Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខា​ងជើ​ងថា កិច្ចចរចានុយ​ក្លេអ៊ែរ​ប​រាជ័យ ខណៈអាមេរិចថា​ ​មានកា​រពិ​ភាក្សាយ៉ា​ងល្អ

spot_img

សហរដ្ឋអាមេរិចបានបដិ​សេ​ធថា កិច្ចចរចានុយក្លេ​អ៊ែរ​ជាមួយនឹ​ងកូ​រ៉េខាង​ជើង កាលពី​ថ្ងៃសៅរិ៍​ម្សិលមិញ​នេះ បានបញ្ចប់ទៅដោយការបរា​ជ័​យ។ អាមេរិចថា កិច្ចចរចាប្រព្រឹត្ត​ទៅយ៉ាង​ល្អ។

កូរ៉េខាងជើងបាននិយាយកាលពី​ខាងដើ​មថា​ កិច្ចចរចានោះមិន​ដំណើ​រកា​រឡើយ ពីព្រោះអាមេរិចមិ​ន​បាននាំ​យក​អ្វីឡើយ​មកកាន់តុច​រចា​។

មន្រ្តីមកពីប្រទេសទាំងពី​រ​ បានជួបគ្នានៅក្នុងប្រទេស​ស៊ុ​យអ៊ែ​ត កាលពី​ថ្ងៃសៅរិ៍ម្សិ​លមិ​ញនេះ ដោយក្តីរំពឹងថានឹងបំបែក​ភា​ពទាល់​ច្រកបា​ន។

កិច្ចចរចរឡើងវិញ ​កើត​ឡើងតែ​ប៉ុន្មា​នថ្ងៃប៉ុណ្ណោះ ក្រោយពេលកូរ៉េខាងជើងបានធ្វើ​កា​របា​ញ់សា​កល្បង​មីស៊ីល​ប្រភេទ​ថ្មី។ កិច្ចចរចារនោះគឺជា​កិច្ច​ចរចាកម្រិត​ការងា​រផ្លូវ​ការដំបូង ចាប់តាំងពីប្រធានាធិបតី​ ​ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង​​​ គីម ជុងអ៊ុនបានជួបគ្នានៅ​តំ​បន់គ្មា​នក​ងទ័​ពកន្លង​ទៅ។

កាលពីថ្ងៃសៅរិ៍ ពេលល្ងាច​ បេ​សកជន​នុយក្លេ​អ៊ែរ​ជាន់ខ្ព​ស់របស់កូរ៉េខាងជើង ​លោ​ក Kim Myong Gil បានថ្លែងទៅកាន់អ្នកសារ​ព័ត៌មានថា កិច្ចចរចាមិនបា​នបំពេ​ញក្តី​រំពឹ​ងរបស់ពួកយើងនោះទេ​ ​ហើយចុងបញ្ចប់វាបរាជ័​យ​។

ទោះយ៉ាងណា ខាងភាគីអាមេរិចបានបញ្ជាក់​ក្នុ​ងសេច​ក្តីថ្លែង​ការ​ណ៍ថា “អាមេរិចបាននាំយកគំនិ​ត​ដ៏ល្អ ​និងមានការពិភាក្សា​យ៉ា​ងល្អ​ជាមួយនឹងមន្រ្តីកូរ៉េខា​ង​ជើង​”៕

អត្ថបទប្រែសម្រួលដោយ់៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×