Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​រដ្ឋ​វៀតណាម បញ្ជាក់ថា កម្ពុជា មានការ​រីកចម្រើន​ជឿនលឿន ឆាប់រហ័ស ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន សែន

spot_img

​វៀតណាម ​៖​ លោក​ង្វៀន ហ៊ួ​ជុង​ប្រធាន​រដ្ឋ​វៀតណាម បាន​កោតសរសើរ​ប្រទេស​កម្ពុជា ដែលមាន​ការរីកចម្រើន​ជឿនលឿន ឆាប់រហ័ស ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ជាពិសេស​កំណើនសេដ្ឋកិច្ច មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។​

នៅ​ល្ងាច ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ន​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​លោក ង្វៀន ហ៊ួ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​។​

​ក្នុងជំនួប​នោះ លោក ង្វៀន ហ៊ួ​ជុង (Nguyen Phu Trong) បាន​មានប្រសាសន៍​ស្វាគមន៍ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​កម្ពុជា​។ លោក​បាន​មាន​ប្រសា​ន៍​ថា លោក​បាន​តាមដាន​យកចិត្តទុកដាក់ នៃ​ជំនួប​ទ្វេភាគី រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ នា​ព្រឹក​មិញ​នេះ ក៏ដូចជា​ការធ្វើ​សន្និសីទ​រួម រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​លទ្ធផល​ដ៏​ល្អ​កម្ពុជា​-​វៀតណាម ស្ដីអំពី​ការជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម នា​រសៀល​មិញ​នេះ​ផងដែរ​។ លោក​ប្រធាន​រដ្ឋ​វៀតណាម ក៏បាន​កោតសរសើរ​ប្រទេស​កម្ពុជា ដែលមាន​ការរីកចម្រើន​ជឿនលឿន ឆាប់រហ័ស ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ជាពិសេស​កំណើនសេដ្ឋកិច្ច មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។​

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​ពិតជា​រីករាយ​ដែល​បាន​ជួប លោក​ប្រធាន​រដ្ឋ​វៀតណាម​។ សម្ដេច​តេ​ជោ ក៏បាន​ជម្រាបជូន​អំពី​លទ្ធផល នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច របស់​សម្ដេច​មកកាន់​ប្រទេស​វៀតណាម នាពេលនេះ ហើយ​សម្តេច​ចាត់ទុកថា នេះ​គឺជា​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ផងដែរ ក្នុងការ​ចូលរួម​ពង្រឹង ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា និង​គ្នា​។ សម្ដេច​ក៏បាន​កោតសរសើ​រ ចំពោះ​ប្រទេស​វៀតណាម ដែលមាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​ជឿនលឿន ជាពិសេស​កំណើនសេដ្ឋកិច្ច រីកលូតលាស់​ឆាប់រហ័ស ទាក់ទាញ​ការវិនិយោគ ពី​បរទេស​ច្រើន ។​

​សម្តេច​បន្តថា កម្ពុជា​-​វៀតណាម នឹង​រួមគ្នា​អនុវត្ត​នួ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត នូវ​រាល់​ទិសដៅ​ដែល​បានដាក់​ចេញ និង​ការ​ព្រមព្រៀងគ្នា​ទាំងអស់ ហើយនឹង​ប្រឹងប្រែង​បន្ត ដោះស្រាយ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ បញ្ហា​ដែលមាន ដូចជា​ការងារ ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ដែល​នៅ​សេសសល់​១៦%​ដើម្បី កសាង​ព្រំដែន​ប្រទេស​ទាំងពីរ ឲ្យ​ទៅជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​វិបុល​ភាពជា​និរន្តរ៍​។ សម្តេច ក៏បាន​អរគុណ​ចំពោះ វៀតណាម ដែល​បាន​រូ​ម​ចំណែក នៃ​ការរក​សន្តិភាព ការស្តារ​និង​អភិវឌ្ឍ​កម្ពុជា រហូតមកដល់​ពេលនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×