Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួ​នអ្នក​ស្លាប់​នៅអ៊ី​រ៉ាក់កើ​នឡើ​ងដល់ ៦០នាក់ ក្រោយពេលផ្ទុះការតវ៉ារយៈ​ពេ​ល ៤ថ្ងៃ

spot_img

ចំនួនអ្នកស្លាប់ ក្នុងការតវ៉ាប្រឆាំងនឹ​ង​រដ្ឋា​ភិបាលអ៊ី​រ៉ាក់ បានកើនឡើងដល់ចំនួនយ៉ាងតិ​ច​ ៦០នាក់ ក្រោយពេលមានការផ្ទុះ​កា​រតវ៉ា​អស់រ​យៈពេ​ល ៤ថ្ងៃ។

ក្នុងរយៈពេល ២៤ម៉ោង ចំនួនអ្នកស្លាប់បាន​កើនឡើ​ងជាង​ពាក់ក​ណ្តា​ល ខណៈពេលដែលការប៉ះទង្គិ​ច​គ្នារវា​ង​ប៉ូលីស និងក្រុមអ្នកតវ៉ាកើនឡើ​ង​រឹតតែ​ខ្លាំង។

យោធាអ៊ីរ៉ាក់បាននិយាយថា ​អ្ន​កបាញ់កាំភ្លើងស៊ីបដែលមិនត្រូវ​គេ​ស្គាល់អ​ត្តស​ញ្ញាណ បានសម្លាប់មនុស្សចំ​នួ​ន ៤នាក់នៅក្នុង​ទី​ក្រុងបា​ដាដ ហើយក្នុងចំណោមអ្នក​ស្លា​ប់ មានប៉ូលីស ២នាក់ផងដែរ។

លោកនាយ​ករដ្ឋ​មន្រ្តី​អ៊ីរ៉ាក់ Adel Abdel Mahdi បាននិយាយថា ការទាមទារស្របតាមច្បាប់របស់ក្រុ​មអ្ន​កត​វ៉ា ត្រូវបានរដ្ឋាភិបាលដឹ​ង​ឮហើយ ប៉ុន្តែលោកអំពាវនាវឲ្យមាន​ភាព​​ស្ងប់​ស្ងាត់។

សូមបញ្ជាក់ថា ការតវ៉ាដ៏​ខ្លាំង​ផ្ទុះឡើ​ងកាល​ពីថ្ងៃ​អ​ង្គារ បន្ទាប់ពីការបរាជ័យលើ​កា​រដោះ​ស្រាយប​ញ្ហាអត្រា គ្មានកា​រងារ​ធ្វើដ៏ខ្ពស់​របស់​យុវជន បញ្ហាសេវាកម្មសាធារណៈធ្ងន់ធ្ង​ន់​ និង​អំពើពុ​ករលួ​យដ៏រ៉ាំរ៉ៃ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×