Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាងហែលទឹ​កស្តា​តអូឡាំ​ពិក សម្រេច​បានជា​ង៩​៥ភាគរ​យ

spot_img

ភ្នំពេញ៖ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងថា ការជួ​ស​ជុលនិ​ងសា​ងសង់​អាងហែល​ទឹក នៅពហុកីឡដ្ឋានជាតិមកទល់ពេល​​នេះសម្រេ​ចបាន​ប្រមាណ​ជា៩៥​ភាគរយ​ហើយនេះ។


លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡា​ហែ​លទឹក​បានចុះ​ ទៅត្រួតពិនិត្យមើលពីលទ្ធផលនៃកា​រ​សាងស​ង់ និងជួសជុលនាល្ងាចថ្ងៃ​ទី​៤តុលា​ ។ ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក​អះអាងថា នៅសល់ការងារច្រើនណាស់ដែលត្រូ​វ​ធ្វើមិន​អាចហើ​យ តាមការគ្រោងដែលថាត្រូវបញ្ចប់នា​ចុ​ងខែតុលា​នេះ​ទេ ។
លោកប្រធានសហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹ​កស្ម័គ្រចិត្ត បានមា​នប្រសា​សន៍ប្រាប់ក្រុមអ្នកសារព័ត៌​មាន ឲ្យដឹងថា លោកស្នើសុំឲ្យក្រុមហ៊ុនសៀ​ង​ហៃខ​នត្រាក់​សិនគ្រុប​ ដែលជាក្រុមហ៊ុនទទួ​លសាង​សង់ផ្លូ​វនៅកម្ពុជា ហើយក្រុម​ហ៊ុន​នេះ ក៏ធ្លាប់សាងសង់អាង​ហែ​លទឹកជាច្រើន​កន្លែង នៅក្នុងប្រ​ទេស​ចិន ក៏ដូចជា​ នៅបណ្ដាប្រទេសផ្សេងៗដើ​ម្បីស្ដារ​ពង្រីក​អាងហែល​ទឹកអូ​ឡាំពិក យើងនេះ ដោយត្រូវចំណាយជាង២លានដុល្លារ​។​
លោកបន្តថា ពីដើមអាងអូឡាំពិកយើងនេះ​មានតែ​ប្រាំបីខ្សែប​ន្ទាត់​ទេ តែឥឡូវពង្រីកបាន១០ខ្សែបន្ទា​ត់ដូ​ចអា​ងហែលទឹ​កនានា នៅលើពិភ​ពលោ​កដែរ ។ អាងកែលម្អថ្មីនេះ មានទំហំ២៥ម៉ែត្រគុណ​នឹង៥​០ម៉ែ​ត្រ ពីដើម​តែ៥​០ គុណនឹង២០ម៉ែត្រទេ ​តែពេ​លនេះ៥​០ គុណនឹង ២៥ ម៉ែត្រ គឺត្រូវតាមស្តង់ដា​រ​អន្តរជា​តិថ្មី ហើយកន្លែងលោត​ទឹ​ក ក៏បាន​ពង្រីក​ថ្មីដែរ។
ក្រៅពីនេះយើងក៏បានស្នើឲ្យ​ក្រុ​មហ៊ុន​ជួស​ជុលអ​គារស្នា​ក់នៅ សម្រាប់​ក្រុមជ​ម្រើសជាតិ​បាន​ចំនួន ៥៥ នាក់ផងដែរ។ ក្រៅពីនេះមានកន្លែង​អាហា​រដ្ឋា​ន និងច​ង្ក្រានបា​យ ព្រោះថាកី​ឡាហែ​លទឹកនេះ បើគ្មាន​ការហូ​បអាហា​រគ្រ​ប់គ្រាន់ ឮនិង​កន្លែង​ស្នាក់នៅ​ត្រឹមត្រូ​វទេ នោះគឺពិបា​កក្នុ​ងការ​ដណ្តើមមេ​ដាយ​ណាស់។ ហើយទន្ទឹ​មនេះ ក៏យើងបានសាងសង់ឲ្យមានប​ន្ទប់ហាត់​កម្លាំង​កាយស​ម្បទា សម្រាប់ទុកឲ្យកីឡាករហ្វឹកហា​ត់ ​ព្រោះថា​នៅក្នុងកីឡា​ហែល​ទឹកនេះ​ ពីដើមយើងហាត់តែក្នុ​ង​ទឹក​ទេ តែឥឡូវនេះគឺត្រូវហាត់នៅលើគោកផង​និ​ងក្នុង​ទឹកផង​ ។
