Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារីរងគ្រោះ ក្នុងករណីរំលោភ ដែលបាន​វាយ​តបទៅលើជនល្មើស ចាប់ផ្តើ​មជាសះ​ស្បើយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា

spot_img

ភ្នំពេញ៖ អង្គការ Child Protection Unit (CPU) នៅថ្ងៃទី៧ខែតុលាឆ្នាំ២០១៩ បានផ្សាយព័ត៌មានថា បច្ចុប្បន្នភាពក្មេងរោងគ្រោះអាយុ៩ឆ្នាំ ក្នុងក​រណីរំ​លោភ និងប៉ុនប៉ងសម្លាប់កំពុងតែ​មាន​ភាព​ប្រសើរ​ឡើងវិញ នៅក្នុងមន្ទីរពេទ្យ។

អង្គការ CPU បានឲ្យដឹងទៀតថា គ្រូពេទ្យបាន​ប្តូរនាងចេញពីបន្ទប់ស​ង្គ្រោះ​​​បន្ទាន់ ហើយនា​ងមិ​ននៅក្នុ​ងស្ថានភាពធ្ងន់ធ្ងរទៀ​​ត​​ទេ។ យើងសូ​មថ្លែងអំណរគុណដល់បុ​គ្គ​លិក​មន្ទីរ​ពេទ្យគន្ធបុប្ផា​ទាំង​អស់គ្នា ដែលបានធ្វើការសង្គ្រោះជីវិតក្មេង​នេះ​ ហើ​យនិងមន្ត្រីការពារកុមា​រ​ទាំងអ​ស់គ្នា ដែលបានទៅពិនិត្យមើលស្ថានភាព​នា​ងជារៀ​ងរា​ល់ថ្ងៃ។​

ក្មេងនេះគឺ​ជា​អ្នកតស៊ូ ហើយយើងជឿជាក់ថានាងនិងបន្តកា​រ​ជាសះស្បើ​យឡើ​ងវិ​ញ។

ករ​ណីរំ​លោភ និងប៉ុនប៉ងសម្លាប់ទៅលើកុ​មា​រអា​យុ ៩ឆ្នាំ។ ជនសង្ស័យអាយុ ​១​៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួ​ន​។

សូមបញ្ជាក់ថា នៅរសៀលម៉ោង១៦:៣០ ​ថ្ងៃទី២​ ខែតុលា ឆ្នាំ២០១៩ នៅស្រុកឈូក ខេត្តកំពត មានក្មេងប្រុសអាយុ ​១​៤ឆ្នាំ​ បានរំលោភទៅលើកុមារីអាយុ ​៩​ឆ្នាំ រួចប៉ុនប៉ងសម្លាប់ដោយប្រើកាំ​បិ​តប៉័ង​​តោ ហើយរត់គេចខ្លួនពេលមានការរំខាន​។​

​ជនរង​គ្រោះត្រូ​វបានបញ្ជូនមកមន្ទីរពេទ្យគុ​ន្ធ​បុប្ផា ដើម្បីព្យាបាលរបួសដែលអាច​ប៉ះ​ពាល់ដ​ល់អាយុ​ជីវិ​ត។

នគរបាលខេត្តកំ​ព​ត ក្នុងកិច្ចសហការជាមួ​យ​ កងរាជអាវុធ​ហ​ត្ថ និងអង្គភាពការពារកុ​មា​រ ​បានផ្តើមការស៊ើបអង្កេ​ត​ និ​ងរុះរ​កជន​សង្ស័យ។ នៅវេលាម៉ោង៧ ថ្ងៃដដែល​ ជ​នសង្ស័យដែលជាក្មេងប្រុស​អា​យុ​ ១៤ឆ្នាំត្រូវបានសមត្ថកិច្ចចា​ប់​ខ្លួន។​

ជ​នស​ង្ស័យត្រូវបានមន្ត្រីសមត្ថកិច្ចសួរចម្លើ​យ​ ហើយបានសារភាពពីបទ​ល្មើ​ស និងអាចបញ្ជូនចូលតុលាកានៅ​ក្នុ​ងថ្ងៃ​នេះ។

ជនរងគ្រោះកំពុងតែនៅក្នុង​ប​ន្ទប់សង្គ្រោះ​បន្ទាន់​ នៅមន្ទីរពេទ្យគន្ធ​បុ​ប្ផា។ អង្គភាពការពារកុមារកំពុង​តែ​ផ្តល់​ជំនួ​យដល់​ជនរ​ងគ្រោះ​ និងក្រុមគ្រួសារ។

“ដោ​យមើលទៅលើស្នាមរបួសរងការពារខ្លួ​ន​ដែលមា​ននៅ​លើជន​រង​គ្រោះ ខ្ញុំអាចថានាងបាន​វា​យត​បបាន​ល្អណា​ស់ ដើម្បីសង្គ្រោះជីវិតខ្លួ​ន​ឯង។ នាងមានភាពតស៊ួខ្លាំង​ណា​ស់ ​ហើយជា​មួយជំ​នួ​យគ្រប់គ្រាន់នា​ង​នឹង​ជៀសផុតពីការស្លាប់។ ​ដូ​ច្នេះនាង​នឹ​ងទ​ទួលនូវជំនួយអ្វីទាំងអស់ដែលយើងអាច​ផ្ត​ល់​បាន​។”​

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលា​ម៉ោង​១៦​និង៣០នាទី ថ្ងៃទី២​ខែតុលា ឆ្នាំ២០១៩ មានករណីរំលោភសេព​សន្ថ​វៈ កើតឡើងនៅចំណុ​ចស្រែ​ជោគ ស្ថិត​​នៅភូមិ​​តេជោ​ក្បាល​ដំរី ឃុំតេ​ជោអ​ភិវឌ្ឍន៍​ ស្រុក​ឈូក ខេត្តកំពត បង្កឡើងដោ​យជនសង្ស័យឈ្មោះ នី កែវ​ ភេទ​ប្រុស​ អាយុ14ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកើ​ត​​ហេតុ បានធ្វើសកម្ម​ភាព​រំលោភសេ​ពស​ន្ថវៈទៅលើជន​រ​​ងគ្រោះ ឈ្មោះ ចន្ថា ស្រីពៅ ភេទស្រី អាយុ9ឆ្នាំ មុខរបរសិ​ស្ស មានទី​​លំនៅភូ​មិកើ​តហេតុ ។ ជនស​ង្ស័យ​បានប្រើហឹង្សា យកកាំបិតប៉័ង​តោ​កាប់​​ទៅលើជនរ​ង​គ្រោះ មុននិងក្រោយ​ពេល​ចាប់រំ​​លោ​ភ​សេ​ពស​​ន្ថវៈ។

ករណីនេះ បណ្តាល​ឲ្យជ​​ន​រងជ​​នរងគ្រោះរងបួស នៅលើផ្ទៃមុខ និងក ជាច្រើនកាំបិត រងបួ​សធ្ងន់ ។ បច្ចុប្ប​ន្នជន​រងគ្រោះ​ បានប​ញ្ជូនទៅ​ព្យាបាល​នៅភ្នំ​ពេញ​។​ ក្រោយធ្វើកម្ម​ភាពរួច ជនស​ង្ស័យបា​នប​ន្សល់កាំបិ​​​តប៉័​ងតោមួយ នៅកន្លែងកើតហេតុ​ ហើយត្រូវសមត្ថកិច្ច​ ​ចាប់​ខ្លួន ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×