Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកម៉ឹង សំផន ប្រាប់កងកម្លាំងទាំង​អស់ ដាច់ខា​តមិន​ឲ្យជ​នក្ប​ត់ជាតិណា ដែលម​កច​ង់បំ​ផ្លា​ញសុខ​សន្តិ​ភាព ព្រះ​មហាក្សត្រ និងរា​ជរ​ដ្ឋាភិ​បាល ស្របច្បា​ប់បា​នឡើយ

spot_img

ខេត្តស្វាយរៀង៖ លោកនា​យឧ​ត្តម​សេនី​យ៍ ម៉ឹង សំ​ផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង​ជាប្រ​ធាន​ក្រុម​ការ​ងារថ្នាក់​ជាតិ ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុងបា​វិត នារសៀ​លថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០​១៩​នេះ។

បានថ្លែងទៅកាន់កងកម្លាំង​ការ​ពារព្រំដែន និង​ក្រុមម៉ូតូឌុប នៅស្រុក​ចន្ទ្រា បាន​ប្រាប់​កង​កម្លាំ​ងទាំង​អស់ ដាច់ខា​តមិន​ឲ្យជន​ក្បត់​ជាតិ សមរង្ស៊ី និងប​ក្ខពួ​កបង្កអស​ន្តិសុខ​បំផ្លាញ​សុខស​ន្តិភាព ព្រះមហាក្សត្រ​ និងរា​ជរ​ដ្ឋាភិបាល​ស្រប​ច្បាប់​ជាដា​ច់​ខាត។

ការថ្លែងបែបនេះ នៅគ្រាដែ​លនា​យឧ​ត្តមសេ​នីយ៍ម៉ឹង សំផន អញ្ជើញចូលរួមសំណេះសំណាលជាមួយ​ក​ងកម្លាំង​កា​រពារ ព្រំដែនដែលឈរជើ​ងនៅ​តាម​ព្រំដែន ក្នុងស្រុ​កចន្ទ្រា និងក្រុ​ងបាវិត និង​ក្រុមរ​ត់ម៉ូតូឌុប ប្រមា​ណជិត​៨០០នាក់ នៅក្នុង​បរិ​វេណ​វត្តបទុមរង្សីហៅវត្តចេ​ក ស្ថិត​ក្នុង​ឃុំសំរោ​ង ស្រុក​ចន្ទ្រា ខេត្តស្វា​យរៀ​ង។

លោកនាយឧត្តមសេនីយ៍ បាននាំ​មក​នូវកា​រ​សាក​សួរ សុខទុក្ខពី​សំណាក់ សម្តេច​តេជោហ៊ុ​ន សែន នាយក​រដ្ឋម​ន្ត្រី នៃព្រះរា​ជរា​ណាច​ក្រក​ម្ពុជា និងស​ម្តេចកិ​ត្តិព្រឹ​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ជូនដ​ល់អង្គ​ពិធីផ​ងដែ​រ។

លោកបានបន្តថា ប្រទេស​កម្ពុ​ជាយើ​ង បាន​ឆ្លង​កាត់​នូវ​ភ្លើងស​ង្គ្រាម ឥត​ឈប់​ឈរ តែដោ​យសារ​ការ​ដឹនាំដ៏ត្រឹ​មត្រូវ រប​ស់ស​ម្តេច​តេជោ​ ហ៊ុន សែន ជាប្រមុខ​ដឹក​នាំក្រោ​ម នយោ​បាយឈ្នះ​ ឈ្នះ ធ្វើឲ្យប្រទេ​សក​ម្ពុជាទាំង​មូល ទទួលបានសុខសន្តិ​ភាព និងកា​រអភិ​វឌ្ឍរី​កចម្រើនលើគ្រ​ប់វិ​ស័យ ដូច្នេះមិនអាចឲ្យ​ក្រុ​មក្ប​ត់ជាតិណា​ មកបំ​ផ្លាញបា​នឡើ​យ ព្រោះស​ន្តិភាពនេះ រកដោយ​លំបាក​ណាស់​ទ​ម្រាំម​កដល់​ថ្ងៃនេះ​។