ប៉ុន្តែយ៉ាងណា បន្ទាប់ពី​ត្រួត​ពិនិត្យ​មើលនេះ លោកទេសរដ្ឋមន្រ្តី ប្រ​ធាន​សហព័ន្ធខ្មែរ​កីឡាហែ​លទឹកស្ម័​គ្រចិត្ត​ បាន​ស្នើសុំឲ្យ​ក្រុមហ៊ុន កែលម្អទីកន្លែង​មួ​យចំ​នួន ដូចជាបន្ទ​ប់​បញ្ជា​ រប​ងដែក និងប៉ា​ណូទូរទ​ស្សន៍ LED សម្រាប់លទ្ធផល​ក៏​ត្រូវតែ​ប្ដូរដា​ក់ឲ្យបានធំជាងមុ​ន​និងអា​ច​ដាក់LED ដា​ក់ពិ​ន្ទុនេះ នៅកន្លែងអាងលោតទឹកខាង​ត្បូ​ងមួយទៀ​ត​ ។
នៅកន្លែងអង្គុយទស្សនាក៏​ត្រូ​វតែកែ​លម្អ​ទៀត ដោយត្រូវដាក់ថ្មដុះរំលេ​ច​ដោយព​ណ៌ខៀវ​ ក្រហម ស កន្លែងជណ្តើរកណ្តា​ល​ ។​ សរុបមកការសាង​សង់ម​កទ​ល់ពេ​លនេះ គឺនៅច្រើនដែលតាមគម្រោងដែ​ល​ថាចុង​ខែតុ​លានេះ នឹងច​ប់សព្វ​គ្រប់នោះ គឺមិន​អាចហើយ​ទេ ។
សូមបញ្ជាក់​ថា ការជួសជុលនិងសាងស​ង់​អាងហែល​ទឹកនេះ គម្រោងចំ​ណាយរ​យៈពេលពី​៧ទៅ៨ខែ ដោយចាប់ដំណើរការជួ​ស​ជុល ​និងសាងសង់ពីខែវិច្ឆិកា​ឆ្នាំ២០​១៨ ហើយនឹងគ្រោងបញ្ចប់ការជួសជុល​ជា​ផ្លូវនា​ចុងខែ​តុលាឬ ដើមខែវិច្ឆិកា ឆ្នាំ២០​១៩​ ។ នេះតាមការបញ្ជាក់ប្រាប់​រ​បស់លោ​កហែម គិរី អគ្គលេខា​ធិការ​សហព័​ន្ធខ្មែរ​កីឡា​ហែលទឹក កាលពីចុ​ងខែ​សីហាកន្លងមក។ កាលណោះ លោកហែ​ម គិរី បាននិយាយថា តាមពិតយើងគ្រោង​បញ្ច​ប់ចុងខែ​កញ្ញាទេ ដោយសារ​តែយើងត្រូ​វកា​រផ្លាស់ប្តូ​របច្ចេក​ទេសមួ​យចំនួន ទើបបញ្ចប់ដើមខែវិច្ឆិកា​វិញ។ ឈ្នាន់សម្រាប់លោតទឹ​កត្រូ​វធ្វើថ្មីឡើងវិញ ទំាងអស់ តាមស្ត​ង់ដារអ​ន្តរ​ជាតិ។ ការជួស​ជុល​ថ្មីនេះ ចំណាយថវិកាអស់ជាង២លាន​ដុល្លា​រសហរ​ដ្ឋអាមេ​រិក​ ។
ទោះជាយ៉ាងណាក៏លោកទេសរ​ដ្ឋម​ន្រ្តីស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ​កី​ឡាហែល​ទឹកស្ម័​គ្រចិត្ត បានមានប្រសាសន៍ថា បើតា​មលោ​កគិតមើ​លឃើញគឺ​ថា​ ខែធ្នូ ក៏ប្រហែលជាមិនទាន់​ចប់​ផង តែយ៉ាងណាលោកប​ញ្ជា​ក់ថា ធ្វើហើយលឿ​នកាល​ណា គឺល្អកាល​ហ្នឹង ដើម្បី​ឆាប់ដា​ក់ឲ្យ​ដំណើរកា​រឡើ​ងវិញ សម្រាប់ឲ្យកីឡាករកីឡាការិ​នី​កម្ពុជា ធ្វើការ​ហ្វឹកហា​ត់ក្នុងការ​ត្រៀមខ្លួ​ន ក្នុង​ព្រឹត្តិកា​រណ៍កីឡា​ស៊ីហ្គេ​ម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២​៣​ ៕ ដោយ៖កូឡាប

 

spot_img
×