Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​តុលាការ​!

spot_img

​នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

១/ ឈ្មោះ សេង ចិន្តា ហៅ​ហ៊ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។

២/ ឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅ​ណាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។

​ជនសង្ស័យ​ទាំង ០២​នាក់ នេះ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨:២០​នាទី នៅ​ចំណុច​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ពួកគេ​ទាំង ០២​នាក់ ជា​អ្នក​អូស​រទេះ​រើស​អេតចាយ ព្រមទាំង​បន្លំ​លួច​សម្ភារៈ​មានតម្លៃ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ មុនពេល​ឃាត់ខ្លួន ពួកគេ​កំពុង​អូស​រទេះ​រើស​អេតចាយ​ស្រាប់តែ​ឃើញ​ផ្ទះមួយ​កន្លែង​ចាក់សោរ​គ្មាន​ម្ចាស់​នៅ ពួកគេ​បាន​យក​ញញួរ​ទៅ​វាយ​សោរ​ផ្តាច់​ដើម្បី​ចូល​លួច​ទ្រព្យសម្បត្តិ ក្នុងពេលនោះ​លឺ​សម្លេង​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ចេញមក​មើល​ពួកគេ​ក៏បាន​បន្លំ​ធ្វើជា​អូស​រទេះ​រើស​អេតចាយ​បន្តទៀត បន្ទាប់មក​ពួកគេ​បានឃើញ​បន្ទប់​ជួល​ប្រហែល​៥​បន្ទប់ គ្មាន​ម្ចាស់​នៅ ក៏បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​បន្ទប់​ចូល លួចបាន​ម៉ូតូ ០១​គ្រឿង​ម៉ាក​ស្គូ​ពី​ព​ណ៍ស ស្លាក​លេខ ភ្នំពេញ 1CZ-1310 និង​ធុងបាស ០១​គ្រឿង​ទៀត​។

​ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ សេង ចិន្តា ហៅ​ហ៊ា បាន​សារភាព​បន្ថែមទៀតថា កន្លងមក​រូបគេ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស រយៈពេល ១​ឆ្នាំកន្លះ និង​ជាប់​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​រយៈពេល​៥​ខែ ,​រីឯ​ឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅ​ណាក់ ក៏​ធ្លាប់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​ជាប់​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​រយៈពេល​៥​ខែ​មកហើយ​ដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×