Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក មួយកន្លែង​នៅជាប់​មាត់​ស្ទឹង​សៀមរាប រកឃើញ​ឈើ​ល្មើសច្បាប់​ចំនួន ៦.២៣០​ម៉ែត្រគូប​

spot_img

សៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​នៃ​ខេត្តសៀមរាប បាន​ពិនិត្យ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង នៅជាប់​មាត់​ស្ទឹង​សៀមរាប ដោយ​រកឃើញ​ឈើ​មួយចំនួនធំ ។ សមត្ថកិច្ច​ចម្រុះ​ធ្វើការ​វាសវែង និង​ផ្ទៀងផ្ទាត់​វិក្កយបត្រ​ទិញ​ឈើ​ពី​ដេប៉ូ​លក់​រួច​ម រកឃើញថា មាន​ឈើ​លើស​ចំនួន ៦.២៣០​ម៉ែត្រគូប ហើយ​ចំពោះ​ឈើ​ដែល​ល្មើសច្បាប់ ជា​វត្ថុតាង​នៃ​បទល្មើស ដែល​គ្មាន​លិខិត​ពី​មន្ត្រី​ជំនាញ​ត្រូវបានធ្វើ​កំណត់ហេតុ​ដកហូត និង​ដឹកជញ្ជូន​ទៅ​រក្សាទុក នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​។​

​សូមបញ្ជាក់ថា កម្លាំងចម្រុះ​នៃ​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​គ្មាន​ច្បាប់​នៅជាប់​មាត់​ស្ទឹង​សៀមរាប រួច​ក៏​ប្រទះឃើញ មាន​ស្តុក​ឈើ​ល្មើសច្បាប់ ក៏​សហការគ្នា​បន្ត​នីតិវិធី​បង្ក្រាប ឈានដល់​រកឃើញ​ឈើ​ល្មើសច្បាប់​មួយចំនួន​ផងដែរ​។ ហេតុការណ៍​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៨​និង​៤៥​នាទី ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​កម្លាំងចម្រុះ​រួមមាន ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការដឹកនាំ​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ចុះបង្ក្រាប និង​ធ្វើការ​ឆែកឆេរ​ទីតាំង​សន្និធិ​ផល អនុផល​ព្រៃឈើ​២​កន្លែង ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ លៀម មុំ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ទីតាំង​កើតហេតុ ក្នុង​កិច្ចប្រតិបត្តិការ​នោះ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖ ឈើ​ប្រភេទ​លេខ​១ សុ​ក្រម ចំនួន ៣២២​ដុំ ស្មើ​និង ១៩.៦៧០​ម៉ែត្រគូប​, ឈើ​ប្រណីត​(​ធ្នង់​) ចំនួន ១២០​ដុំ​ស្មើ​និង ១.២០០​ម៉ែត្រគូប​, សរុប​ឈើ​ទាំងអស់ ស្មើ​និង​២០.៨៧០​ម៉ែត្រគូប​។​

​សមត្ថកិច្ច​បន្តថា ក្រោយពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​វាសវែង និង​ផ្ទៀងផ្ទាត់​វិ​ក័យ​ប​ត្រ​ទិញ​ឈើ​ពី​ដេប៉ូ​លក់​រួច​ម​រកឃើញ​ថា មាន​ឈើ​លើស​ចំនួន ៦.២៣០​ម៉ែត្រគូប​។ ចំពោះ​ចំនួន​ឈើ​ដែល​លើស ជា​វត្ថុតាង​នៃ​បទល្មើស ដែល​គ្មាន​លិខិត​ពី​មន្ត្រី​ជំនាញ​ត្រូវបានធ្វើ​កំណត់ហេតុ​ដកហូត​និង​ដឹកជញ្ជូន​ទៅ​រក្សាទុក នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ស្តីពី ព្រៃឈើ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×