Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​- វៀតណាម ទទួលស្គាល់​ពី​វឌ្ឍនភាព នៃ​ការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក ដែល​សម្រេចបាន​មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤%

spot_img

​វៀតណាម​៖ សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ប្រកាស​សេចក្តីថ្លែងការណ៍​រួម ស្ដីអំពី​លទ្ធផល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច ដោយ​ទទួលស្គាល់​ពី​វឌ្ឍនភាព នៃ​ការ​ខណ្ឌសីមា និង​ការបោះ​បង្គោល​ព្រំដែន​គោក ដែល​សម្រេចបាន​មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤% និង​បានបញ្ជាក់​សាជាថ្មី​ថា សកម្មភាព​នេះ​បាន​រំលឹក នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ក្នុង​ដំណើរការ​ដោះស្រាយ បញ្ហា​ព្រំដែន​គោក រវាង​ប្រទេស​ទាំងពីរ​។

​បន្ទាប់ពី​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ ឯកសារ​សំខាន់ៗ​មួយចំនួន​នោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​- វៀតណាម សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក ង្វៀន សួន​ហ្វុ​ក បាន​អញ្ជើញ​ថ្លែងសេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តីពី​ជំនួប​ពិភាក្សា​ទ្វេភាគី និង​លទ្ធផល​នៃ​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នេះ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​សំដែង​នូវ​សេចក្តី​រីករាយ​ចំពោះ​សមិទ្ធផល​វិជ្ជមាន និង​មាន​សារសំខាន់​ដែល​សម្រេចបាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ដល់​សម្តេច និង​គណៈប្រតិភូ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​។​

​ក្នុងនោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​យកចិត្តទុកដាក់ ជាពិសេស​ចំពោះ​ការចុះហត្ថលេខា នៃ​ឯកសារ​ច្បាប់​ទាំងពីរ ដែល​ទទួលស្គាល់​ពី​វឌ្ឍនភាព នៃ​ការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក ដែល​សម្រេចបាន​មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤% និង​បានបញ្ជាក់​សាជាថ្មី​ថា សកម្មភាព​នេះ​បាន​រំលឹក នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ផងដែរ ក្នុងការ​បញ្ចប់​នូវ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន លើ​កំណាត់​ព្រំដែន ដែល​នៅ​សេសសល់​នាពេល​អនាគត​ឆាប់ៗ​នេះ​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ឯកភាព​ជំរុញ កិច្ចសហប្រតិបត្តិការ ស្ដីពី​ការគ្រប់គ្រង​ព្រំដែន ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ដែលមាន​ស្រាប់ ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បានកត់សម្គាល់​ដោយ​ពេញចិត្ត ចំពោះ​សមិទ្ធផល​សេដ្ឋកិច្ច​និង​សង្គម ដែល​កម្ពុជា និង​វៀតណាម​សម្រេចបាន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រទេស​ទាំងពីរ បាន​រក្សា​នូវ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ បាន​បង្កើត​ការរីកចម្រើន​សេដ្ឋកិច្ច​របស់ខ្លួន និង​បានធ្វើឱ្យ​ប្រសើរឡើង នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​រួមចំណែក​ដល់​ការបន្ត​ពង្រីកពង្រឹង​តួនាទី និង​ជំហរ​របស់ខ្លួន​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាព​ធ្វើ​ឲ្យ​ទំនាក់ទំនង​នយោបាយ កាន់តែ​ស៊ីជម្រៅ​ថែមទៀត តាមរយៈ​ការបង្កើន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ទំនាក់ទំនង​កម្រិត​ខ្ពស់​រក្សា នូវ​យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែលមាន​ស្រាប់​ពង្រឹង​ការផ្លាស់ប្ដូរ រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ ពង្រឹង​កិច្ចសហប្រតិបត្តិការ​មិត្តភាព និង​ជំនួយ​ដែលមាន​សារសំខាន់ រវាង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ និង​ខេត្ត​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​បន្ត​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​ផ្សេងៗ​រួមគ្នា​។ ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ ដើម្បី​រក្សា​នូវ​សន្តិភាព និង​សន្តិសុខ​រួម ជាពិសេស​នៅតាម​បណ្ដាល​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​បន្ត​រក្សា​គោ​ការណ៍ នៃ​ការមិន​អនុញ្ញាត​ឲ្យ​កម្លាំង​ណាមួយ ប្រើប្រាស់​ទឹកដី​នៃ​ប្រទេសមួយ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង នឹង​សន្តិសុខ និង​ស្ថិរភាព​របស់​ប្រទេស​មួយទៀត​។​

​ដោយ​ទទួលស្គាល់​នូវ​កាលានុវត្តភាព​ដ៏​ល្អ​ប្រពៃ សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ នៃ​ប្រទេសជិតខាង​ភាគី ពីរបាន​ឯកភាព​ប្រើប្រាស់​សក្តានុពល​ទាំងអស់ ដើម្បី​ជំរុញ​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ ទៅជា​សសរស្តម្ភ​នៃ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​វៀតណាម​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ ការតភ្ជាប់​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការបញ្ចប់ ឲ្យ​បាន​ឆាប់​នូវ​ផែនការមេ ស្តីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​វៀតណាម រហូតដល់​ឆ្នាំ ២០៣០ និង​ការអនុវត្ត​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​រួម ស្ដីពី​ការតភ្ជាប់​ការដឹកជញ្ជូន រួមទាំង​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​យុទ្ធសាស្ត្រ​និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២០១៨-២០២៥ ជាមួយ​ចក្ខុវិស័យ​ឆ្នាំ ២០៣០​។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ឯកភាព​រក្សា​កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត តាមរយៈ​ការលើកកម្ពស់​វិធានការ ជំរុញ​ពាណិជ្ជកម្ម និង​ការគាំទ្រ​សហគ្រាស​របស់ខ្លួន ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម ផ្សារណាត់ និង​ការតាំងពិព័រណ៍​នៅក្នុង​ប្រទេស​នីមួយៗ​។​

​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ដែលមាន​សក្ដានុពល សំខាន់ៗ​ដូចជា បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ធនាគារ​និង​ហិរញ្ញវត្ថុ កសិកម្ម​ប្រើ​បច្ចេកវិទ្យា​ទំនើប កសិកម្ម​និង​ការច្នៃ​ផលិតផល​ក​សិ​-​រុក្ខាប្រមាញ់ និង​នេសាទ និង​ការថែទាំ​សុខភាព​ជាដើម​៕​ ដោយ​៖​កូ​ឡាប​

spot_img
×