Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជនហុងកុងរា​ប់ពាន់​នាក់ផ្ទុះ​កា​រតវ៉ា ក្រោយរដ្ឋាភិបាលប្រកាសបម្រាម​លើ​ការពាក់​ម៉ា​សមុខ​

spot_img

ប្រជាជនរាប់ពាន់នាក់បានចូលរួមក្នុងការតវ៉ា​ដែ​លមិន​មានគម្រោ​ងទុ​កមុន នៅទីក្រុងហុងកុង ក្រោយពេលរដ្ឋាភិបាលបានប្រកា​ស​ហាមប្រា​មមិ​នឲ្យមា​នការពាក់ម៉ាសមុខក្នុងការតវ៉ា​។ បម្រាមនោះបានចូលជាធរមានកាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។

ការចេញបម្រាមលើកា​រពាក់​​ម៉ាស កើតឡើងក្រោយពេលមានអំពើហឹង្សាកើ​ត​ឡើងយ៉ា​ងខ្លាំង ក្នុងពេលតវ៉ានៅថ្ងៃទី ​១​ ខែតុលាកន្លងទៅ នៅពេលប៉ូ​លី​សម្នាក់​បាន​បានអ្នក​ត​វ៉ាម្នាក់។

សេចក្តីរាយការណ៍កាលពីថ្ងៃសុ​ក្រ​កម្សិល​មិញនេះ បានឲ្យដឹងថា កុមារវ័យ ១៤ឆ្នាំម្នាក់ត្រូវបានប៉ូលីស​បា​ញ់ចំ​ជើង។ ជនរងគ្រោះកំពុងសម្រាក​ព្យា​បាលនៅ​មន្ទី​រពេទ្យ ក្នុងស្ថានភាពធ្ង​ន់ធ្ង​រ​។

បើតាមសេចក្តីប្រកាសរបស់ប៉ូលីស​ដែ​លចុះផ្សា​យដោយ​កា​សែត South China Morning Post បានបញ្ជាក់ថា ​ប៉ូ​លីសបា​នធ្វើកា​របា​ញ់ខណៈ​ពេល​ដែលជីវិតរបស់គាត់កំពុ​ង​ស្ថិតក្នុ​ង​ការគំរា​មកំហែ​ង ក្រោយពេលរងការវាយប្រហា​រ​ដោយក្រុ​មអ្នក​តវ៉ា រួមមានការវាយប្រហារដោយគ្រា​ប់​បែកសាំ​ង។ ទោះយ៉ាងណា សេចក្តីថ្លែងការណ៍នោះ មិន​បា​នលើកឡើ​ង​ទេថា តើមាននរណាត្រូវគ្រា​ប់​កាំភ្លើង​ប៉ូលី​សឬ​អត់។

តើមានអ្វីកើតឡើងនៅថ្ងៃ​សុ​ក្រម្សិល​មិញ​នេះ​?

ការតវ៉ាដ៏ធំបានផ្ទុះឡើ​ង​ភ្លាម​ៗ ក្រោយពេលរដ្ឋាភិបាលហុងកុង​ប្រ​កាសពី​បម្រាមលើការ​ពាក់​ម៉ាស​មុខក្នុង​អំឡុងពេ​លត​វ៉ា។ មនុស្សម្នាជាច្រើនបានចេញពីក​ន្លែ​ងធ្វើកា​រមុ​នម៉ោង ដើម្បីចូលរួមធ្វើការ​ត​វ៉ា។ អ្នកតវ៉ាមួយចំនួនខាង​ស​ម្បាយ៉ា​ង​ខ្លាំង ដោយពួកគេបានបិទផ្លូ​វ​ ដុតទ​ង់ជា​តិរប​ស់ចិន និងបំផ្លាញស្ថានីយ៍ជា​ច្រើ​ន និងពាណិជ្ជកម្ម​ ​ខណៈដែ​លប៉ូលី​ស​បានធ្វើ​ការ​បាញ់ឧស្ម័​នបង្ហូ​រទឹក​ភ្នែកជា​ច្រើន។

កាលពីថ្ងៃសុក្រ ស្ថានីយ៍រថភ្លើង​ M​TR ត្រូវបានផ្អាកដំណើរកា​រ​រថភ្លើង​ទាំង​អស់។ អ្នកនាំពាក្យបានថ្លែង​ប្រា​ប់ ​BBC ថា ការផ្អាកដំណើរការរថភ្លើង​នោះ​ដោយ​សារតែ​មានកា​រវាយប្រ​ហារលើ​បុគ្គលិ​ក។

សូមបញ្ជាក់ថា ទីក្រុងហុ​ង​កុងត្រូវ​បាន​ញាំញី​ដោយកា​រតវ៉ា​អស់រយៈពេលជាច្រើនខែមក​ ​ហើយកា​រតវ៉ា​កាល​ពីថ្ងៃអង្គារកន្លងទៅ​នេះ បានប្រែក្លា​យទៅ​ជាអំពើហឹ​ង្សា ​ដោយប៉ូលីសបានប្រើប្រាស់គ្រាប់​កាំ​ភ្លើង​ជ័របា​ញ់លើក្រុម​បាតុ​ករ។

ក្រុមអ្នកតវ៉ា ដែលខ្លះមាន​ប្រ​ដាប់ដោ​យដំប​ង គ្រាប់បែកសាំង និងវត្ថុផ្សេងៗ​ទៀ​ត បានវាយតបត​លើ​ប៉ូលីស​ នៅតំ​បន់ជា​ច្រើននៃ​ទីក្រុងហុ​ងកុ​ង។

ហុងកុង ត្រូវបានអង់គ្លេស​ប្រ​គល់ឲ្យ​ចិនកា​នកាប់វិ​ញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ​ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ៕

អ​ត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×