Wednesday, September 22, 2021

គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​បាន​២​ថ្ងៃ ត្រូវ​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន និង​ដកហូតយក​ទ្រព្យសម្បត្តិ​ប្រគល់ជូន​ម្ចាស់​វិញ​

​ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃ អាទិត្យ ៨​កេី​ត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៩ នេះ​អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនី យ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង និង​មតិ​ដឹកនាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន ការ ងារ ព្រហ្មទណ្ឌ លោក​វរសេនីយ៍ ឯក ឆាង វណ្ណ​ឆៃ អ​ធិ ការ នគរបាល​ក្រុង​បាត់ដំបង បាន​ធ្វេី​ការ ស្រាវជ្រាវ រហូត​ឈានទៅ​ធ្វេ​ី​ការឃាត់ខ្លួន​ជន សង្ស័យ ចំនួន​០៣​នាក់ ក្នុងករណី (​គាស់​លំ នៅ​ដ្ឋា​ន​លួច​យក ទ្រព្យសម្បត្តិ​) របស់​ជន​រង គ្រោះ ឈ្មោះ ទេព វ៉ិ​ត ភេទ​ប្រុស អាយុ ៥០ ឆ្នាំមាន​ទីលំនៅ​ក្រុម​១២​ភូមិ រំចេក​៤ សង្កាត់ រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ ដំបង​។ ជនសង្ស័យ ចំនួន ០៣​នាក់​រួមមាន​៖

១-​ឈ្មោះ លំ​ផាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។

២-​ឈ្មោះ យូ ផា​ណា​លាភ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ស្នាក់​បណ្តោះអាសន្ន​ភូមិ​រំចេក​៤ សង្កាត់ រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

៣-​ឈ្មោះ រ័ត្ន ដា​រ៉ូ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​សុ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ដកហូត​បាន​សម្ភារៈ​សា​ឡុង ចំនួន​០១, ទ្វារ​ឈើ ចំនួន​១១​សន្លឹក​, គ្រែ​ចំនួន​០៨​គ្រឿង គ្មាន​រនាប​។ លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរ បាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ពីថ្ងៃ​ទី​៤ ខែ តុលា ឆ្នាំ ២០១៩ ឈ្មោះ ទេព វ៉ិ​ត ភេទ​ប្រុស​អាយុ ៥០ ឆ្នាំ មាន​ទីលំនៅ​ក្រុម​១២ ភូមិ រំចេក​៤ សង្កាត់ រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ត្រូវបាន​ជង​សង្ស័យ​ធ្វេី​សកម្មភាព ចូល​គាស់​លំនៅដ្ឋាន​លួច​យក​ទ្រព្យសម្បត្តិ​មួយ ចំនួន​ក្នុងពេលដែល ម្ចាស់ផ្ទះ​មិនបាន​នៅ ។ ផ្តេី​ម​ចេញពី​បញ្ហា​នេះ​និង​ទទួលបាន​នូវ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ស្នង ការ លោក​បាន​ចាត់តាំង​ដឹកនាំ​ធ្វេី​ការស្រាវជ្រាវ​រហូត​ឈានទៅ​កំណត់​បាន​នូវ​មុខសញ្ញា​សង្ស័យ និង​ធ្វេី​ការឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​នូវ សម្ភារៈ​វត្ថុតាង​ខាង​លេ​ី យកមករ ក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​។

ចំណែក​ជនសង្ស័យ​ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូនមក​កា​រិ យា​ល័យ​ជំនាញ​ដេី​ម្បី​បញ្ជូន​ទៅកាន់​អយ្យការ​អម សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់ រីឯ​សម្ភារៈ​ដែល​ដកហូត​បាន​នឹង​ប្រគល់ជូន​ម្ចាស់​វិញ​៕ ​ដោយ​៖​កូ​ឡាប​