Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​

spot_img

សៀមរាប​ ៖ ​នៅ​ឆ្នាំនេះ​ជា​មោ​ន​ទ​ភាព​របស់​កម្ពុជា តាម​លំដាប់​តួរ​អក្សរ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែតុលា​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ជជែក​ពិ​ភ្សា​គ្នា​និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​បញ្ហា​បរិស្ថាន ក្នុងចំណោម​ប​ណ្ណា​ប្រទេស​អាស៊ាន និង​ប្រទេស​អាស៊ាន​បូក​3 ចិន ជប៉ុន​និង​កូរ៉េ​។​

​គិត​មកដល់ពេលនេះ​អនុគណៈកម្មការ​ទាំង​៥ ចំណុះអោយ​គណៈកម្មការ​អន្តរក្រសួង ក្នុងនោះ​គឺ​អនុគណៈកម្មការ​ខ្លឹមសារ និង​ឯកសារ អនុគណៈកម្មការ​ឡូ​ជី​ស្ទិ​ក ពិធីការ និង​បដិសណ្ឋារកិច្ច អនុគណៈកម្មការ​សន្តិ​សុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម អនុគណៈកម្មការ​ព័​ត៍​មាន​និង​ផ្សព្វផ្សាយ និង អនុគណៈកម្មការ​ផ្គត់ផ្គង់ និង​ថវិកា រួម​ហ្នឹង​លេខាធិការដ្ឋាន​សម្រាប់​សម្រប​សម្រួល​កិច្ចប្រជុំ​នេះ បាន​ត្រៀមលក្ខណៈ​រួច​ជាស​ម្រេច ត្រៀម​ស្វាគមន៍​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​នឹង ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព​ន្ធ័​មុនីរ​ត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​ASEAN នៅ​ឆ្នាំនេះ​នឹង​ពិនិត្យ​ពិភាក្សា លើ​កិច្ច​ការសំខាន់ៗ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការបំពុល​ផ្សែង​អ​ព្ទ័​ឆ្លងដែន និរន្តរភាព បរិស្ថាន​ទីក្រុង ការអភិរក្ស​ជីវចម្រុះ ការប្រែប្រួល​អាកាសធាតុ បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ ការគ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​សារធាតុ​គីមី និង សំណល់​គ្រោះថ្នាក់ និង ឯកសារ​សំខាន់ៗ​មួយចំនួនទៀត​ដែល​និង​ត្រូវ​អនុ​ម​ត័​ក្នុង​កិច្ចប្រជុំ​នេះ​។​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន តែង​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង​ក្នុង​គោលបំណង ជជែក​ពិភាក្សា​អំពី​កិច្ច​សហ​ប្រ​ត្តិ​ការ​បរិស្ថាន​នៅក្នុង​តំបន់​។​កិច្ចប្រជុំ​នេះ​មាន គោលបំណង​ជជែក​ពិភាក្សា អំពី​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​នៅក្នុង​តំបន់​។ កាលពី​កិច្ចប្រជុំ​លើក​ទី​១៤ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមទាំង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូរ​សន្ទនា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​ប្រ៊ុយណេ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ​៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×