Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វិ​ល្លាម រកឃើញ​កំហុស របស់​ចៅហ្វាយ​ខេត្តមណ្ឌលគិរី និង​មេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៥ និង​ថ្ងៃ ៦ ខែ តុលា ឆ្នាំ ២០១៩ នេះ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ក (​វិ​ល្លាម​) សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក អមដំណើរ​ដោយ​ក្រុមការងារ​ជំនាញ​១០​រូប សហការ​ជាមួយ​មន្ត្រី​លេខាធិការដ្ឋាន​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​២​រូប​បាន​ចុះ​ដល់ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង ខេត្ត​ឧ​ត្ត​មានជ័យ ក្នុងចំណោម​ខេត្ត​ទាំង​១០​នៃ​គោលដៅ​បេសកកម្ម​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ពិសេស​មួយ​ករណី ពិនិត្យ​និង​តាម​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ​៣​ករណី ក្នុងចំណោម​១៧​ករណី មានដូចជា​៖

១ / ករណី បើក​ការស៊ើបអង្កេត រក​ភស្តុតាង​ចំពោះ ការ​ភូតកុហក​និង​ភាព​អសកម្ម របស់​អភិបាលខេត្ត​មណ្ឌលគិរី ចំពោះ​សម្ដេច​តេ​ជោ ពាក់ព័ន្ធ​និង​ករណី​បន្លំ​អង្គហេតុ​ស្ថានភាព​ភ្នំ​ដោះ​ក្រមុំ ដែលមាន KTV ចំនួន​៣ បើក​លើ​ភ្នំ​ដោះ​ក្រមុំ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិភាគតិច នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ។​

២ / ករណី​ពលរដ្ឋ ឈ្មោះ ថុល សីហា នៅ​ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី ដែល​បាន​ប្ដឹង​ចំពោះ​ឧកញ៉ា ធាង ទ្រី ដែល​បាន​គៃបន្លំ​រំលោភ​ដី និង​ភាព​អសកម្ម​របស់​រដ្ឋបាល​ខេត្ត ក្នុងការ​ដោះស្រាយ​ករណី​អ្នកប្រើប្រាស់​អាវុធ បាញ់បោះ​សេរី​ជាង ២៦៤ គ្រាប់​ក្នុង​ដី​របស់គាត់​។​

៣ / ករណី​ពលរដ្ឋ ឈ្មោះ សែ ម៉េង​ជា នៅ​ភូមិ​កណ្ដាល ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែល​បាន​ប្ដឹង​ចំពោះ​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដែល​ប្រើ​អំណាច​ខុសច្បាប់ រឹបអូស​ទ្រព្យសម្បត្តិ​ខុសច្បាប់ ចាប់​ជនរងគ្រោះ​និង​ភរិយា ដាក់​ពន្ធ​ធនាគា​ដោយ​អយុត្តិធម៌ ជាពិសេស មេបញ្ជាការ​រូបនេះ មាន​ភាព​អសកម្ម​ក្នុងការ​អនុវត្តន៍ តាម​សេចក្ដីជូនដំណឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បញ្ជា​ឲ្យ​មេបញ្ជាការ​នេះ ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​ជនរងគ្រោះ​វិញ​។

៤ / ករណី​ពលរដ្ឋ ឈ្មោះ រស់ មុំ តំណាង​ពលរដ្ឋ ៩១ គ្រួសារ ឋិត​នៅ​ភូមិ​ស្រែ កណ្ដាល ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្ដឹង​ចំពោះ​រដ្ឋបាល​ខេត្តសៀមរាប និង ឧ​ត្ត​រ​មានជ័យ ដែល អសកម្ម​ក្នុងការ​ដោះស្រាយ​ដីធ្លី​វិវាទ របស់​ពួកគាត់​ដែល​នាំ​ឲ្យ​បញ្ហា​កាន់តែ​រីក​ធំ គ្មាន​អ្នកទទួលខុសត្រូវ​។

​លោក បាន​ថ្លែងថា បន្ទាប់ពី​បញ្ចប់​បេសកកម្ម​សរុប ៧ ករណី​ក្នុង​ខេត្ត​ចំនួន ៦​ខេត្ត​រួចមក​ក្រុមការងារ​យើងខ្ញុំ និង​បន្តដំណើរ​ទៅ​ខេត្ត ព្រះវិហារ សៀមរាប កំពង់ធំ និង​បន្ទាយមានជ័យ​បន្ថែមទៀត ក្នុង​បេសកកម្ម​នេះ ដើម្បី​ពិនិត្យមើល​បញ្ហា​១០​ករណី​បន្ថែម​ជាអាទិ៍​រួមមាន , ការរំលោភច្បាប់ ភាព​អសកម្ម​របស់​មន្ត្រី​ការបំពាន ការ​ភូតកុហក​រាជរដ្ឋាភិបាល ការ​គប់គិត​រំលោភ​ដី​រដ្ឋ ជាដើម ដើម្បី​បិទ​បញ្ចប់​បេសកកម្ម​ពិសេស​ចំនួន​១០​ខេត្ត​នេះ​។

​លោក​បាន​ឲ្យ​ដឹងថា រាល់​ករណី​នីមួយៗ​នឹងសិក្សា​យ៉ាង​លម្អិត ដើម្បី​រៀបចំ​របាយការណ៍​ជូន​សម្ដេច​តេ​ជោ ជាពិសេស​គឺ​ករណី​របស់​អភិបាលខេត្ត​មណ្ឌលគិរី និង ករណី​មេបញ្ជាការ​ខេត្តស្ទឹងត្រែង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×