Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើក​ទឹក ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ រាយការណ៍​ពី​ជង្ហុក​សំបុកមាន់ តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ក្រសួង ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ រាយការណ៍​ពី​ជង្ហុក​សំបុកមាន់ តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​ក្រុមការងារ​ក្រសួង អាច​ចុះមក​ជួសជុល បាន​ទាន់ពេលវេលា បង្ការ​កុំឱ្យ​ផ្លូវ​ខូច​កាន់​ធំ​។​

​នៅ​ថ្ងៃ​សុក្រ ទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា អធិបតី​ក្នុង​កម្មវិធី​បើក​យុទ្ធនាការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​ជួស​ជុល​​ថែទាំ​ផ្លូវ និង​ការប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង តំណាង ក្រសួង​-​ស្ថាប័ន តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (UNDP) តំណាង​ដៃគូ​អភិវឌ្ឍន៍ អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ ​។​

​កម្មវិធី​នេះ​សហការ​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (UNDP) ក្នុង​គោលបំណង​ប្រកាស​ចាប់ផ្តើម បើក​យុទ្ធនាការ​បណ្តុះបណ្តាល មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​ទូទាំង​២៥​រាជធានី​-​ខេត្ត អំពី​បច្ចេកទេស វិធីសាស្ត្រ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង​ការប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ព្រមទាំង​ចុះ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ថែទាំ​ផ្លូវ ដល់​សាធារណជន​​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ ។​

​បេសកកម្ម​នេះ ផ្តោត​ជា​ចម្បង​លើ​ការសាងសង់ និង​ថែទាំ​ផ្លូវថ្នល់​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ សម្រាប់​ប្រជាពល​រដ្ឋ លុបបំបាត់​ផ្លូវ​ខូច និង​ជង្ហុក​សំបុកមាន់ តាម​ដងផ្លូវ​នានា ក្នុង​រាជធានី​-​ខេត្ត ព្រមទាំង​បង្កើន​សុវត្ថិភាព​ចរាចរណ៍ ជូន​អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា​ ។​

​ថ្លែង​ក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ការពង្រឹង​គុណភាព ក្នុងការ​សាងសង់ ជួសជុល និង​ថែទាំ​ផ្លូវ ចុះ​ត្រួតពិនិត្យ​នូវ​ស្ថានភាព​ផ្លូវថ្នល់ ឱ្យបាន​ញឹកញាប់ និង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូច ឱ្យបាន​ទាន់ពេលវេលា ថែមទាំង​ចូលរួម​ទប់ស្កាត់ ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែលជា​មូលហេតុ​ធ្វើឱ្យ​ផ្លូវថ្នល់​ទទួលរង​ការខូចខាត មុន​អាយុកាល​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី “​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ក្រសួង ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ រាយការណ៍​ពី​ជង្ហុក​សំបុកមាន់ តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​ក្រុមការងារ​ក្រសួង អាច​ចុះមក​ជួសជុល​បាន​ទាន់ពេលវេលា​បង្ការ​កុំឱ្យ​ផ្លូវ​ខូច​កាន់​ធំ​” ៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×