Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមូលផ្ដុំលើការគ្រប់គ្រង​ថែ​រក្សា និងការផ្ដល់សេវាកម្ម ឱ្យកាន់តែល្អ នៅវិមាន​ឈ្នះ​ ឈ្នះ

spot_img

ភ្នំពេញ៖ លោកណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៩ បានដឹកនាំនាយទាហាន និងសមាជិកក្រុមការងារសាងសង់វិមា​នឈ្នះ ឈ្នះ ដើម្បីធ្វើការពិនិត្យ និងការប្រជុំ៩ ខែ និងទិសដៅបន្តជាពិសេសប្រមូលផ្ដុំលើការគ្រប់គ្រង​ថែ​រក្សា និងការផ្ដល់សេវាកម្មឱ្យកាន់តែល្អនៅវិមាន​ឈ្នះ​ ឈ្នះ ដែលជាទីតាំងមួយកាន់តែទាក់ទាញការចូលរួម​ទ​ស្សនារ​បស់ប្រ​ជាជន​ទាំងអស់ ។

ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ផងដែរនូវអត្ថន័យ ខ្លឹម​សារ និងលទ្ធផលដែលទទួលបានគួរជាទីពេញចិ​ត្ត​ និងមទនភាពមានលក្ខ​ណៈ​ប្រវត្តិ​សាស្រ្តផ​ងដែរ។ នៅក្នុងបទសម្ភាសន៍ដែលអ្នកសា​រ​ព័ត៌​មានសួរ អំពីប្រការដែលមានរូបវិមាន​ឈ្នះ​ ឈ្នះ និងរូបដំរីក្បាលបី រួមទាំងហង្សនិងគ្រុឌ លោកបានបញ្ជាក់ គឺជាអត្តសញ្ញាណនៃតឹកតាងសន្តិភា​ព​ និងការអភិវឌ្ឍដែលមានវត្តមានកសា​ង​ឡើងនៅ​ទីនោះ ជាមួយនឹងការសួរពីមនុស្សមួយចំនួនបាន​ស​រសេរ​អំពីក​រណីវិ​មានឈ្នះ ឈ្នះ ថា ជារបស់យួន និងបង្ហាញរូប​ខ្លះ​ៗដែលមិនមែនជាការពិ​ត លោកបានបញ្ជាក់យ៉ាងច្បាស់អំពីករណីនេះ ហើយ​ប្រហែល​ជាមិន​បានស្ដា​ប់ចប់ឬអានចប់ ឬក៏យល់ឱ្យអស់នូវខ្លឹមសារ​នោះ​។
លោក បានបន្ថែមថា ន័យរបស់ខ្ញុំដែលបានបញ្ជាក់ហាក់គឺច្បាស់លាស់​ណា​ស់ហើយ​ថា សម្រាប់មតិដែលលើកឡើងជាលក្ខណៈ​អ​វិជ្ជ​មាន​ទាំងអស់​នោះ គឺគ្រាន់តែជាមតិយោបល់មួយតិចតួច​ប៉ុ​ណ្ណោះ ប្រៀបដូចជាល្អងធូ​លី​ ដែលហើរមកប៉ះ​ ហើយត្រូ​វខ្យល់​បក់ទៅ ។ ហេតុផលត្រង់នេះ គឺ សំណង់វិមានឈ្នះ ​ឈ្នះ ដែលបានកសាងឡើងជារបស់កូនខ្មែ​រ​ដែល​បានធ្វើ និងសុទ្ធសឹងតែជាស្មាដៃខ្មែរដែលខិត​ខំ​ជាមួយកា​រដឹកនាំ ទស្សនៈនៃនយោ​បា​យឈ្នះ​ ឈ្នះ ការចាត់ចែងរប​ស់​ស្ថាបត្យ​ករ វិស្វករ ធ្វើក្នុងការគិតគូររួ​ម​ទាំង​សម្ភារៈ។ ដូច្នេះសំណង់ដែលមានអត្ថន័យ​ ​និង​អាចប្រៀ​បធៀ​បកម្រិតតំបន់ផ្សេងទៀតផង ​មិនមែនជា​សំណង់របស់អ្នកណាក្រៅពីខ្មែរ​ដែ​លបាន​ធ្វើដើម្បី​បង្ហាញ​ពីសន្តិ​ភាព​ និ​ងសមិ​ទ្ធផលជាតិ។ ន័យគឺសម្ដីមិន​ត្រឹ​មត្រូវ មិនពិតប្រាកដនិងមានគោល​បំ​ណងបំ​ភ្លៃ​ បំភន្ត័នេះគឺត្រូវបានចា​ត់​ទុកថា​ជាល្អ​ងធូលី ឬក៏ជាអ្វីដែលគ្រាន់តែហើរមក​ប៉ះ​ព្រោះមិន​អាច​ធ្វើឲ្យរង្គោះរង្គើរនូវតឹកតាង​ ដ៏ស្កឹ​មស្កៃ​ ស្ដុកស្ដម្ភដែលមាននូវសិលាចា​រឹ​ក ចម្លាក់ទម្រង់នានាដែលនៅទី​នេះ​បាន​។ លោកបានលើកឡើងថា “ខ្ញុំថែមទាំងបើកចំហនិងអញ្ជើញម​ក​ផឹកតែ​ ចំពោះអ្នក​ដែល​យល់មិ​នច្បាស់ ឬក៏មានការយល់ឃើញបែ​ប​ណា ដែលមិនត្រឹម​ត្រូវនោះ ដើម្បីមកពន្យល់ស្វាគមន៍យ៉ាងក​ក់​ក្ដៅថែ​មទៀត ក្នុងទិដ្ឋភាពនៃភាព​សុ​ខដុ​ម តាមបាវចនារប​ស់​វិមា​នឈ្នះ ឈ្នះ ដែលមានស្ដីពី កត្តញ្ញូ សុខដុមនិងការចូលរួ​ម​នេះ ។ នេះគឺជាចំណុចសំខាន់ដែលខ្ញុំ​ច​ង់ប​ញ្ជាក់​ ប៉ុន្ដែ​អាចមា​នការបកស្រាយដោយមិនត្រឹមត្រូវហើយ​បា​ត់ប​ង់នូវខ្លឹ​មសារជា​ក់ស្ដែង និងអត្ថន័យដ៏ធំធេងជាប្រវត្តិសាស្ត្រដែលខ្ញុំបានប​ញ្ជា​ក់។ ដូច្នេះសូមដើម្បីកុំឱ្យ​មានការយល់​ច្រឡំ​ សូម​យក​ចិត្តទុកដាក់ក្នុងការស្ដា​ប់​នូវខ្លឹមសារបទសម្ភាសន៍របស់​ខ្ញុំ ឱ្យបានចប់គ្រប់ជ្រុងជ្រោ​យ​ និង​កុំប​ក បេះតែ១ចំណែកតូចណាមួ​យ​ធ្វើអាជី​វកម្ម​ខុសឆ្គង ហើយកុំសូមធ្វើការប្រៀបធៀប​និ​ងពិនិ​ត្យមើល​បន្ថែ​មទៀត។ នេះគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់​ឡើង​វិញ​ និងនៅតែមានជំហរយ៉ាងរឹងមាំ​ថា​ទស្ស​នៈនៃការ​កសាង​ស្ថាបត្យក​ម្មមួយនេះ មានចក្ខុវិស័យដែលដាក់​ចេ​ញមក​យ៉ា​ងច្បាស់លា​ស់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ព​ស់​ដោយស​ម្តេច​តេជោ នាយករដ្ឋមន្រ្តី និងមានទស្សនទានដែ​ល​សម្តេច​ពិជ័យ​សេនា បានផ្ដល់និងដឹកនាំការសាងស​ង់​នេះ ​ហើយក្រុមការងារពោរពេញដោ​យ​ឆន្ទៈ​ស្មារតីទទួលខុសត្រូវមុះ​មុ​ត ទោះបន្ទាប់ពីកា​រ​សាង​សង់រួ​ចហើយ ក្នុងដំណាក់កាលទី៣នេះ​ហើយក្តី ក៏បន្តធានាបំពេញ​កា​រងារ​ទាំង​ថ្ងៃយប់ ព្រឹកល្ងាច ក្នុងឱកាសពិធីបុណ្យនានា និង​ក្រោ​យពីពិធីបុណ្យហើយបានបញ្ជា​ក់​ ហើយបញ្ជាក់ទៀត​ថា​ បទ​ពិសោ​ធន៍​ដែលយើងមានក្នុងរយៈពេល​៩ខែនេះ ក្រោយបុណ្យនីមួយៗតែង​តែមា​ន ប្រជាជនមកឆ្លងកាត់ពីកើតទៅលិ​ច​ ពីជើងទៅត្បូង និងចូល​ទ​ស្សនាជា​ក្រុមគ្រួ​សារ និងឈ្វេ​ងយល់ អ្នកខ្លះក៏បានយល់ជា​មុន និងអ្នកខ្លះក៏​ឈ្វេ​ងយល់​ផ្ទា​ល់ ដោយត្រូវឈរលើលក្ខ​ណៈ​ដែល​មានភា​ពវិ​ទ្យាសាស្រ្ត ដែលមានប្រវត្តិសាស្រ្តប្រាក​ដ​នេះ និងមានទឡ្ហី​កនៅ​ក្នុង​នោះ។​ ដូច្នេះសូ​មចូ​លរួម​ជាមួយគ្នា ក្នុងការកសាងប្រទេសជាតិ ​ថែរក្សាកា​រពា​រសន្តិភាព និងការអភិវឌ្ឍឱ្យកាន់តែ​បា​នជឿន​លឿន​ និងឧដុង្គឧត្តម​”៕ដោយ៖កូឡាប

 

spot_img
×