ហើយ​អ្នកបើកប​រថយន្តក្រុង បាន​ស្លាប់​នៅលើ​រថយន្ត​។​

​អ្នកបើកបរ​រថយន្ត​ក្រុង ដែល​ស្លាប់​ឈ្មោះ ផល យ៉ា​ត រស់នៅ​ភូមិ​ត្រពាំង​ចំ​បក់ ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​។ ចំណែក​អ្នក​រថយន្ត​ដឹក​ទំនិញ​ឈ្មោះ ហុក ជីវ៉ា រស់នៅ​ភូមិ​ត្រពាំងត្នាត ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ក្រោយ​កើតហេតុ បាន​រត់គេចខ្លួន​បាត់៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×