Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចាម ​៥៥ ​គ្រួសារ រស់នៅ​ចំណុច​តំបន់​តា​បិ​ន ភូមិ​ស្មាច់​ដែង ឃុំ​រាម សំណូមពរ​សម្តេច ហ៊ុន សែន ជួយផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​

spot_img

ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ឬ​ប្រជាពលរដ្ឋ​ចាម​ចំនួន ៥៥​គ្រួសារ រស់នៅ​ចំណុច​តំបន់​តា​បិ​ន ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ចុង​សប្តាហ៍​នេះ មាន​បង្ហាញ​ការ​ព្រួយ​បារ​ម្មណ៍​ខ្លាច​បាត់បង់​ដីធ្លី​ធ្លាប់​បង្កបង្កើនផល ដែល​ដូនតា​បន្សល់ទុក​តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម​។​

​តំណាង​ប្រជាពលរដ្ឋ​ចាម រស់នៅ​សហគម​ន៍តា​បិ​ន ភូមិ​ស្មាច់​ដែង បាន​សំណូមពរ ជាមួយ​ការ​លើ​ដៃ​សំពះ​សំណូមពរ​ដល់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ឲ្យ​ជួយ​ជម្រុញ​កាត​ឆ្វៀល​ដី​មាន​ទំហំ​ជាង ៥០​ហិកតា ឈានដល់​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់ ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ។​
​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​អះអាងថា រាល់ថ្ងៃនេះ ប្រជាពលរដ្ឋ​ពួកគាត់​ទាំង ៥៥​គ្រួសារ មានការ​ព្រួយបារម្ភ​ពី​ការរំលោភបំពាន ដីធ្លី របស់​ពួកគាត់ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​, មន្ត្រី​មានអំណាច និង​ឈ្មួញ​មាន​ទ្រព្យធន​មួយចំនួន ដែល​ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក​ជា​បន្តបន្ទាប់​មកនេះ ..​។​

​តំណាង​ប្រជាពលរដ្ឋ​ចាម បាន​បញ្ជាក់ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ពួកគាត់ គឺមាន​អ្នកខ្លះ បានមក​រស់នៅ សង់ផ្ទះ សង់​ព្រះវិហារ​សាសនា និង​អាស្រ័យ​ផល ចិញ្ចឹម​សត្វពាហនៈ ធ្វើស្រែ​ចំការ ដាំ​ដុះ​ដាំ​ណាំ​ផ្សេងៗ នៅ​លើដី​កំពុង​កាន់កាប់​នោះ ជាប់​ជាប្រចាំ​តាំងពី​ឆ្នាំ​២០១៤ ​មកម្ល៉េះ ​។ ជាងនេះទៀត ទីតាំង​ដី ដែលមាន​ទំ​ងំ​ជាង ៥០​ហិច​តា​ខាងលើនេះ គឺជា​ដី​ដូនតា របស់​ពួកគាត់ ធ្លាប់​មក​រស់នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដោយមាន​ដី​សម្រាប់​កប់​សព​ដូនតា បន្សល់ទុក​កាលពី​ជំនាន់​មុន នៅ​ទីកន្លែង​នោះ​ថែម​ទៀតផង​..​។​

​ជាពិសេស​ជាង​នេះ គឺ​ប្រជាពលរដ្ឋ​ពួកគាត់ ដែល​គ្រប់​អាយុ ឬ​មាន​សិទ្ធិ​បោះឆ្នោត មាន​ប័ណ្ណបោះឆ្នោត និង​បាន​ទៅ​បោះឆ្នោត​គ្រប់​អាណត្តិ​បោះឆ្នោត​ទាំង​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គ្រប់​អាណត្តិ​ថែម​ទៀតផង​..​។ ក្នុងនោះដែរ ក៏​ធ្លាប់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះមក​ធ្វើ​ជំរឿន​ជា​បន្តបន្ទាប់​ផងដែរ​។​

​ផ្តើម​ពី​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ​ចាម​ចំនួន ៥៥​គ្រួសារ រស់នៅ​តំបន់​តា​បិ​ន ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន សំណូមពរ​ទៅកាន់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ប៊ុន រ៉ានី​ហ៊ុនសែន ឲ្យ​ជួយ​អន្តរាគមន៍ ជួយ​កាត់​ឆ្វៀល​ដី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ជួន​ពួកគាត់ ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពួកគាត់​មាន​សុវត្ថិភាព​ដីធ្លី​ត្រឹមត្រូវ​..៕ ដោយ​៖ ដែន សីមា​

spot_img
×