Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​ច័ន្ទ ទី ៧ ខែតុលា ឆ្នាំ​២០១៩

spot_img

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខាន់​ពីព្រោះថា​ងាយ​ជួប​សេចក្តីសម្រេច​ផង​។​ក្រៅពីនេះ​ទាំង​បញ្ហា​ប្រាក់កាស​រឿង​ការងារ​និង​រឿង​ផ្ទាល់ខ្លួន​ក៏បាន​ប្រែ​មក​ធូរស្បើយ​ជាង​មុន​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​បន្តិច​ជាពិសេស​ឱ្យ​ប្រយ័ត្ន​អ្នកមាន​មុខរបរ​ដូច​គ្នា​បង្ក​ជា​ជម្លោះ​ណាមួយ​កើតឡើង​។​

រីឯមនោសញ្ចេតនា​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា ហើយ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ក​រកគ្នា​ច្រើន​ថ្ងៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ពុំគប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ​ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរជា​អាច​រត់​ចេញទៅ​វិញទៀត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ​ដោយមាន​គ្រោះ​យាយី​ច្រើន ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​គ្មាន​បញ្ហា​ចូលមក​លុកលុយ​ក្នុង​ដំណើរ​ជីវិត​ទៅរួច​។​ការរស់នៅ ឱ្យ​ប្រយ័ត្ន​បញ្ហា​រឿង​ការងារ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ប្តី​ប្រពន្ធ​ពីព្រោះ​មានរឿង​មិនឱ្យ​សប្បាយ​ចិត្តច្រើន​លុកលុយ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​វិញ​ជួប​បញ្ហា​ការរក​ប្រាក់ចំណូល​ហើយ​ប្រាក់​បង្វិល​ដើមទុន​ទៀតសោត​មានការ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ឯកសារ​ពីព្រោះថា​ងាយ​កើតការ​ជ្រុះ​បាត់​ឬ​ទទួលរង​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​កាក់កប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់ ។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​អាច​ជួប​រឿង​ទាំង​ល្អ​ទាំង​អាក្រក់ ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពុំនោះ​ទេ​ផលវិបាក​ពិតជា​កើតឡើង​ចៀស​ពុំរួច​ឡើយ​។​

រីឯមនោសញ្ចេតនា​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ភាពងាយស្រួល​និង​មានជោគ​ជ័យ​ដែរ​។​សម្រាប់​លោកអ្នក​ដែល​ចង់​ប្រកប​ជំនួញ​អ្វីមួយ​ពេលនេះ​អាច​ចាប់ផ្តើមបាន​ហើយ ពីព្រោះថា​នឹង​ឆ្លើយតប​ផល​ល្អៗ​នា​ថ្ងៃ​ខាងមុខនេះ​វិញ​។​ក្នុងពេល​នេះដែរ​សម្រាប់​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ការឈឺ​ថ្កាត់​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ​ដោយមាន​គ្រោះ​យាយី​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​គ្មាន​បញ្ហា​ចូលមក​លុកលុយ​ក្នុង​ដំណើរ​ជីវិត​ទៅរួច​។​ការរស់នៅ ឱ្យ​ប្រយ័ត្ន​បញ្ហា​រឿង​ការងារ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ប្តី​ប្រពន្ធ​ពីព្រោះ​មានរឿង​មិនឱ្យ​សប្បាយ​ចិត្តច្រើន​លុកលុយ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​វិញ​ជួប​បញ្ហា​ការរក​ប្រាក់ចំណូល​ហើយ​ប្រាក់​បង្វិល​ដើមទុន​ទៀតសោត​មានការ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​មានការ​រីកចម្រើន​យឺត ហើយ​ងាយ​រាំងស្ទះ​ផង​គប្បី​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។

​រីឯ​មនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ច្រើន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​រះ​ខ្ពស់​ពី​ទិសខាងកើត​ភ្លឺ​យ៉ាង​ចិញ្ចាចចិញ្ចែង ម្ល៉ោះហើយ​ដំណើរ​ជីវិត​មានជោគ​ជ័យ​គ្រាន់​កក់ក្តៅ​។​ការរស់នៅ​ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។

​រីឯ​មនោសញ្ចេតនាបញ្ហា​គូស្នេហ៍​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​កិច្ចការងារ​ងាយ​ទទួលរង​ផល​បាត់បង់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ទៀតសោត​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​ទៀតផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ​ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។

រីឯមនោសញ្ចេតនាបញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

spot_img
×