Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករកស៊ី​គួ​ក​ជេរ​ដី​ម្នាក់ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​ពីបទឆបោក តាំងពី​ឆ្នាំ​២០១៧

spot_img

​ភ្នំពេញ​ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦​ខែតុលា បាន​ផ្សាយ​ព័ត៌មាន​ថា នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២ និង​២០ នាទី កម្លាំង​ការិយាល័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ នៅ​ចំណុច​ហាង​ញូ​ខន​ន័​រ ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៧ ។​

​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ថែមទៀតថា ការចាប់ខ្លួន​បុរស​ម្នាក់​នោះ យោងតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ៧៨៣ “​ជ​១” ចុះ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក កី ម៉ា​ណេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ភ្នំពេញ មានឈ្មោះ លី សុខ​គា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គួ​ក​ជេរ​ដី មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​លេខ​២១៦ ផ្លូវ​លេខ​៧ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×