Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្វីត្បិត​បច្ចេកវិទ្យា​មាន​​ភា​ព​រីក​​ចម្រើន ​តែ​មិន​ទាន់អាចជំនួសគ្រូប​ង្រៀ​នបាននៅ​ឡើយ

spot_img

ភ្នំពេញ៖ សម្ដេច​ក្រឡា​ហោម​ ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី អញ្ជើញជាអធិបតី ពិធីអបអ​រសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ “​គុណ​ភាព​គ្រូជាមូ​លដ្ឋា​នគ្រឹះ នៃ យុគសម័យឌីជីថល”​ ​នាព្រឹកថ្ងៃ​សៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ​។

សម្តេចក្រឡាហោម បាន​មាន​ប្រសាសន៍​ថា “ថ្វីត្បិត​បច្ចេកវិទ្យា​​មាន​ភាព​រីក​ចម្រើន ​​តែ​មិន​ទាន់​​អាច​ជំនួស​តួនាទី​គ្រូ​​​បង្រៀន​​បាន​​នៅ​ឡើយ” ដែល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​តួនា​ទី​​ដ៏​​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​គ្រូ​បង្រៀន ក្នុង​ការ​​ផ្ទេ​រ​ចំណេះ​​ដឹ​ង​ដ​ល់​មនុ​ស្ស​​ពី​មួ​យ​​ជំនាន់​ទៅ​មួយ​ជំនាន់។

ក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​​ដ​ល់​លោ​ក​គ្រូ អ្នក​គ្រូ សាស្ត្រាចារ្យ​ទូទាំង​ប្រទេស​ ​ត្រូវ​​ខិតខំ​ប្រឹងប្រែង​​បន្ត​អភិវឌ្ឍ​ន៍សម​ត្ថ​ភាព​ប​ន្ថែម​ទៀត ដើម្បី​ដើរ​ទាន់​បច្ចេកវិ​ទ្យា​​ឌីជី​ថល ដែល​កំពុង​រីកចម្រើន​ឥត​ឈ​ប់​ឈរ ​ដើម្បី​យក​ចំណេះ​ដឹង​ដែ​ល​ទ​ទួល​បាន​ ទៅ​បង្រៀន​ដល់​សិស្សានុសិស្ស​​ជា​​បន្ត​ទៀត សំដៅ​កសាង​ធនធា​ន​​មនុ​ស្ស​ប្រក​ប​​ដោយ​គុ​ណភាព សមត្ថភាព​។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុ​វជន និង​កីឡា ក្នុង​ឱកាស​នៃ​​កា​រ​ថ្លែង​សន្ទរកថា​ស្វាគមន៍ បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រមុខ​រា​ជ​រដ្ឋាភិបា​ល​​កម្ពុជា ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​និច្ចកាល តែងតែ​យក​ចិត្ត​​​ទុកដា​ក់​វិ​និយោ​គ​តា​ម​គ្រប់​​រូបភាព ដល់​វិស័យ​អប់រំ ជួយ​សម្របសម្រួល និង​គាំទ្រ​ដល់​កំណែទ​ម្រ​ង់​វិ​ស័យ​​អប់រំ​។

លោក​ក៏​បាន​ថ្លែង​អំណរ​គុ​ណ​​ដល់​​ថ្នាក់​​ដឹ​កនាំ​ក្រសួង​ មន្ត្រី​អប់រំ​គ្រប់​លំដាប់​​​ថ្នាក់ លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស និស្សិត និង​យុវជន​គ្រប់​រូប ដែល​បា​ន​​ចូល​រួម​​យ៉ា​ង​សក​ម្ម​ក្នុ​ង​កំ​ណែទម្រ​ង់​កន្លង​មក និង​នា​ពេល​ខាងមុ​ខ។ ក្រសួង​អប់រំ ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​គុណភាព​​​គ្រូ​ប​ង្រៀន​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អ​ប់​រំ​បែ​ប​ឌីជី​ថល។

