Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍​ ទី​ ៥ ​ខែតុលា ​ឆ្នាំ​ ២០១៩​

spot_img

ឆ្នាំជូត

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​មានរឿង​រាវ​បន្តិចបន្តួច​ចូលមក​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​លោកអ្នក​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការ​ប្រកែប្រកាន់​ច្រើន​៕

ឆ្នាំឆ្លូវ

​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​ក៏​លឿន​គួរសម​។​ដោយឡែក​សម្រាប់​ថ្ងៃនេះ​ដែរ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លី​ឬ​វែង​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​គាប់​ដូច​បំណង​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ពេក​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំខាល

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏មាន​ភាពរលូន​ល្អ​និង​សម្រេច​តាម​គោលដៅ​ថែមទៀត​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកបការងារ​តែង​ត្រូវ​ចៅហ្វាយនាយ​កោតសរសើរ​ឬ​ត្រូវ​លើកស្ទួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​,​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ​ជាការ​ប្រពៃ​ណាស់​៕

ឆ្នាំថោះ

​រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​បើ​លោកអ្នក​មានការ​ចរចា​ឬ​ទំនាក់ទំនង​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ជា​លទ្ធផល​ត្រឡប់មក​វី​ញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​លោកអ្នក​មានការ​រុងរឿង​ដំណើរ​ជីវិត​គួរសម​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរោង

​រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រស់ស្រាយ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ក្នុង​ពេលនេះ​ដោយសារ​យីអ៊ុន​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន​បន្តិច​ដូច្នេះហើយ​បើ​ចង់​បោះទុន​រកស៊ី​លោកអ្នក​ត្រូវ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ហើយ​មិនត្រូវ​ហ៊ាន​ពេក​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​កា​រ​ប្រកប​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ផល​កម្រៃ​ជួប​ការលំបាក​បន្តិច​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​ល្អ​។

រីឯមនោសញ្ចេតនាបញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មានការ​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​បើ​លោកអ្នក​មានការ​ប្រើប្រាស់​បញ្ញា​ឬ​ធ្វើ​អ្វី​ដោយមាន​ភាពឆ្លាតវាងវៃ​នោះ​ផល​ដែល​ទទួលបាន​មកវិញ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ដូចជា​ទី​គាប់ចិត្ត​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​គាប់ប្រសើរ​គួរសម​ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​បណ្តា​ថ្ងៃមុនៗ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ការ​ចារ​ចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ភាពជោគជ័យ​នោះ​មាន​ខ្ពស់ជាង​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​សម្របសម្រួល​ផង​៕

​ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប​ក្តី​ប្រាថ្នា​អ្វីមួយ​អាច​ឈោង​ចាប់បាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ខ្លះៗ​គ្រាន់​កក់ក្តៅ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំវក

​រាសី​ស្រុតចុះ​។​ ថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​អារម្មណ៍​តានតឹង​និង​ពិសេស​ងាយ​កើត​នូវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ផង​។​ការប្រកប​ការងារ​ងា​យ​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​បញ្ហា​ខ្សត់​ចំណូល​ជាពិសេស​លាភ​បំរុង​រត់​ចូល​បែរជា​រត់ចេញ​ទៀតផង​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​មួហ្មង​និង​ប្រឆាំង​គ្នា​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

​ឆ្នាំរកា

​រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រួសរាន់​បំពេញ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ផ្តល់ឱ្យ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

​ឆ្នាំចរ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ប្រក​កិច្ចការងារ​ធំដុំ​អ្វីមួយ​ឡើង​។​ក្នុង​រង្វង់​គ្រួ​សារបើ​ធ្លាប់​តែមាន​ភាព​អួរ​អាប់​នឹង​ប្រែ​មក​ល្អប្រសើរ​ហើយ​កំពុង​កើតមាន​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។

រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ព្រួយបារម្ភ​នឹង​កិច្ចការងារ​នោះ​ពេក​ដែរ​ពីព្រោះ​ថាបើ​មាន​ពេល​ល្អ​នោះ​ពេល​មិនល្អ​ក៏មានដែរ​។​បើ​ធ្វើ​អ្វីមួយ​មិន​ដូច​ក្តី​ប្រាថ្នា​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​មិនសូវ​គាប់ប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​មាន​ភាព​ស្រស់ស្រាយ​និង​មានការ​យល់ចិត្ត​គ្នា​គ្រាន់​គាប់ប្រសើរ​៕

spot_img
×