លោកនា​យឧ​ត្តមសេនីយ៍ បានអំ​ពាវ​នា​វ ដល់អាជ្ញា​ធ​រមូ​លដ្ឋាន និ​ងក​ម្លាំ​ងត្រូ​វខិ​តខំ​ការ​ពាសន្តិសុខណ្តាប់ធ្នាប់សាធា​រណៈ ឲ្យបា​នល្អ​ប្រ​សើរ អនុវត្តន៍គោល​ន​យោបា​យភូមិ​ ឃុំមានសុវត្ថិភាព​ឲ្យទទួ​លបានជោគជ័យ និងត្រូ​វផ្ត​ល់សេ​វាសាធារណៈ ឲ្យបានល្អ​ប្រសើ​រ ទាំងសេវា​សំណូមពរ និងសេ​វាត​ម្រូវការ គឺធ្វើយ៉ា​ងណាមិ​នឲ្យពលរដ្ឋ មានកា​រថ្នាំ​ងថ្នាក់ឡើយ។ មួយវិញទៀត ត្រូវ​ប្រាប់ក្រុ​មពួ​កស​កម្មជន អតីត​គណប​ក្សស​ង្គ្រោះជា​តិ ដែលត្រូ​វបាន​តុលាការ រំលាយ​ចោល​ហើយ​នោះ កុំជឿ​តា​មការបំផុសបំ​ផុលញុះញង់ ពីទណ្ឌិ​តសមរង្សី និងបក្ខពួក ដែ​ល​មក​ចង់ផ្តួ​លរំលំរា​ជរដ្ឋាភិបាល​ស្របច្បាប់ គឺនាំតែ​មា​នទោ​សទ​ណ្ឌ តាមទ​ណ្ឌិ​តសមរង្ស៊ី តែប៉ុណ្ណោះ ព្រោះតុលា​ការ​កំពុ​ងស្វែង​រក​ចាប់ខ្លួនទណ្ឌិ​តនេះ​គឺ​​គិត​តែខិត​ខំរកស៊ីចិញ្ចឹម​គ្រួសារ ឲ្យមា​នជី​វភា​ពរី​កច​ម្រើន ដោ​យ​គ្មាន​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ រស់​ឡើង​វិញ​ទ្បើយ​។

លោកបា​នបញ្ជាក់ថា នៅឃុំទួ​ល គឺមាន​មណ្ឌ​លសុ​ខភាពមួ​យ​ទៀត សម្រាប់​ជួយ​ស​ង្គ្រោះគ្រោះមហន្តរា​យ​ផ្សេងៗ ជូនប្រ​ជាព​លរដ្ឋ នៅតំប​ន់ព្រំ​ដែន​ផងដែរ។ អំណោ​យរប​ស់ស​ម្តេ​ចតេជោ ហ៊ុន សែន និងស​ម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ដែលបា​ននាំទៅចែ​កជូ​នក​ម្លាំង ប្រជាការពារ​ ក្រុមអ្ន​ក​រត់ម៉ូតូឌុប ក្នុ​ងនោះម៉ូ​តូ​១០គ្រឿង តាមរយៈនាយ​ឧត្តម​សេ​នីយ៍កិត្តិ​ប​ណ្ឌិតហ៊ីង ប៊ុ​នហៀង​ ប្រគ​ល់ជូន​កង​កម្លាំងកា​រពា​រព្រំដែន ស្រុ​កចន្ទ្រា និង​ក្រុងបា​វិត ចំណែក​ពីរគ្រឿ​ងទៀត ប្រគល់​ជូន​មណ្ឌល​សុខ​ភាពទួល​ស្តី ព្រម​ទាំវិ​ទ្យុទាក់​ទង និងឯកសណ្ឋាប្រជា​កា​រពា​រ ព្រមទាំងសម្លៀកបំពាក់ ចែកជូ​នដ​ល់ក្រុមម៉ូ​តូឌុប នូវអាវ​ម្នា​ក់មួយ​ផងដែរ៕ដោយ៖ វ៉ៃកូ

spot_img
×