សូម​ជម្រាប​ថា ទិវា​គ្រូ​បង្រៀ​ន ត្រូវ​បាន​រៀប​​ចំ​ឡើង​នា​​ថ្ងៃ​ទី​៥ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​បំផុស​ឡើង​វិញ​នូវ​​​វប្បធ​ម៌ និង​ប្រពៃណី​របស់​សិស្សានុសិស្ស​ទាំងឡា​យ ឱ្យ​រំលឹក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​​​របស់​​គ្រូ​​បង្រៀ​ន​នៅ​​ទូទាំ​ង​ប្រទេស ដែល​ពួកគាត់​ជា​រៀ​ម​ច្បង​​ក្នុង​ការងារ​អប់រំ បណ្ដុះបណ្ដាល ធនធាន​មនុស្ស សម្រា​ប់​​ការពារ កសាង និង​អភិវឌ្ឍ​​ន៍មាតុភូ​មិ​​លើ​គ្រ​ប់​វិស័យ ​ព្រមទាំង​បាន​ និង​កំពុង​បំពេញ​ការងា​រ​​ជា​​អ្នក​អប់រំ និង​ជា​​អ្នក​ផ្ទេរ​​ចំ​ណេះ​ដឹ​ង​​ផង​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា ទិវា​គ្រូ​បង្រៀន​ដោយ​ត្រូ​វ​​បាន​​ផ្ដួច​ផ្ដើម​ជា​​លើក​​ដំបូង​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ ទី​៣ ខែ កញ្ញា ឆ្នាំ​១៩៩៧ ដោយ​កំណត់​យ​ក​ ថ្ងៃ​ទី ៥ ខែ​តុលា ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិ​វា​​គ្រូបង្រៀ​ន​​នេះ។

បើតាមសេចក្តីប្រកាសក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា ក្នុងឱកាសប្រារព្ធ​ទិវាគ្រូ​បង្រៀនឆ្នាំ ២០១៩ នេះក្រសួងនឹងរៀបចំកម្មវិធី ដូច​ខាង​ក្រោម៖ ១.ប្រឡងប្រណាំង តែងនិពន្ធពានរង្វាន់ ស​ម្តេចព្រះ​សង្ឃ​រាជ ជួន ណាត និងស្ងួតកំណាព្យ ពាន​រង្វាន់​ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ២.ជ្រើសរើសវិទ្យាល័យ ចំនួន ៥ មានសិស្សទទួលបាននិទ្ទេស ​A ច្រើនជាងគេ ក្នុងការ​ប្រឡង​សញ្ញា​បត្រមធ្យម​សិក្សាទុ​តិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដើម្បីផ្តល់ជូនពានរង្វាន់​ វិទ្យា​ល័យសិស្ស​ពូ​កែ ៣.ជ្រើស​រើសគ្រូ​បង្រៀ​ន ចំនួន ១១ រូប ដែលបានបង្រៀនសិស្សឲ្យទ​ទួ​លបាន​និទ្ទេ​ស A ហើយមានពិន្ទុ​ខ្ពស់បំ​ផុត ​នៃមុខវិ​ជ្ជានីមួ​យ​ៗ ដើម្បីផ្តល់ជូនគ្រឿងឥស្សរិយ​យ​សមុនី​សារា​ភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ៤.ផ្តល់ជូ​នប័ណ្ណស​រសើ​រ ជូនដល់គ្រប់​វិ​ទ្យាល័យ​ ដែលមា​នសិ​ស្សទទួល​បាននិទ្ទេ​ស A ក្នុងការប្រឡងសញ្ញាបត្រ​​មធ្យម​​សិក្សាទុ​តិយ​ភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ៥.ប្រឡ​ងប្រណាំ​ងស្នាដៃ​សិក្សាក​ថា​លើប្រធា​ន​បទ “ហេតុអ្វីបានជាខ្ញុំជ្រើសរើស​អា​ជីពជា​គ្រូបង្រៀ​ន?​” ៦.វេ​ទិកាពិ​ភាក្សាលើប្រ​ធាន​បទ ចំនួន ៣ រួមមាន ៖ ១.បទពិ​សោធកា​រកែ​លម្អកា​រគ្រ​ប់គ្រ​ងតាម​សាលារៀ​ន ២.រួមគ្នាវិនិយោគលើវិស័​យ​អប់រំ ដើម្បីមូល​ធន​មនុ​ស្ស និង៣.ហេតុអ្វីបានជាខ្ញុំជ្រើសរើ​ស​អាជីព​ជាគ្រូប​ង្រៀន?៕ ដោយ៖កូឡាប

spot_img
×