Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្សិលមិ​ញនេះ PM ចាប់ជនសង្ស័យជនជាតិចិន៧​នា​ក់ និងរំដោះជនរងគ្រោះចិន១​០​នាក់ ពាក់ព័ន្ធបទល្មើសបង្ខាំ​ង​ធ្វើទារុ​ណកម្ម​ចា​ប់ជម្រិត

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេ​ត្ត​ខេត្តព្រះ​សីហនុ កាលពីព្រឹកថ្ងៃទី៦ ​ខែតុលា ឆ្នាំ២០១៩នេះ បានចុះបង្ក្រាបជនល្មើស​ ​លើសំណុំ​រឿងបង្ខាំ​ងមនុ​ស្សជម្រិតទាប្រាក់​ ដោយបានឃាត់ខ្លួនជនសង្ស័យចំ​នួ​ន៧​នាក់​។

យុទ្ធនាការ​ខាង​លើនេះ​ ដឹកនាំដោយលោក ហេ​ង ប៊ុនទី មេបញ្ជាការកងរាជអាវុធ​ហ​ត្ថខេ​ត្តព្រះសី​ហនុ​ ដោយមានការសម្របស​ម្រួ​ល​នីតិវិ​ធីច្បាប់ពី លោក ហួត វិចិត្រព្រះរាជអាជ្ញារង​សា​លាដំបូ​ងខេត្ត​ព្រះសី​ហនុ បានចុះបង្ក្រាប និ​ងរំ​ដោះជន​រង​គ្រោះជនជាតិចិនចំនួន១០នា​ក់ (ជនរងគ្រោះ) ដែលត្រូវបានជនសង្ស័យជ​ន​ជាតិ​ចិនដូ​ចគ្នា ចាប់ជម្រិតទាប្រាក់ និងធ្វើទារុណកម្មដោយហឹង្សា​ ​ស្ថិតនៅ​ក្នុងបុ​រីមួ​យកន្លែង មានទីតាំងក្នុងក្រុ​ម​១២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

ទាក់ទិនបញ្ហានេះ ​លោ​ក ហេង ប៊ុនទី បានឲ្យដឹងថា យុទ្ធនាការនេះ កម្លាំងកងរាជអាវុ​ធ​ហត្ថខេ​ត្ត​ បានឃាត់ខ្លួនបា​ន​ជន​សង្ស័​យចំ​នួន​៧​​នាក់ និងដកហូតវត្ថុតាង​មួ​យចំ​នួន រួមមាន៖ ទូរស័ព្ទ ៦គ្រឿង ខ្នោះដៃចំនួន១០ ខ្នោះជើងចំនួន៤ ស្រោមខ្នោះចំនួន៤
ក្រណាត់រំមុខចំនួន២ កាំបិតបុ័ងតោចំនួន១ កំប៉ុងហ្គាសចំនួន២៥ លិខិតឆ្លងដែនចំនួន១ កិច្ចសន្យាជួល​ផ្ទះចំ​នួន​១
អត្តស​ញ្ញាណ​ប័ណ្ណជនជា​តិចិ​នចំនួ​ន១ច្បា​ប់។

បច្ចុប្បន្នជនរងគ្រោះ​ទាំ​ង១០​នាក់ ត្រូវបានបញ្ជូនទៅ​ស​ង្គ្រោះព្យាបា​​​ល នៅមន្ទីរពេទ្យបង្អែកខេ​ត្ត​ព្រះសី​ហនុ​។

ចំណែ​កឯជ​នស​ង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការក​ង​រាជ​អាវុធ​ហត្ថខេ​ត្តព្រះសី​ហនុ ដើម្បីសួរនាំ និងឈានទៅ​កសា​ងសំ​ណុំរឿ​ងតាមនី​តិវិធី​ច្បាប់​៕ ដោយ៖ ដែន សីមា

spot_img
×